ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្ត្រ​គ្រប់គ្រង​កំហឹង​សម្រាប់​ឪពុក​ម្តាយ !

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​ពោរពេញ​ដោយ​ក្តី​ស្រលាញ់​ចំពោះ​កូន​ៗ និង​ចៅ​ៗ ។ ប៉ុន្តែ​ការ​យកចិត្តទុកដាក់​ចំពោះ​ពួក​គេ​ក៏​អាច​ជា​រឿង​គួរ​ឱ្យ​ភ័យ​ខ្លាច ខកចិត្ត និង​ពេល​ខ្លះ​ក៏​ខឹងសម្បារ​ផង​ដែរ ។ ប៉ុន្តែ​មិន​ថា​អ្នក​ខឹង​យ៉ាងណា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​ពោរពេញ​ដោយ​ក្តី​ស្រលាញ់​ចំពោះ​កូន​ៗ និង​ចៅ​ៗ ។ ប៉ុន្តែ​ការ​យកចិត្តទុកដាក់​ចំពោះ​ពួក​គេ​ក៏​អាច​ជា​រឿង​គួរ​ឱ្យ​ភ័យ​ខ្លាច ខកចិត្ត និង​ពេល​ខ្លះ​ក៏​ខឹងសម្បារ​ផង​ដែរ ។ ប៉ុន្តែ​មិន​ថា​អ្នក​ខឹង​យ៉ាងណា​នោះ​ទេ វា​ជា​រឿង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​កំហឹង​របស់​អ្នក​ជុំវិញ​កូន ។
សារៈសំខាន់​នៃ​ការ​គ្រប់គ្រង​កំហឹង ។ វា​មិន​ដែល​មាន​អារម្មណ៍ល្អ​ទេ​ក្នុង​ការ​ខឹង​នរណា​ម្នាក់​ដែល​អ្នក​ស្រឡាញ់ ជា​ពិសេស​កូន​ក្មេង ។ កំហឹង គឺជា​អារម្មណ៍​ធម្មជាតិ ប៉ុន្តែ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ខឹង​ញឹកញាប់ និង​មិន​អាច​គ្រប់គ្រង​បាន​អាច​ធ្វើ​ឱ្យ​អ្នក​ប្រឈម​នឹង​ជំងឺ​បេះដូង ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ បញ្ហា​នៃ​ការ​គេង និង​បញ្ហា​សុខភាព​ដទៃ​ទៀត ។ វា​ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​អំពើ​ហិ.ង្សា​ក្នុង​គ្រួសារ​ផង​ដែរ ។ ការ​គ្រប់គ្រង​កំហឹង​អាច​ជួយ​អ្នក​ដោះស្រាយ​ជាមួយ​កូន​របស់​អ្នក​ក្នុង​របៀប​ដែល​ល្អ និង​ស្ថាបនា ។ វា​ក៏​កំណត់​ឧទាហរណ៍​ដ៏​ល្អ​មួយ​អំពី​របៀប​ដោះស្រាយ​ស្ថានការណ៍​ប្រឈម និង​គន្លឹះ​ដោះស្រាយ​ជម្លោះ ។

យុទ្ធសាស្ត្រ​គ្រប់គ្រង​កំហឹង​សម្រាប់​ឪពុក​ម្តាយ ។ នៅ​ពេល​អ្នកមាន​អារម្មណ៍​ថា អ្នក​ហៀបនឹង​បាត់បង់​កំហឹង​ជាមួយ​កូន ចូរ​ពឹងផ្អែក​លើ​យុទ្ធសាស្ត្រ​គ្រប់គ្រង​កំហឹង ។ វា​អាច​ជួយ​រក្សា​កំហឹង​របស់​អ្នក​មិន​ឱ្យ​ពុះកញ្ជ្រោល​បាន ។ ដំបូង​សូម​ព្យាយាម​ធ្វើ​ឱ្យ​ខ្លួនឯង​ស្ងប់ ដោយ​វិធី​បន្ធូរ​អារម្មណ៍​ដូច​ជា ៖ ដកដង្ហើម​វែង​ៗ ហើយ​យឺត​ៗ, មើលទៅ​លើ​រូបភាព​ស្រស់ស្រាយ ឬ​បន្ធូរ​អារម្មណ៍ និង​និយាយ​ឡើង​វិញ​នូវ​ពាក្យ ឬ​ឃ្លា​ដែល​ធ្វើ​ឱ្យ​អ្នក​ធូរស្រាល​ជាង​មុន ។

បន្ទាប់​មក សូម​សាកល្បង​គន្លឹះ​ទាំងនេះ​បន្ថែម​ទៀត ដើម្បី​អាច​ជួយ​អ្នក​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​ក្តៅ ៖ និយាយ​ដោយ​ស្ងប់ស្ងាត់ ហើយ​ស្តាប់ និយាយ​ឱ្យ​ច្បាស់ ពិនិត្យ​មើល​ថា​តើ​កូន​របស់​អ្នក​យល់​អ្វី​ដែល​អ្នក​ចង់​និយាយ​ទេ ។ សូម​ចង​ចាំ​ថា អ្នក​ក៏​ត្រូវ​ស្តាប់​ដោយ​យកចិត្តទុកដាក់​នូវ​អ្វី​ដែល​កូន​កំពុង​ព្យាយាម​និយាយ​ទៅ​កាន់​អ្នកផង​ដែរ ។ សូម​ចង​ចាំ​ផង​ដែរ​ថា កុមារ ជា​ពិសេស​កុមារ​តូច​ៗ ទំនងជា​មិន​មាន​បំណង ឬ​ព្យាយាម​ធ្វើ​ឱ្យ​អ្នក​ខឹង​នោះ​ទេ ។ កុំ​និយាយ​ជា​ទូទៅ កុំ​និយាយ​រឿង​ដូច​ជា “​កូន​មិន​ដែល​សម្អាត​បន្ទប់​របស់​កូន​” ឬ “​កូន​តែងតែ​ទុក​ឥ​វ៉ា​ន់​រញ៉េរញ៉ៃ​” ។ ប៉ុន្តែ​ចូរ​កោតសរសើរ​អ្វី​ដែល​កូន​ធ្វើ​បាន​ល្អ ឬ​ត្រឹមត្រូវ ។

ដឹង​ពី​សញ្ញា​ដែល​កំហឹង​របស់​អ្នក​ជិត​មក​ដល់ បេះដូង​របស់​អ្នក​អាច​ចាប់ផ្តើម​លោត ។ អ្នក​អាច​នឹង​ធុញថប់ និង​ខាំធ្មេញ មុន​ពេល​ដែល​អ្នក​ហៀបនឹង​បញ្ចេញ​កំហឹង ។ បើ​ដូច្នេះ​មែន ចូរ​ប្រើ​វិធីសាស្ត្រ​សាកល្បង​ពេលវេលា​រាប់​ដល់ ១០ មុន​ពេល​និយាយ ។ សាក​គិត​មើល​តើ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ខកចិត្ត ហើយ​ខឹង ។ បន្ទាប់​មក​ព្យាយាម​ដោះស្រាយ​វា​ដោយ​ស្ងប់ស្ងាត់ ។ ប្រសិនបើ​អ្នក​នៅ​តែ​ហៀបនឹង​ផ្ទុះ​កំហឹង​ទៀត សូម​ចាក​ចេញពី​បន្ទប់​របស់​អ្នក រហូត​ដល់​អ្នក​ស្ងប់​អារម្មណ៍ ។

ព្យាយាម​ប្រើ​ពាក្យ “​ប៉ា​ម៉ាក់​” ជំនួស​ឱ្យ​ពាក្យ “​កូន​” ។ វា​នឹង​ជួយ​ឱ្យ​ស្ថានភាព​មិនសូវ​ធ្ងន់ធ្ងរ ។ កុំ​ការពារ​ខ្លួនឯង​ខ្លាំង​ពេក កូន​ធំ​របស់​អ្នក​អាច​រិះគន់​អ្នក ដូច្នេះ​កុំ​ចាប់ផ្តើម​ឈ្លោះប្រកែក ឬ​រិះគន់​ជា​ថ្នូរ​វិញ ។ ព្យាយាម​យល់​ពី​អ្វី​ដែល​ពិតជា​រំខាន​ពួក​គេ សួរ​សំណួរ​ដោយ​ស្ងប់ស្ងាត់ ដើម្បី​ព្យាយាម​ដោះស្រាយ​បញ្ហា ។ ប្រើ​រឿង​កំប្លែង​ខ្លះ លេងសើច​ជាមួយ​កូន ។ សម្រាក និង​បន្ធូរ​អារម្មណ៍​ឱ្យ​ខ្លួនឯង កុំ​ប្រឈម​មុខ​នឹង​កូន​របស់​អ្នក ឬ​ដោះស្រាយ​បញ្ហា​នៅ​ពេល​អ្នក​ស្ត្រេ​ស ឬ​អស់កម្លាំង​ពី​ការងារ​ពេញ​មួយ​ថ្ងៃ ។ សម្រាក​សិន ទុក​ពេល ១០ ទៅ ១៥ នាទី​ដើម្បី​សម្រាក ស្ងប់ស្ងាត់ និង​ធ្វើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត ។ បន្ទាប់​មក អ្នក​អាច​ដោះស្រាយ​បញ្ហា​លំបាក​បាន ៕ ប្រភព ៖ stanfordchildrens

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ ដើម្បី​អបអរ​ការ​បើក​ដំណើរការ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ និង​សាខា​ពោធិ៍​ចិន​តុង​ពីរ​ដំណាលគ្នា សាលា​ផ្តល់​អាហារូបករណ៍​ពិសេស ៥០% គ្រប់​កម្មវិធី​សិក្សា សម្រាប់​សិស្ស ១០០ នាក់​ដំបូង ចំពោះ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០ ខែមិថុនា ខាង​មុខ​នេះ ។ សាលារៀន​ទទួល​ចុះ​ឈ្មោះ​កុមារ​ចាប់ពី​អាយុ ២ ឆ្នាំ​កន្លះ​ឡើង សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ​ស្ថិត​នៅ​ផ្លូវ ៥៩៨ ទល់មុខ​បុរី​វិមាន​ភ្នំពេញ និង​នៅ​ជាប់​អគារ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា សាខា​ពោធិ៍​ចិន​តុង​ស្ថិត​នៅ​ផ្លូវ ២០០៤ ទល់មុខ​កងពលតូច​ដឹក​ជញ្ជូន​លេខ ៩៩ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង 092 888 499 | 087 458 282 ៕