ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចាំ​យូរ​មែន តែ​បាន​សំណាង​ធំ​ពិត​ៗ ! ទីបំផុតភេសជ្ជៈ​ប៉ូវ​កម្លាំង វ៉ា​យ​ឃី​ង​ស៍ រក​ឃើញ​ម្ចាស់​រង្វាន់ធំ​ប្រាក់សុទ្ធ 7,777 ដុល្លារ​ហើយ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ជា​ម៉ូយ​ប្រចាំ​យូរហើយ តែ​ប៉ះ​តែ​រង្វាន់​តូច​ៗ​ដូច​ជា​ត្រូវ​មួយ​កំប៉ុង​អី​ជាដើម មានអី​លើក​នេះ គាស់​ភ្លាម​ត្រូវ​រង្វាន់​ប្រាក់សុទ្ធ មាន​តួលេខ​ច្បាស់​ៗ​ពេញ​ៗ​ភ្នែក​លើ​ក្រវិល​កំប៉ុង​តែ​ម្តង ​!បងស្រី​ម្ចាស់​សំណាង​រូប​នេះ មានឈ្មោះ ងួ​ន…

រាជធានីភ្នំពេញ​ ៖ ជា​ម៉ូយ​ប្រចាំ​យូរហើយ តែ​ប៉ះ​តែ​រង្វាន់​តូច​ៗ​ដូច​ជា​ត្រូវ​មួយ​កំប៉ុង​អី​ជាដើម មានអី​លើក​នេះ គាស់​ភ្លាម​ត្រូវ​រង្វាន់​ប្រាក់សុទ្ធ មាន​តួលេខ​ច្បាស់​ៗ​ពេញ​ៗ​ភ្នែក​លើ​ក្រវិល​កំប៉ុង​តែ​ម្តង ​!
បងស្រី​ម្ចាស់​សំណាង​រូប​នេះ មានឈ្មោះ ងួ​ន ដា​វី សព្វ​ថ្ងៃជា​អ្នកធ្វើការ​នៅ​គ្លី​និ​ច​ឯកជន​មួយ​កន្លែង និង​ជា​អ្នក​មក​ពី​ខេត្តកំពង់ស្ពឺ​ផ្ទាល់ បាន​រៀបរាប់​ទាំង​ក្តី​រំភើប​ក្រៃ​លែង​ថា នៅ​ថ្ងៃ​នោះ​ផង​ដែរ រូប​គាត់​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ទិញ​អាហារ​ពេល​ល្ងាច បន្ទាប់​ពី​ចប់​ម៉ោង​ធ្វើការ​រួច តែ​ក៏​នឹកឃើញ​ចង់​ទិញ​ភេសជ្ជៈ​ណា​ដែល​មាន​រសជាតិ​ជូរអែម​មួយ​កំប៉ុង​ទៀត គ្រាន់​បាន​ញ៉ាំ​ឱ្យ​ស្វាង​ស្មារតី និង​ប៉ូវ​កម្លាំង​មក​បន្តការងារ​នៅផ្ទះ​ ។ សំណាង​អ្វី​ម្ល៉េះ គ្រាន់តែ​គាស់​ភ្លាម ឃើញ​តួលេខ ៧,៧៧៧ ដុល្លារ​នៅ​លើ​ក្រវិល​កំប៉ុង​ច្បាស់​ៗ​តែ​ម្តង ​។

មិន​ចាំ​យូរ បងស្រី​ក៏​បាន​ទាក់ទង​មក​លេខ​ទូរស័ព្ទ​ក្រុមហ៊ុន​ដែល​មាន​លើ​ក្រវិល​កំប៉ុង​ផ្ទាល់ ទើប​ដឹង​ថា​ឈ្នះ​រង្វាន់​លុយ​សុទ្ធ​ពិត ស្រែក​អរ​ផ្អើល​អស់​បងប្អូន​ដែល​នៅ​នឹង​កន្លែង​តែ​ម្តង ​! បងស្រី ដា​វី ក៏​បាន​រៀបរាប់​ទៀត​ថា គាត់​តែងតែ​ជាវ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វ៉ា​យ​ឃី​ង​ស៍ ជា​ប្រចាំ ដោយសារ​ជា​ភេសជ្ជៈ​ដែល​មាន​រសជាតិ​ជូរអែម​ឆ្ងាញ់ សាម​សម​ជាមួយនឹង​ការ​បំប៉ន​ស្មារតី​ឱ្យ​សកម្ម ព្រោះ​គាត់​តែងតែ​ហត់នឿយ​អស់កម្លាំង​ជា​រឿយ​ៗ បន្ទាប់​ពី​ចេញពី​ធ្វើការ​ ។ រាល់ដង យ៉ាងច្រើន​ត្រូវ​បាន​មួយ​កំប៉ុង​អី​ប៉ុណ្ណឹង តែ​លើក​នេះ មាន​សញ្ញា​រូប​ដុល្លារ​ច្បាស់​ៗ​ពេញ​លើ​ក្រវិល​កំប៉ុង ទើប​ធ្វើ​ឱ្យ​គាត់​សង្ស័យ តែ​ពេល​ដឹង​ការ​ពិត គាត់​ស្ទើរតែ​មិន​ជឿ សប្បាយ​រំភើប​ឥត​ឧបមា ដោយសារ​មួយ​ផ្នែក​ធំ​នៃ​លុយ​នេះ អាច​ជួយ​គាត់​បង់ថ្លៃ​សាលា​បាន ព្រោះ​សព្វថ្ងៃ​គាត់​ជា​និស្សិត​ដែល​កំពុង​សិក្សា​ផង និង​ធ្វើការ​ផង​។
ភេសជ្ជៈ​ប៉ូវ​កម្លាំង វ៉ា​យ​ឃី​ង​ស៍ ឈ្ងុយ រសជាតិ​ជូរអែម​ៗ ៕ អត្ថបទសហការ