ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល​ ប្រគល់​វិញ្ញាបនបត្រ​ បញ្ចប់​ការ​សិក្សា​ដោយ​ជោ​យ​ជ័យដល់​សិស្សានុសិស្ស

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល បាន​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ បញ្ចប់​ឆ្នាំ​សិក្សា ​២០២៤-២០២៥ ដោយ​ជោគជ័យ​ដល់​សិស្សានុសិស្ស​របស់​ខ្លួន​សរុប​ចំនួន​ជាង​ ២០០​នាក់…

រាជធានីភ្នំពេញ ៖ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល បាន​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ បញ្ចប់​ឆ្នាំ​សិក្សា ​២០២៤-២០២៥ ដោយ​ជោគជ័យ​ដល់​សិស្សានុសិស្ស​របស់​ខ្លួន​សរុប​ចំនួន​ជាង​ ២០០​នាក់ ​។

សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​មាតាបិតា​ដែល​កំពុង​ស្វែងរក​សាលា​អន្តរជាតិ សម្រាប់​បុត្រ​ធីតា ដែល​បាន​នឹង​កំពុង​ផ្ដល់​ជូន​បី​កម្មវិធី​សិក្សា (Trilingual Curriculum) អង់គ្លេស ខ្មែរ និង​ចិន​ ។

លើស​ពី​នេះ សាលា​បាន​ប្រើប្រាស់​នូវ​កម្មវិធី​សិក្សា Cambridge របស់​ចក្រភព​អង់គ្លេស ពី​កម្រិត​ម​ត្តេ​យ្យ ដល់ មធ្យមសិក្សា ដែល​មានការ​ទទួលស្គាល់​ជាង​១៦០​ប្រទេស​ទូ​ទាំង​ពិភពលោក​។ សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា ថ្នាក់​ទី​ ១២ ដែល​ចេញ​ដោយ​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ដែល​មាន​តម្លៃ​សម​មូល​នឹង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ដែល​ចេញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ ។

គួរ​កត់សំគាល់​ផង​ដែរ​ថា សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ក៏​មាន​ផ្ដល់​ជូន​នូវ​កម្មវិធី​សិក្សា​បន្ថែម ដ៏​ច្រើន សម្បូរ​បែប មាន​ដូច​ជា ​៖ កម្មវិធី​ភាព​ជា​អ្នកដឹកនាំ ចំណេះដឹង​ហិរញ្ញវត្ថុ ទស្សនកិច្ច​សិក្សា សហគ្រិនភាព ក្លឹ​ប​សិក្សា ថ្នាក់​បំប៉ន​ភាសា តន្ត្រី បច្ចេកវិទ្យា សប្បុរសធម៌ របាំ និង​សកម្មភាព​កីឡា​ជា​ច្រើន​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សិស្សានុសិស្ស​សិក្សា​ជាមួយ​គ្រូ​ជនជាតិ​បរទេស​ដែល​ធានា​បាន​នូវ​គុណភាព​កម្រិតស្តង់ដារ​អន្តរជាតិ ជា​ពិសេស សិស្សានុសិស្ស​របស់​យើង​មាន​ភាព​លេចធ្លោ និង​មាន​សមត្ថភាព ក្នុង​ការ​ប្រើប្រាស់​ភាសា អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ ​។

សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល មាន​មូលដ្ឋាន​គ្រឹះ​រឹង​មាំ​ក្នុង​នាម​ជា​ស្ថាប័ន​អប់រំ​ឈានមុខ​មួយ​។ សាលា​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ដល់​ការ​អភិវឌ្ឍ​បរិក្ខា​សាលារៀន និង​បរិស្ថាន​សាលារៀន​ល្អ​។ សាលា​ក៏​រក្សា​បាន​នូវ​ទំនាក់ទំនង​ល្អជា​មួយ​មាតាបិតា​សិស្ស ក្នុង​ការ​ផ្ដល់​ជូន​នូវ​ព័ត៌មាន​អំពី​ការ​សិក្សា និង​សកម្មភាព​ផ្សេង​ៗ​របស់​សិស្ស​ ។

សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល មាន​ទីតាំង​អគារ​លេខ​#50, ផ្លូវ​271, សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ទល់មុខ​ផ្សារ​ហេង​លី​) ៕ អត្ថបទសហការ