រាជធានីភ្នំពេញ ៖ ដើម្បីអបអរបើកដំណើរការសាលារៀនវ៉េស្ទឡាញន៍ ក្នុងខណ្ឌឫស្សីកែវដែលស្ថិតនៅផ្លូវ ៥៩៨ ទល់មុខបុរីវិមានភ្នំពេញ និងនៅជាប់អគារគណៈកម្មការមូលបត្រកម្ពុជា សាលារៀនផ្តល់អាហារូបករណ៍ពិសេស ៥០% គ្រប់កម្មវិធីសិក្សា សម្រាប់សិស្ស ១០០នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣០ ខែមិថុនាខាងមុខនេះ ។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា ៖ សម្រាប់ឆ្នាំថ្មី ២០២៥-២០២៦ នេះ សាលារៀនវ៉េស្ទឡាញន៍នឹងបើកដំណើរការសាខាឬស្សីកែវ (ផ្លូវ ៥៩៨) និងសាខាពោធិចិនតុង (ផ្លូវ ២០០៤) ពីរដំណាលគ្នា និងបានអភិវឌ្ឍកម្មវិធីសិក្សា និងសេវាកម្មគាំទ្រកាន់តែសម្បូរបែប និងមានប្រយោជន៍ជូនសិស្ស និងអ្នកអាណាព្យាបាល ។
លោកឧកញ៉ាបានបញ្ចាក់ថា៖ “ចាប់ពីពេលនេះ វេសឡាញ គ្រុប នឹងបន្តសហការជាមួយសាលារៀនរដ្ឋ និងឯកជនដទៃ ដើម្បីពង្រីក និងពង្រឹងវិសាលភាព និងគុណភាពអប់រំនៅកម្ពុជា ព្រមទាំងបន្តស្វាគមន៍បងប្អូនអ្នកអប់រំផ្សេងៗចូលរួមជាមួយខ្ញុំ ការងារអប់រំ និងអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាជាតួនាទីរបស់យើងទាំងអស់គ្នា ។”
សូមជម្រាបថា សាលារៀនវ៉េស្ទឡាញន៍ថ្មីទាំងពីរសាខាផ្តល់អាហារូបករណ៍ពិសេស ៥០% គ្រប់កម្មវិធីសិក្សា សម្រាប់សិស្ស ១០០នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនសាខាឫស្សីកែវត្រឹមថ្ងៃទី ៣០ ខែមិថុនា និងសាខាពោធិ៍ចិនតុងត្រឹមថ្ងៃទី ១៥ ខែកក្កដាខាងមុខនេះ ។
សូមទំនាក់ទំនងសាខាឫស្សីកែវតាមរយៈលេខទូស័ព្ទ 015 337 123 ឬតេឡេក្រាម https://t.me/Customerservice_WLS_RSK សម្រាប់ទីតាំងសាលារៀនសូមចុច https://shorturl.at/OPHzm។ | រីឯសាខាពោធិ៍ចិនតុងលេខទូស័ព្ទ 015 953 123 ឬតេឡេក្រាម https://t.me/Customerservice_WLS_PCT2004 ស្ថិតនៅបណ្តោយផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ទល់មុខកងពលតូចដឹកជញ្ជូនលេខ៩៩ ឬចុច https://shorturl.at/QAe8S ។
ចំពោះសាខាថ្មីទាំង ២ នេះ មានកម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនចាប់ពីកម្រិតមត្តេយ្យ ដល់ទី១២ ហើយទទួលចុះឈ្មោះចូលរៀនចាប់ពីកុមារអាយុ ២ឆ្នាំកន្លះឡើងទៅ ។
គួរបញ្ជាក់ថា ក្រៅពីអនុវត្តកម្មវិធីសិក្សាគោលស្របតាមក្រសួងអប់រំ យុវជន និងកីឡា សាលារៀនបានកែលម្អ និងរៀបចំកម្មវិធីសិក្សា និងសេវាកម្មអប់រំ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងក្នុងការរៀបចំអនាគតសិស្សានុសិស្ស ស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃពិភពលោក និងសង្គមជាតិ។ សាលាបានផ្តោតសំខាន់លើជំនាញសម្រាប់សតវត្សរ៍ទី ២១ ដែលមានរួមទាំង៖ជំនាញទំនាក់ទំនង ជំនាញធ្វើការជាក្រុម ជំនាញគិតបែបច្នៃប្រឌិត និងជំនាញគិតវិភាគបែបស៊ីជម្រៅ កម្មវិធីអភិវឌ្ឍអត្តចរិត និងភាពជាអ្នកដឹកនាំ ចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ជំនាញកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល និងបំណិនជីវិតនានាដែលចាំបាច់សម្រាប់សិស្សក្នុងការបន្តការសិក្សា ធ្វើការ និងប្រកបមុខរបរដោយជោគជ័យ ។
សាលារៀនវ៉េស្ទឡាញន៍ គឺជាបណ្តាញគ្រឹះស្ថានអប់រំ របស់វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានសាខាចំនួន ១៥ ក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបាត់ដំបង និងមានសិស្សសរុប ១៥០០០ នាក់ ។ ចំពោះទីតាំងសាលារៀនវ៉េស្ទឡាញន៍មាន៖ សាខាសន្ធរម៉ុក សាខាទួលទំពូង សាខាច្បារអំពៅ សាខាទួលស្វាយព្រៃ សាខាទួលសង្កែ សាខាភ្នំពេញថ្មី សាខាដូនពេញ សាខាចំការដូង សាខាព្រែកលៀប សាខាបាត់ដំបង សាខាតាខ្មៅ សាខាក្រុងច្បារមន សាខាឈូកមាស សាខាឫស្សីកែវ និងសាខាពោធិ៍តុង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ