រាជធានីភ្នំពេញ ៖ លោកអ្នកធ្លាប់បានឮឈ្មោះយូរមកហើយពីអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយ ៥ តែមួយគត់នៅតំបន់ច្បារអំពៅ ដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរបស់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម តាមបណ្តោយផ្លូវជាតិលេខ ១ ។ អគារដ៏ប្រណីតនេះអាចទទួលភ្ញៀវសម្រាប់រៀបចំកម្មវិធីចាប់ពី ១តុ ឡើងទៅដោយសារអគារនេះមានបន្ទប់តូច-ធំ ជាច្រើនដែលអាចឲ្យភ្ញៀវជ្រើសរើសបានស្របទៅតាមតម្រូវការ ។ ជាពិសេសនៅជាន់ទី ១ លោកអ្នកអាចជ្រើសរើសសម្រាប់រៀបចំកម្មវិធីខ្នាតតូចដូចជា ៖ កម្មវិធីខួបកំណើត ជប់លៀង ភ្ជាប់ពាក្យ មង្គលការ ត្រឹមពី ១០តុ ទៅ ៣០តុ បានយ៉ាងងាយស្រួល ចំណាយតិចហើយបានកន្លែងស្រស់ស្អាត ព្រមទាំងការផ្តល់ជូនសេវាកម្មបដិសណ្ឋារកិច្ចពីអ្នកជំនាញប្រកបដោយវិជ្ជាជីវៈផងដែរ ។ ប្រសិនជាលោកអ្នកចង់ស្វែងរកទីតាំងធំទូលាយអាចជ្រើសរើសសាលកម្មវិធី Euro 1, Euro 2 និង Euro 3 ដែលអាចរៀបចំបានរហូតដល់ ៣០០តុ ថែមទៀតផង ។
មិនតែប៉ុណ្ណោះអគារនេះក៏អាចរៀបចំកម្មវិធីដូចជា ៖ កិច្ចប្រជុំ សិក្ខាសាលា សន្និបាត ការប្រគំតន្រ្តី ការតាំងពិព័រណ៍ សម្ពោធផលិតផល និងកម្មវិធីផ្សេងៗជាច្រើនទៀត ស្របទៅតាមកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិដែលអាចទទួលភ្ញៀវសរុបបានរហូតដល់ទៅ ៣០០០នាក់ ។
[Photo Event on meeting, conference, Concert….]
ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ អគារនេះមានផ្តល់ជូនប្រម៉ូសិនពិសេសបញ្ចុះតម្លៃ ២០% និងផ្តល់ជូនជម្រើស ២០មុខ ដោយឥតគិតថ្លៃសម្រាប់អតិថិជនកក់កម្មវិធីនៅក្នុងរដូវកាលពណ៌បៃតងនេះតែម្តង ។
បន្ថែមលើសពីនេះទៀតអតិថិជនអាចជ្រើសរើសចុងភៅ ឬ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មម្ហូបអាហារនៅខាងក្រៅដែលអ្នកពេញចិត្តបានស្របទៅតាមតម្រូវការកម្មវិធីរបស់លោកអ្នក និងអាចចម្អិនម្ហូបអាហារនៅក្នុងចង្ក្រានបាយដ៏ធំទូលាយ បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ និងឧបករណ៍ម៉ាស៊ីនទំនើបៗជាច្រើនប្រភេទដែលអាចរក្សាធានាដល់គុណភាពរសជាតិម្ហូបអាហារ និងស្តង់ដាអនាម័យកម្រិតខ្ពស់ផងដែរ ។
អ៊េមណាស់មែនអត់ ? ដើម្បីជ្រាបច្បាស់ពីសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល សូមនាំអារម្មណ៍លោកអ្នកទៅទស្សនានូវវីដេអូយ៉ាងលម្អិតអំពីមុខងាររបស់សាលដ៏ប្រណីតមួយនេះតាមរយៈលីងខាងក្រោម ៖
YouTube: https://youtu.be/7q7D95WP3W0?si=WRGHz_2Zzte8iIS8
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 015 333 296/ 089 999 467
Follow us on:
Facebook Page: https://www.facebook.com/phgrandhall22
TikTok: https://www.tiktok.com/@phgrandhall
Telegram: https://t.me/phgrandhall ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ