ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វើក សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ឧបត្ថម្ភ​គាំទ្រ ជំរុញ​កីឡាករ​-​កីឡា​ការ​នី​សរុប ៥២ រូប ទៅ​ប្រកួតលើ​ទឹកដី​សហរដ្ឋអាមេរិក ដែល​មាន​វត្តមាន​ចូលរួម​ជាង ៧០ ប្រទេស

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ជា​អ្នក​នៅ​ពីក្រោយ ចាំ​ជំរុញ​វិស័យ​កីឡា​កម្ពុជា​ពិត ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សហការ​ជាមួយ​ក្រសួងមហាផ្ទៃ…

រាជធានីភ្នំពេញ​ ៖ ជា​អ្នក​នៅ​ពីក្រោយ ចាំ​ជំរុញ​វិស័យ​កីឡា​កម្ពុជា​ពិត ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សហការ​ជាមួយ​ក្រសួងមហាផ្ទៃ បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​លើ​ដំណើរការ​បញ្ជូន​កីឡាករ​-​កីឡា​ការ​នី​ខ្មែរ​សរុប ៥២ រូប ទៅ​ប្រកួត​ដណ្តើម​យក​ជើងឯក​ក្នុង «​ព្រឹត្តិការណ៍​កីឡា​នគរបាល និង​កង​ពន្លត់អគ្គីភ័យ លើក​ទី ២១» លើ​ទឹកដី​សហរដ្ឋអាមេរិក​ ។

អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មាន​ប្រសាសន៍​ក្នុង​ស​ន្និ​សីត​សារព័ត៌មាន​នៃ «​ព្រឹត្តិការណ៍​កីឡា​នគរបាល និង​កង​ពន្លត់អគ្គីភ័យ លើក​ទី ២១» ថា​៖ “​ទាំង​ខ្ញុំ ក៏​ដូច​ជា​ឯកឧត្តម​ផ្ទាល់ យើង​សុទ្ធតែ​មាន​គោលដៅ​រួម​មួយ គឺ​ធ្វើ​យ៉ាងណា​នៅ​ពេល​ដែល​គេ​លឺ​កម្ពុជា​ចូលរួម​ប្រកួត កីឡាករ​ប្រទេស​ដទៃ​ដឹង​ច្បាស់​ថា កីឡាករ​ខ្មែរ​យើង​បាន​ផ្លាស់​ប្តូរ​ច្រើន​ជាង​មុន សមត្ថភាព​យើង​ក៏​ខ្លាំង តិច​និ​ច​យើង​ក៏​ច្រើន ដូច​ផលិតផល​ខ្មែរ​យើង ពី​មុន​ស្រុក​យើង​នៅ​ខ្សោយ យើង​ពឹង​ផលិត​គេ​នាំ​ចូល តែ​ឥឡូវ ដូច​ផលិតផល ខ្មែរ ប៊ែ​វើ​រី​ជី​ស យើង​នាំ​ចេញ​ទៅ​ស្រុក​គេ​ម្តង គេ​សឹង​មិន​ជឿ​យើង​អាច​ធ្វើ​បាន ហើយ​ការ​ប្រែប្រួល​រីក​ចម្រើន​បែប​នេះ សុទ្ធតែ​ជា​អ្វី​ដែល​ខ្មែរ​យើង​គ្រប់​រូប​ចង់​លឺ​ជាងគេ​”​ ។

នេះ​ជា​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ​មួយទៀត​ហើយ ដែល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ ដើម្បី​ជួយ​ជា​កម្លាំង​ច​លករ​ក្នុង​ការ​ជំរុញ​វិស័យ​កីឡា​នៅ​កម្ពុជា ឱ្យ​កាន់តែ​លេចធ្លោ​លើ​ឆាក​អន្តរជាតិ​។ ជាក់ស្តែង អ្នកឧកញ៉ា លាង ម៉េ​ង ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ផ្ទាល់ តែង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​វិស័យ​កីឡា​គ្រប់​ប្រភេទ តាម​រយៈ​ការ​ឧបត្ថម្ភ​គាំទ្រ​លើ​ព្រឹត្តិការណ៍​ប្រកួត​ទាំង​ថ្នាក់​ជាតិ និង អន្តរជាតិ ដូច​ជា​៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេ​ង​, ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​ដណ្តើម​ប្រាក់​រង្វាន់ សម្តេច​មហា​បវរ​ធិ​បតី​-SEA V. League Challenge ឆ្នាំ ២០២៤, ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ ៤x៤ ទូ​ទាំង​ប្រទេស​, ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​ពានរង្វាន់ Win+Streak Volleyball Invitational Tournament ឆ្នាំ ២០២៥ នៅ​តៃវ៉ាន់​, ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់ Soccer League លើក​ទី ៨ ដែល​កំពុង​ដំណើរការ​ប្រកួត និង​ព្រឹត្តិការណ៍​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន ក៏​ដូច​ជា​ព្រឹត្តិការណ៍​ប្រកួត​ផ្សេង​ៗ​ទៀត​ផង​ដែរ ​។

សម្រាប់ «​ព្រឹត្តិការណ៍​កីឡា​នគរបាល និង​កង​ពន្លត់អគ្គីភ័យ លើក​ទី ២១» កីឡាករ​-​កីឡា​ការ​នី​តំណាង​កម្ពុជា នឹង​ត្រូវធ្វើ​ដំណើរ​ហោះ​ចេញ​ទៅ​ប្រកួត​នៅ​ទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃ​ទី ២៧ មិថុនា ដល់​ថ្ងៃ​ទី ០៦ កក្កដា ឆ្នាំ ២០២៥ ខាង​មុខ​នេះ ​។
វើក ជា​អ្នក​ជំរុញ​វិស័យ​កីឡា​កម្ពុជា ឱ្យ​ឈ្នះ​មេដាយមាស​គ្រប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ខ្នាត​អន្តរជាតិ​!

វើក បង្កើន​ថាមពល​ឥត​ឈប់​ឈរ​ ! ៕ អត្ថបទសហការ