ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៥ គន្លឹះ​បង្រៀន​កូន​ឱ្យ​ឆាប់​ចេះ​និយាយ​ភាសា​ទី ២ ឬ ទី ៣ នៅផ្ទះ​ដោយ​ខ្លួនឯង !

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ការ​អាន​សៀវភៅ​នៅផ្ទះ​ជាមួយ​កូន​របស់​អ្នក​ជួយ​ពួក​គេ​ឱ្យ​ជ្រើសរើស​ពាក្យ​ថ្មី និយាយ​ពាក្យ​ថ្មី និង​ឆាប់​ចេះ​និយាយ​ភាសា​ថ្មី​ដូច​ជា​អង់គ្លេស ចិន ឬ​ជប៉ុន ។​ល​។ កុមារ​មានឱកាស​ជោគជ័យ​កាន់តែ​ច្រើន​ជាមួយនឹង​ការ​សិក្សា​របស់​ពួក​គេ នៅ​ពេល​ដែល​គ្រូ…

រាជធានី​ភ្នំពេញ ៖ ការ​អាន​សៀវភៅ​នៅផ្ទះ​ជាមួយ​កូន​របស់​អ្នក​ជួយ​ពួក​គេ​ឱ្យ​ជ្រើសរើស​ពាក្យ​ថ្មី និយាយ​ពាក្យ​ថ្មី និង​ឆាប់​ចេះ​និយាយ​ភាសា​ថ្មី​ដូច​ជា​អង់គ្លេស ចិន ឬ​ជប៉ុន ។​ល​។ កុមារ​មានឱកាស​ជោគជ័យ​កាន់តែ​ច្រើន​ជាមួយនឹង​ការ​សិក្សា​របស់​ពួក​គេ នៅ​ពេល​ដែល​គ្រូ និង​ឪពុក​ម្តាយ​ធ្វើការ​ជាមួយ​គ្នា ។ អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ធ្វើ​ជាមួយ​កូន​របស់​អ្នក​រាល់ថ្ងៃ​អាច​ជា​ឱកាស​មួយ ដើម្បី​កែ​លម្អ​ការ​រៀន​ភាសា​អង់គ្លេស​របស់​ពួក​គេ ។

ខាងក្រោម​នេះ គឺជា​គន្លឹះ​កំពូល​ទាំង​ប្រាំ​របស់​យើង ៖
១. សៀវភៅ​រូបភាព ៖ វិធីសាស្ត្រ​នេះ​អាច​បើក​ពិភពលោក​ថ្មី​ទាំងមូល​ដល់​កុមារ​តូច​ៗ​ដែល​កំពុង​រៀន​ភាសា​អង់គ្លេស ចិន ឬ​ជប៉ុន ។​ល​។ ការ​ជ្រើសរើស​សៀវភៅ​ត្រឹមត្រូវ​អាច​ជា​រឿង​ពិបាក ប៉ុន្តែ​វា​ជា​រឿង​សំខាន់​ក្នុង​ការ​យល់​ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការ​មាន​អន្តរ​កម្ម​មួយ​ទល់​មួយ​ជាមួយ​កូន​របស់​អ្នក ។ សៀវភៅ​រូបភាព​ផ្តល់​ឱ្យ​ឪពុក​ម្តាយ និង​កូន​នូវ​ហេតុផល​ច្បាស់លាស់​មួយ​សម្រាប់​ការ​ប្តូរ​ពី​ភាសា​ផ្ទះ​របស់​ពួក​គេ​មក​និយាយ​ភាសា​ថ្មី​របស់​ពួក​គេ ។

២. ចម្រៀង និង​ចង្វាក់ភ្លេង ៖ មធ្យោបាយ​ដ៏​រីករាយ​ក្នុង​ការ​ជ្រើសរើស​ពាក្យ​ជា​ភាសា​ថ្មី គឺ​តាម​រយៈពាក្យ​ដដែល​ៗ​នៃ​បទ​ភ្លេង និង​ចម្រៀង ។ អ្នក​អាច​ជ្រើសរើស​ចម្រៀង​មួយ​ចំនួន ដែល​អ្នក​អាច​ចាក់​ម្តង​ហើយ​ម្តងទៀត ដើម្បី​ឱ្យ​កូន​របស់​អ្នក​ស្គាល់​ពាក្យ​ជាក់លាក់ ។

៣. ការ​អាន​ឮ​ៗ ៖ ចូរ​អាន​សៀវភៅ​ឱ្យ​ឮ​ៗ ហើយ​សម្រេចចិត្ត​ថា​តើ​អ្នក​នឹង​នាំ​រឿង​ទៅ​ជា​យ៉ាងណា ។ ណែនាំ​ពាក្យ​ថ្មី​ខ្លះ​ៗ មុន​ពេល​អាន​សៀវភៅ ហើយ​ត្រៀមខ្លួន​ខ្សឹប​ប្រាប់​ពាក្យ​ពិបាក​ៗ រហូត​ដល់​កូន​របស់​អ្នកចេះ​និយាយ​តាម ។

៤. ជ្រុង​ភាសា ឬ​តារាង​ភាសា ៖ អ្នក​អាច​រៀបចំ​តំបន់​ណាមួយ​ក្នុងផ្ទះ​ដែល​ផ្តល់​នូវ​ការ​ផ្តោត
អារម្មណ៍​សម្រាប់​អ្វី​ដែល​ទាក់ទង​នឹង​វគ្គ​ភាសា ៖ ហ្គេ​ម បណ្ណាល័យ​ខ្នាត​តូច ការ​បង្ហាញ​វប្បធម៌​ភាសា ដូច​ជា​រូបភាព និង​ទង់ជាតិ គំនូរ ឬ​ការងារ​សិប្បកម្ម ។

៥. ប្រារព្ធ​ពិធី​ខួបកំណើត និង​ពិធីបុណ្យ​គ្រួសារ ៖ ការ​ធ្វើ​កាត​ខួបកំណើត គឺជា​សកម្មភាព​ដ៏​រីករាយ ។ ខួបកំណើត និង​ពិធីបុណ្យ​គ្រួសារ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​បង្ហាញ​កម្មវិធី​តូច​ៗ និង​លេង​ហ្គេ​ម​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ដែល​ចេះ​ភាសា​អង់គ្លេស ចិន ឬ​ជប៉ុន​ផង​ដែរ ។ វា​ចាំបាច់​ណាស់​ក្នុង​ការ​មាន​ភាព​សប្បាយ​រីករាយ ខណៈ​ពេល​ដែល​ជួយ​កូន​របស់​អ្នករៀន​ភាសា​ថ្មី ៕ ប្រភព ៖ britishcouncil

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ ដើម្បី​អបអរ​ការ​បើក​ដំណើរការ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ និង​សាខា​ពោធិ៍​ចិន​តុង​ពីរ​ដំណាលគ្នា សាលា​ផ្តល់​អាហារូបករណ៍​ពិសេស ៥០% គ្រប់​កម្មវិធី​សិក្សា សម្រាប់​សិស្ស ១០០ នាក់​ដំបូង ចំពោះ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០ ខែមិថុនា ខាង​មុខ​នេះ ។ សាលារៀន​ទទួល​ចុះ​ឈ្មោះ​កុមារ​ចាប់ពី​អាយុ ២ ឆ្នាំ​កន្លះ​ឡើង សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ​ស្ថិត​នៅ​ផ្លូវ ៥៩៨ ទល់មុខ​បុរី​វិមាន​ភ្នំពេញ និង​នៅ​ជាប់​អគារ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា សាខា​ពោធិ៍​ចិន​តុង​ស្ថិត​នៅ​ផ្លូវ ២០០៤ ទល់មុខ​កងពលតូច​ដឹក​ជញ្ជូន​លេខ ៩៩ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង 092 888 499 | 087 458 282 ៕