ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា និងក្រុមការងារធនាគារជាតិនៃកម្ពុជា បាននិមន្ត និងអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋផ្លាស់ទីចេញពីតំបន់ប្រឈមនឹងបញ្ហាព្រំដែន

1 ថ្ងៃ មុន

ខេត្តព្រះវិហារ ៖ ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្តេចព្រះពោធិវង្ស ណយ ច្រឹក សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន  និងក្រុមការងារធនាគារជាតិនៃកម្ពុជាដឹក នាំដោយលោកជំទាវបណ្ឌិត…

ខេត្តព្រះវិហារ ៖ ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្តេចព្រះពោធិវង្ស ណយ ច្រឹក សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន  និងក្រុមការងារធនាគារជាតិនៃកម្ពុជាដឹក នាំដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា និង លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ មកនេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនប្រជាពលរដ្ឋប្រមាណ ១២៧០គ្រួសារ ដែលបានផ្លាស់ទី ចេញពីតំបន់ប្រឈមនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ មករស់នៅបណ្តោះអាសន្នស្នាក់នៅក្នុងបរិវេណវត្តព្រះបរមរាជមហាពោធិបញ្ចសហស្សារាម ហៅវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនាខណៈនោះលោកជំទាវបណ្ឌិត ជា សិរី បានថ្លែងថា ការសម្រេចចិត្តចាកចេញពីតំបន់ប្រឈមនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ របស់បងប្អូននាពេល គឺជាការលះបង់ដ៏ធំធេង និងជាកម្លាំងដ៏មុតមាំមួយនៅក្នុងការលើកទឹកចិត្ត និងការគាំទ្រដល់វីរៈកងទ័ព ជា ប្ដី និងជាកូនចៅអស់ក្ដីកង្វល់នៅក្នុងភារកិច្ចការពារបូរណភាពទឹកដី ។

លោកជំទាវបណ្ឌិត ជា សិរី បន្តទៀតថា ពេលវេលានេះយើងត្រូវតែរួមសាមគ្គីគ្នាធ្វើអ្វីៗយ៉ាងដើម្បីជាតិមាតុ និងសេចក្ដីសុខរបស់ប្រជាជាតិទាំងមូល ។ ហើយការសម្រេចចិត្តរបស់បងប្អូនកូនចៅ និងគ្រួសារដែលជាទ័ពជួរមុខនៅពេលនេះដែរគឺជាការលះបង់ដ៏ធំធេងដែលយើងខ្ញុំនៅជួរក្រោយមិនអាចភ្លេចបាន និងបន្តគាំទ្រអស់ពីកម្លាំងកាយចិត្តនូវវីរៈភាពមិនបំភ្លេចបានឡើយ ។

ឆ្លៀតនៅក្នុងឱកាសនោះដែរ  លោកជំទាវបណ្ឌិត ជា សិរី បានសំណូមពរដល់ប្រជាពលរដ្ឋយើងឲ្យយកចិត្តលើបញ្ហាថែទាំសុខភាព ពិសេសលើកបញ្ហាអនាម័យដើម្បីជៀសចេញពីជំងឺដង្កាត់ផ្សេងៗ និងមានសុខភាពល្អគ្រប់គ្រួសារនាអំឡុងពេលស្នាក់បណ្តោះអាសន្ននេះ ។

សូមបញ្ជាក់ថា ក្នុងចំណោមប្រជាជនជាងទាំងជាង ១ពាន់គ្រួរដែលបានផ្លាស់ទីមករចេញពីតំបន់ប្រឈមនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងបរិវេណវត្តព្រះបរមរាជមហាពោធិបញ្ចសហស្សារាម ហៅវត្តពោធិ៍ ៥០០០ដើម នេះភាគច្រើនជាគ្រួសារយោធិនដែលឈរជើងនៅខេត្តព្រះវិហារ ៕ អត្ថបទសហការ