ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Smart Axiata មានការ​ផ្ដល់​ជូន​ពិសេស​ដល់​អតិថិជន ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​កំឡុង​ពេល​ដែល​ក្រុមហ៊ុន​ផ្លាស់​ប្ដូរ​បណ្ដាញ IP

12 ម៉ោង មុន

រាជធានីភ្នំពេញ​៖ ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី បាន​ធ្វើការ​សម្ដែង​នូវ​ការ​អរគុណ ​ដល់​អតិថិជន​ សម្រាប់​ការ​អត់ធ្មត់ ការ​ជឿ​ទុកចិត្ត និង​បន្ត​ការ​គាំទ្រ…

រាជធានីភ្នំពេញ​៖ ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី បាន​ធ្វើការ​សម្ដែង​នូវ​ការ​អរគុណ ​ដល់​អតិថិជន​ សម្រាប់​ការ​អត់ធ្មត់ ការ​ជឿ​ទុកចិត្ត និង​បន្ត​ការ​គាំទ្រ កំឡុង​ពេល​ដែល​ក្រុមហ៊ុន​បាន​ផ្លាស់​ប្ដូរ​នូវ​បណ្ដាញ​អ៉ី​ន​ធឺ​ណិ​ត​ កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ ដែល​បណ្ដាល​ឱ្យ​មានការ​រអាក់រអួល​នៃ​ប្រព័ន្ធ​អ៉ី​ន​ធឺ​ណិ​ត ​។

កំឡុង​ពេល​នៃ​ការ​ផ្លាស់​ប្តូរ​នេះ ក្រុមហ៊ុន​ស្មា​ត បាន​ធ្វើការ​បង្កើត​នូវ​តំណរ​ភ្ជាប់​ថ្មី សម្រាប់​ការ​ផ្លាស់​ប្តូរ​នូវ​បណ្តាញ​អ៉ី​ន​ធឺ​ណិ​ត​ដែល​មាន​ទំហំ​ធំ ទៅ​កាន់​ច្រក​អន្តរជាតិ​ដ៏​មាន​សុវត្ថិភាព រួម​មាន​ប្រទេស​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ហុងកុង ​។ សកម្មភាព​ទាំង​អស់នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​នៃ​ការ​ផ្លាស់​ប្តូរ​ខ្សែកាប​អុ​ប​ទិ​ក​និង​ការ​បញ្ជូន​អ៉ី​ន​ធឺ​ណិ​ត ដែល​ពី​មុន​រត់​កាត់​ប្រទេស​ថៃ ​។ ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្រេច​បាន​នូវ​ឯករាជ្យ​ភាព​ឌី​ជី​ថ​ល និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​អ៉ី​ន​ធឺ​ណិ​ត ឱ្យ​កាន់តែ​មាន​សុវត្ថិភាព និង​ពេញលេញ​ ។

ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី បាន​បេ្ត​ជ្ញា​ចិត្ត​យ៉ាង​ពេញលេញ ចំពោះ​ទំនួល​ខុស​ត្រូវ ក្នុង​ការ​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​អ៉ី​ន​ធឺ​ណិ​ត​ដ៏​មាន​ស្ថិរភាព ហើយ​ក្រុមហ៊ុន​យល់​ច្បាស់​ថា ការ​រំខាន​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ បាន​ផ្តល់​នូវ​ផល​ប៉ះពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា ​។

ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​ដល់​អតិថិជន ដែល​មានការ​យោគយល់ ​ចំពោះ​ផល​ប៉ះពាល់​ ដែល​បង្ក​ឡើង​ពី​ការ​រអាក់រអួល​នៃ​អ៉ី​ន​ធឺ​ណិ​ត ក្រុមហ៊ុន ស្មា​ត បាន​ធ្វើការ​ផ្តល់​ជូន​ដល់​អតិថិជន​ដូច​ខាងក្រោម​៖
•​ ​សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់​បណ្ដាញ​ទូរ​សព្ទ​ចល័ត
o​ ​ការ​បន្ថែម​សុពលភាព​រយៈពេល ៣​ថ្ងៃ សម្រាប់​កញ្ចប់​សេវាកម្ម​និង​កញ្ចប់​បន្ថែម​ទាំងអស់ ដែល​ដំណើរការ​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ ​។
o​ ​ផ្តល់​ទិន្នន័យ​អ៉ី​ន​ធឺ​ណិ​ត​បន្ថែម​ឥត​គិតថ្លៃ​ចំនួន ៣GB សម្រាប់​រាល់​អតិថិជន​ដែល​បាន​បន្ត​គម្រោង​របស់​ពួក​គេ​ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ​។
o​ ​ផ្តល់​ទិន្នន័យ​អ៉ី​ន​ធឺ​ណិ​ត​បន្ថែម​ឥត​គិតថ្លៃ​ចំនួន ៣GB សម្រាប់​រាល់​អតិថិជន​ដែល​បាន​បន្ត​គម្រោង​របស់​ពួក​គេ​ចាប់ពី​ថ្ងៃ​ទី​១៦ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ ​។

ក្រុមហ៊ុន ស្មា​ត ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​សេវាកម្ម​អ៉ី​ន​ធឺ​ណិ​ត​ទាំងអស់ រួម​មាន​បណ្ដាញ​ទូរ​សព្ទ​ចល័ត Smart @Home និង Fiber+ ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ ហើយ​សេវាកម្ម​ទាំងអស់ ​ត្រូវ​បាន​ត្រឡប់​មក​ជា​ធម្មតា​វិញ រួម​ជាមួយនឹង​សមត្ថភាព​ខ្ពស់​និង​អាច​ជឿ​ទុកចិត្ត​បាន ​។

លោក Ziad Shatara នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «​ការ​ផ្លាស់​ប្តូរ​បណ្តាញ​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ ឆ្ពោះទៅ​កាន់​ឯករាជ្យ​ភាព​ឌី​ជី​ថ​ល​របស់​កម្ពុជា ហើយ​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​អតិថិជន​ដែល​តែងតែ​ នៅ​ជាមួយ​យើងខ្ញុំ​» ។ លោក​បាន​បន្ត​ថា «​ដើម្បី​ជា​ការ​តបស្នង​នូវ​ការ​អត់ធ្មត់​របស់​អតិថិជន យើងខ្ញុំ​សូម​ធ្វើការ​ផ្ដល់​ជូន​បន្ថែម​ទាំងនេះ ដែល​នេះ​ជា​ការ​សុំ​ទោស​ ទៅ​លើ​ផល​ប៉ះពាល់​ដែល​កើត​មាន​ឡើង ​។ យើងខ្ញុំ​មានការ​ប្តេជ្ញា​ចិត្ត​កាន់តែ​មុតមាំ ក្នុង​ការ​នាំ​យក​នូវ​បទ​ពិសោធន៍​ឌី​ជី​ថ​ល​ លំដាប់ថ្នាក់​ពិភពលោក ជូន​ដល់​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​»​ ។

ក្រុមហ៊ុន ស្មា​ត នឹង​បន្ត​តាមដាន​យ៉ាង​ល្អិតល្អន់​ និង​វិនិយោគ​បណ្តាញ​របស់​ខ្លួន ដើម្បី​រក្សា​នូវ​គុណភាព​សេវាកម្ម និង​ការពារ​ការ​រំខាន​នា​ពេល​ខាង​មុខ ធានា​បាន​នូវ​ប្រព័ន្ធ​ឌី​ជី​ថ​ល​និង​កា​រត​ភ្ជាប់ ដែល​ប្រកបដោយ​សុវត្ថិភាព​ សម្រាប់​អតិថិជន​ទាំងអស់ ​។

អំពី Smart
ក្រុមហ៊ុន Smart Axiata ផ្តល់​ជូន​នូវ​សេវាកម្ម​ទូរគមនាគមន៍ និង​ដំណោះស្រាយ ICT នៅ​ក្នុង​ប្រទេស​កម្ពុជា ទៅ​កាន់​អតិថិជន​ជាង 7.5 លាន​នាក់​។ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ម៉ាក​យីហោ​បច្ចេកវិទ្យា​ទូរ​សព្ទ​ចល័ត និង​ឌី​ជី​ថ​ល​ដ៏​ទូលំទូលាយ ក្រុមហ៊ុន​កំពុង​ផ្លាស់​ប្ដូរ​ទិដ្ឋភាព​ឌី​ជី​ថ​ល ​របស់​ប្រទេស ទាំង​នៅ​លើ​ការ​កម្សាន្ត របៀប​រស់នៅ និង​ផលិតភាព តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​នវានុវត្តន៍​ជា​ច្រើន ​។

ក្នុង​នាម​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Axiata Group Berhad ដែល​ជា​ក្រុម​ទូរគមនាគមន៍​ឈានមុខ​គេ​មួយ ​នៅ​អាស៊ី​អាគ្នេយ៍ ក្រុមហ៊ុន Smart គឺជា​សហគ្រាស​ម៉ា​ឡេ​ស៊ី​ដ៏​សំខាន់​មួយ​ផ្នែក​ដែល​ទទួល​បាន​វិនិយោគទន់​មួ​​យ​ភាគ​ធំ​ពី មូលនិធិ​ទ្រព្យសម្បត្តិ​អធិបតេយ្យភាព​របស់​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី ដែល​នេះ​ធ្វើ​ឱ្យ Smart ទទួល​បាន​អត្ថប្រយោជន៍​ពី​អ្នកជំនាញ​ក្នុង​តំបន់ និង​ស្តង់ដារ​ពិភពលោក​។ បង្អែក​ដ៏ រឹង មាំ នេះ បញ្ជាក់​ពី​ជំហរ​ដ៏​រឹង​ម៊ាំ​របស់ Smart ក្នុង​ការ​ផ្តល់​សេវា​កម្រិត​ពិភពលោក ខណៈ​ពេល​ដែល​រួមចំណែក​ជ្រោមជ្រែង​នូវ​បរិ​យា​ប័ន្ន​ឌី​ជី​ថ​ល និង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ៕ អត្ថបទសហការ