រាជធានីភ្នំពេញ ៖ ធនាគារ ប្រ៊ីដ ជាស្ថាប័នហិរញ្ញវត្ថុមានសក្តានុពលខ្ពស់ និងមានចក្ខុវិស័យឈ្លាសវៃនៅកម្ពុជា មានមោទកភាពក្នុងការប្រកាស បើកដំណើរការផ្លូវការសាខាថ្មីរបស់ខ្លួន ដែលមានទីតាំងនៅក្នុងខណ្ឌសែនសុខ ដែលជាតំបន់រីកចម្រើនគួឱ្យកត់សម្គាល់នៅទីក្រុងភ្នំពេញនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ ។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ្ញ៉ា សៀ ដានីញ៉ែល អភិបាលនៃធនាគារប្រ៊ីដ លោក Richard Liew នាយយកប្រតិបត្តិធនាគារប្រ៊ីដ និងភ្ញៀវកិត្តិយសដែលអញ្ចើញមកពីក្រុមហ៊ុនវើដ៏ប្រ៊ីដគ្រុប ។
ការពង្រីកបណ្តាញសាខានេះ ជាជំហានសំខាន់មួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ធនាគារ និងជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារប្រ៊ីដ ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុដែលងាយស្រួល សុវត្ថិភាព ច្នៃប្រឌិត សម្រាប់អតិថិជននៅទូទាំងប្រទេស ។ ស្ថិតនៅតំបន់ដ៏មមាញឹកក្នុងទីក្រុងភ្នំពេញ សាខាថ្មី សាខាសែនសុខ មានការរចនាបែបទំនើប និងរួមបញ្ចូលបច្ចេកវិទ្យាទំនើប សេវាកម្មអតិថិជនកាន់តែប្រសើរ និងមានសេវាធនាគារជាច្រើនប្រភេទដែលសមស្របតាមតម្រូវការរបស់អតិថិជនរបស់យើង ។ ចាប់ផ្ដើមពីការផ្តល់ជូនដំណោះស្រាយគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនទៅជាជម្រើសសេវាធនាគារឌីជីថលដ៏ងាយស្រួល ធនាគារ ប្រ៊ីដ មានគោលបំណង ផ្តល់នូវបទពិសោធន៍ សេវាកម្មធនាគារ ប្រកបដោយភាពងាយស្រួល និងរលូនទៅដល់អតិថិជន ។
លោក Richard Liew នាយកប្រតិបត្តិនៃ ធនាគារប្រ៊ីដ បានបង្ហាញពីភាពរីករាយ ចំពោះការពង្រីកសាខាថ្មីនេះថា ”ការបើកសាខាសែនសុខគឺជាជំហានមួយសំខាន់ក្នុងបេសកកម្មរបស់យើង ដើម្បីនាំយកនូវសេវាធនាគារដែលទំនើប អាចទុកចិត្តបាន និងផ្អែកលើតម្រូវការអតិថិជន ក៏ដូចជាប្រជាជនកម្ពុជា ។ សែនសុខជាតំបន់កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយយើងមានមោទកភាពក្នុង ការចូលរួមការអភិវឌ្ឍន៍មួយនោះក្នុងវិស័យហិរញ្ញវត្ថុ ។ យើងរង់ចាំបម្រើអតិថិជនរបស់យើងជាមួយនឹងការប្តេជ្ញាចិត្ត ផ្តល់ជូនភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់ ដែលបង្ហាញពីឆន្ទៈរបស់ធនាគារប្រ៊ីដ ។
លោក Richard បានបន្ថែមថា ដើម្បីអបអរការបើកដំណើរការសាខាសែនសុខថ្មី ធនាគារប្រ៊ីដ មានផ្តល់ជូនកម្មវិធីពិសេស និងកាដូរជាច្រើនសម្រាប់អតិថិជនថ្មី ។ ការផ្ដល់ជូនរួមមានអត្ថប្រយោជន៍ ពិសេសសម្រាប់ការបើកគណនី និងសេវាពិសេសផ្សេងៗទៀត ។ ធនាគារប្រ៊ីដ តែងតែខុសពីគេតាមរយៈការផ្តល់ជូនសេវាហិរញ្ញវត្ថុដ៏ទូលំទូលាយ សម្រាប់សេវាធនាគារបុគ្គល សេវាធនាគារអាជីវកម្ម រួមទំាងសេវា ឥណទាន ដាក់ប្រាក់ និងសេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្សរ៍ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន ។
អតិថិជនទាំងអស់អាចមកកាន់សាខាថ្មីរបស់ ធនាគារ ប្រ៊ីដ សាខាសែនសុខ ដែលមានទីតាំងនៅផ្ទះលេខ ២៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីទទួលបានបទពិសោធន៍ធនាគារថ្មីដែលសមស្របទៅនឹងតម្រូវការអតិថិជន ។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្ម និងផលិតផលដែលផ្តល់ ជូនដោយធនាគារ ប្រ៊ីដ សូមចូលទៅកាន់គេហទំព័រ www.bridgebank.com.kh ឬទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់យើងតាមរយៈលេខ ៖ ០៩៨ ២០២ ៩៩៩ ។
អំពី ធនាគារ ប្រ៊ីដ
ធនាគារ ប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់ ។ ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត និងផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ