ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វើក ជំរុញ​វិស័យ​កីឡាបាល់ទះ​ឥត​ឈប់​ឈរ បញ្ជូនកីឡាករ​ជម្រើសជាតិ​កម្ពុជា ​ទៅ​ប្រកួត​ដណ្តើមពានរង្វាន់ SEA V League នៅ​ប្រទេស​ហ្វី​លី​ពី​ន និង​ឥណ្ឌូ​នេ​ស៊ី

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ទើបតែ​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ នាំ​កីឡាករ​កម្ពុជា​សរុប ៥២ នាក់​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​នគរបាល និង​កង​ពន្លត់អគ្គីភ័យ​នៅ​ទឹកដី​សហរដ្ឋ​អា​មេ​រិក ឈ្នះ​មេដាយ​លើ​ឆាក​អន្តរជាតិ​យ៉ាង​គគ្រឹកគគ្រេង វើក ដែល​ជា​ផលិតផល​ខ្មែរ…

រាជធានីភ្នំពេញ​ ៖ ទើបតែ​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ នាំ​កីឡាករ​កម្ពុជា​សរុប ៥២ នាក់​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​នគរបាល និង​កង​ពន្លត់អគ្គីភ័យ​នៅ​ទឹកដី​សហរដ្ឋ​អា​មេ​រិក ឈ្នះ​មេដាយ​លើ​ឆាក​អន្តរជាតិ​យ៉ាង​គគ្រឹកគគ្រេង វើក ដែល​ជា​ផលិតផល​ខ្មែរ ១០០% បន្ត​ឧបត្ថម្ភ​គាំទ្រ បញ្ជូន​ក្រុមកីឡា​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ SEA V. LEAGUE រដូវ​កាល​ទី ៥ នៅ​ប្រទេស​ហ្វី​លី​ពី​ន និង​ឥណ្ឌូ​នេ​ស៊ី​ថែម​ទៀត ​។

ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​រោងចក្រ​ស្តង់ដា​លំដាប់​ពិភពលោក​នៅ​ក្នុងស្រុក​ផ្ទាល់ តែង​ចេញ​មុខ​ជួយ​ជ្រំ​ជ្រែង​ស្ទើរ​គ្រប់​វិស័យ ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ទាំងស្រុង​ក្នុង​ដំណើរ​ឆ្ពោះទៅ​ដណ្តើម​ពានរង្វាន់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ «SEA V. LEAGUE» ដែល​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​តទល់​ជាមួយ​ក្រុម​បាល់ទះ​ជើង​ខ្លាំង​ក្នុង​តំបន់​មក​ពី​ប្រទេស​វៀតណាម ថៃ ហ្វី​លី​ពី​ន និង​ឥណ្ឌូ​នេ​ស៊ី ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ «SEA V. LEAGUE រដូវ​កាល​ទី ៥» នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១៩ កក្កដា ឆ្នាំ ២០២៥ ហើយនឹង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​ផេ​ក​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក៏​ដូច​ជា​ផេ​ក​ផ្លូវការ​របស់​វើក​ផង​ដែរ ​។
ខ្មែរ គាំទ្រ ខ្មែរ​! គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ដូច​គាំទ្រ​កីឡាបាល់ទះ​កម្ពុជា​!
វើក ជំរុញ​កីឡាបាល់ទះ​កម្ពុជា​ឱ្យ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​! ៕ អត្ថបទសហការ