រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងមកនេះ សាលារៀនវ៉េស្ទឡាញន៍សាខាឫស្សីកែវបានរៀបចំយុទ្ធនាការផ្សព្វផ្សាយពីទំនើបកម្មកម្មវិធីសិក្សា សេវាកម្មគាំទ្រដ៏សម្បូរបែប និងអត្ថប្រយោជន៍ផ្សេងៗជូនដល់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលនៅតំបន់ឫស្សីកែវ ក្នុងឱកាសបើកដំណើរការទីតាំងថ្មីរបស់ខ្លួនខាងមុខនេះ ។
ដើម្បីអបអរការបើកដំណើរការសាខាថ្មីខាងលើនេះ សាលារៀននឹងផ្តល់អាហារូបករណ៍ពិសេស ៥០% គ្រប់កម្មវិធីសិក្សា សម្រាប់សិស្ស ១០០នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣០ ខែមិថុនាខាងមុខនេះ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូស័ព្ទ 015 337 123 ឬតេឡេក្រាម https://t.me/Customerservice_WLS_RSK សាលារៀនស្ថិតនៅផ្លូវ ៥៩៨ ទល់មុខបុរីវិមានភ្នំពេញ និងនៅជាប់អគារគណៈកម្មការមូលបត្រកម្ពុជាសម្រាប់ ឬចុចទីតាំង https://shorturl.at/OPHzm ។
ទន្ទឹមនឹងនេះ សាលារៀនវ៉េស្ទឡាញន៍នឹងបើកដំណើរការសាខាពោធិ៍ចិនតុងថ្មីមួយបន្ថែមទៀតដំណាលគ្នា ដែលស្ថិននៅផ្លូវ ២០០៤ ទល់មុខកងពលតូចដឹកជញ្ជូនលេខ ៩៩ ឬចុចទីតាំង https://shorturl.at/QAe8S ។ សម្រាប់សាខានេះ សាលារៀនក៏នឹងផ្តល់អាហារូបករណ៍ពិសេស ៥០% គ្រប់កម្មវិធីសិក្សា សម្រាប់សិស្ស ១០០នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។ ចំពោះព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូស័ព្ទ 015 953 123 ឬតេឡេក្រាម https://t.me/Customerservice_WLS_PCT2004 ។
ចំពោះសាខាថ្មីទាំង ២ នេះ មានកម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនចាប់ពីកម្រិតមត្តេយ្យ ដល់ទី១២ ហើយទទួលចុះឈ្មោះចូលរៀនចាប់ពីកុមារអាយុ ២ឆ្នាំកន្លះឡើងទៅ ។
គួរបញ្ជាក់ថា ក្រៅពីអនុវត្តកម្មវិធីសិក្សាគោលស្របតាមក្រសួងអប់រំ យុវជន និងកីឡា សាលារៀនបានកែលម្អ និងរៀបចំកម្មវិធីសិក្សា និងសេវាកម្មអប់រំ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងក្នុងការរៀបចំអនាគតសិស្សានុសិស្ស ស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃពិភពលោក និងសង្គមជាតិ។ សាលាបានផ្តោតសំខាន់លើជំនាញសម្រាប់សតវត្សរ៍ទី ២១ ដែលមានរួមទាំង៖ជំនាញទំនាក់ទំនង ជំនាញធ្វើការជាក្រុម ជំនាញគិតបែបច្នៃប្រឌិត និងជំនាញគិតវិភាគបែបស៊ីជម្រៅ កម្មវិធីអភិវឌ្ឍអត្តចរិត និងភាពជាអ្នកដឹកនាំ ចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ជំនាញកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល និងបំណិនជីវិតនានាដែលចាំបាច់សម្រាប់សិស្សក្នុងការបន្តការសិក្សា ធ្វើការ និងប្រកបមុខរបរដោយជោគជ័យ ។
សាលារៀនវ៉េស្ទឡាញន៍ គឺជាបុត្រសម្ព័ន្ធបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានសាខាចំនួន១៥ ក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ និងមានសិស្សសរុប ១៥០០០ នាក់ ។ ចំពោះទីតាំងសាលារៀនវ៉េស្ទឡាញន៍មាន៖ សាខាសន្ធរម៉ុក សាខាទួលទំពូង សាខាច្បារអំពៅ សាខាទួលស្វាយព្រៃ សាខាទួលសង្កែ សាខាភ្នំពេញថ្មី សាខាដូនពេញ សាខាចំការដូង សាខាព្រែកលៀប សាខាបាត់ដំបង សាខាតាខ្មៅ សាខាក្រុងច្បារមន សាខាឈូកមាស សាខាឫស្សីកែវ និងសាខាពោធិ៍ចិនតុង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ