ស្រុកសន្ទុក ៖ លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុកកាលពីថ្ងៃទី ១២ ខែ
កក្កដា ឆ្នាំ ២០២៥ នេះបាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងព្រមទាំងបច្ច័យដែលជាទឹកចិត្តប្រកបដោយសុទ្ធាជ្រះថ្លារបស់លោកជំទាវបណ្ឌិត និងលោក ជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ទៅប្រគេន
ព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តចំនួន ៦៦ វត្ត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។
សូមបញ្ជាក់ថា ពិធីចូលព្រះវស្សានេះត្រូវបានប្រជាជនកម្ពុជាគោរពប្រតិបត្តិធ្វើជារៀងរាល់ឆ្នាំតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ។ ហើយសម្រាប់ឆ្នាំ ២០២៥ នេះពិធីចូលព្រះវស្សា គឺប្រព្រឹត្តិចំថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ ដល់ ថ្ងៃអង្គារ ១៥ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៥ ។
នៅក្នុងឱកាសអញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យទៅប្រគេនដល់វត្តចំនួន ៦៦ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នាឱកាសនោះលោកជំទាវបណ្ឌិត ជា សិរី បានជម្រាបពីការផ្ដាំផ្ញើរសាកសួសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ខៀវ ស៊ីណា ប្រគេនដល់ព្រះសង្ឃគ្រប់ៗព្រះអង្គក៏ដូចលោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យតាមអារាមទូទាំងស្រុកដោយក្ដីគោរព និងនឹករលឹកបំផុត ។
លោកជំទាវបណ្ឌិត ជា សិរី ក៏បញ្ជាក់ដែរថា តាមរយះៈបុណ្យកុសលនាពេលនេះលោកជំទាវបណ្ឌិតក៏បានឧទ្ទិសជូនដល់ជីដូន ជីតាមាតា បិតា និងញ្ញាត្តិតិការទាំង ៧ សណ្ដាន ដែលបានចែកឋាននោះ
មួយចំណែកហើយមួយចំណែកទៀតក៏បាបឧទ្ទិសជូនចំពោះដល់ឌួងវិញ្ញាណនៃវិរៈយុទ្ធជន យុទ្ធនារី ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានបូជាអាយុ ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និង ប្រជាជានកម្ពុជា ដែលស្លា.ប់បាត់បង់ជីវិតក្នុងបរបប្រល័យពូជសាសន៏ ប៉ុល ពត នោះផងដែរ ។ តាមរយៈបុណ្យនេះដែរ សូមបូងសួងដល់វត្ថុសក្កិសិទ្ធិក្នុងលោក សូមជួយតាមឃុំគ្រងការពារដល់វីរយុទ្ធជនការពារព្រំដែនទាំងអស់ឲ្យមានសេចក្ដីសុខ និងឈ្នះអស់មាសត្រូវគ្រប់ទិសទីផថដែរ ។
ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យមានតម្លៃសរុបប្រមាណជាង ៨០ លានរៀល ត្រូវបានវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសសម្រាប់វត្តទាំង ៦៦ ក្នុងស្រុកសន្ទុកនាពេលនោះក្នុងវត្តនីមួយៗរួមមាន ៖ ទៀនព្រះវស្សា ១ គូ, អង្ករ, ត្រីខ,មី, ទឹកដោះគោ, ស្ករស, ទឹកសុទ្ធ
ទឹកក្រូច, ទឹកត្រី, ទឹកស៊ីអីវ, អំបិល, ប៊ីចេង និងបច្ច័យចំនួនផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ