ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំហាន​ដើម្បី​ក្លាយជា​ឪពុក​ម្តាយ​វិជ្ជមាន និង​មាន​តុល្យភាព !

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ការ​ថែទាំ​ខ្លួនឯង​ជួយ​ឪពុក​ម្តាយ​ឱ្យ​មាន​តុល្យភាព មាន​វត្តមាន និង​ធ្វើ​ជា​គំរូ​វិជ្ជមាន​សម្រាប់​កូន ។ ការ​ធ្វើ​ជា​ឪពុក​ម្តាយ​អាច​ផ្តល់​រង្វាន់ និង​ភាព​រីករាយ​មិន​គួរ​ឱ្យ​ជឿ ហើយ​ធ្វើ​ឱ្យ​អ្នក​ភ្លេច​មើលថែ​ខ្លួនឯង ។…

រាជធានី​ភ្នំពេញ ៖ ការ​ថែទាំ​ខ្លួនឯង​ជួយ​ឪពុក​ម្តាយ​ឱ្យ​មាន​តុល្យភាព មាន​វត្តមាន និង​ធ្វើ​ជា​គំរូ​វិជ្ជមាន​សម្រាប់​កូន ។ ការ​ធ្វើ​ជា​ឪពុក​ម្តាយ​អាច​ផ្តល់​រង្វាន់ និង​ភាព​រីករាយ​មិន​គួរ​ឱ្យ​ជឿ ហើយ​ធ្វើ​ឱ្យ​អ្នក​ភ្លេច​មើលថែ​ខ្លួនឯង ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ថែទាំ​ខ្លួនឯង​សម្រាប់​ឪពុក​ម្តាយ គឺ​ចាំបាច់​ណាស់ ។ វា​ជួយ​អ្នក​ឱ្យ​មាន​សុខភាព​ល្អ ផ្លូវ​ចិត្តរឹង​មាំ អារម្មណ៍​ស្រស់ថ្លា ដូច្នេះ​អ្នក​អាច​ក្លាយជា​ឪពុក​ម្តាយ​ដ៏​ល្អ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ។ នៅ​ពេល​អ្នក​មើលថែ​ខ្លួនឯង​បាន​ល្អ អ្នក​កាន់តែ​អាច​ចិញ្ចឹម​កូន​ដោយ​ភាព​អត់ធ្មត់ ភាព​រីករាយ និង​វិជ្ជមាន ។ អ្នក​ក៏​នឹង​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​កូន​របស់​អ្នកផង​ដែរ ដោយ​បង្ហាញ​ថា​វា​មាន​សារៈសំខាន់ និង​មាន​សុខភាព​ល្អ​ក្នុង​ការ​ថែរក្សា​ខ្លួន​អ្នក ។

១. ទទួលស្គាល់​ថា ការ​ចិញ្ចឹម​កូន​ជា​ការ​លំបាក ៖ សូម​ចំណាយពេល​បន្តិច​ដើម្បី​ទទួលស្គាល់​ថា ការ​ចិញ្ចឹម​កូន គឺជា​ការងារ​ដ៏​លំបាក​បំផុត​មួយ ដូច្នេះ​ចូរ​កោតសរសើរ និង​អរគុណ​ដល់​ខ្លួន​អ្នក ហើយ​ត្រូវ​ចាំ​ថា អ្នក​កំពុង​ធ្វើ​អស់ពី​សមត្ថភាព ។

២. បំពេញតម្រូវការ​របស់​អ្នក ៖ នៅ​ក្នុង​ភាព​វឹកវរ​នៃ​ការ​ថែទាំ​កុមារ វា​ជា​ការ​ងាយស្រួល​ក្នុង​ការ​ភ្លេច​តម្រូវការ​ផ្ទាល់ខ្លួន​របស់​អ្នក ។ រំលឹក​ខ្លួន​អ្នក​ឱ្យ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន និង​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អជា​ប្រចាំ ។

៣. ការ​ថែទាំ​ខ្លួនឯង​មាន​ច្រើន​ទម្រង់ ៖ ការ​ថែរក្សា​ខ្លួនឯង មិន​ចាំបាច់​ចំណាយ​លុយ ឬ​ពេលវេលា​ច្រើន​នោះ​ទេ ។ ចាប់ផ្តើម​ពី​រឿង​តូចតាច​ដូច​ជា​ការ​ងូតទឹក​បន្ទាប់​ពី​ក្មេង​ៗ​គេង​លក់ ឬ​ធ្វើ​សមាធិ​រយៈពេល​ប្រាំ​នាទី ។ ការ​ថែទាំ​ខ្លួនឯង​សម្រាប់​ឪពុក​ម្តាយ​អាច​ជា​អ្វី​ដែល​អ្នក​ធ្វើ​សម្រាប់​ខ្លួន​អ្នក ហើយ​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ ។

៤. សាកសួរ និង​ស្នើរ​សុំ ៖ មិត្ត​ភ័ក្តិ និង​សមាជិកគ្រួសារ​អាច​ជា​ជំនួយការ​ដ៏​ល្អ ប៉ុន្តែ​ពួក​គេ​ទំនងជា​មិនដឹង​ពី​របៀប​ជួយ​អ្នក​ទេ លុះត្រាតែ​អ្នក​សួរ និង​សុំ​ពួក​គេ​ដោយ​ផ្ទាល់ សម្រាប់​អ្វី​ដែល​អ្នក​ត្រូវការ ។

៥. ការ​ថែទាំ​ខ្លួនឯង​ជួយ​មនុស្ស​គ្រប់​គ្នា ៖ ពិត​ណាស់ ការ​ថែរក្សា​ខ្លួន​អ្នក​ឱ្យ​បាន​ល្អ​នឹង​ជួយ​មនុស្ស​គ្រប់​គ្នា​ក្នុង​ក្រុម​គ្រួសារ ។ វា​នឹង​បង្រៀន​ពួក​គេ​ឱ្យ​បង្កើត​ទម្លាប់​ដែល​មាន​សុខភាព​ល្អ ។ ការ​ថែទាំ​ខ្លួនឯង​សម្រាប់​ឪពុក​ម្តាយ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​គ្រួសារ​ទាំងមូល ។

៦. ទទួលយក​ដែន​កំណត់​របស់​អ្នក ៖ ផ្នែក​មួយ​នៃ​ការ​ចៀសវាង​ការ​ហត់នឿយ គឺ​ត្រូវ​យល់​ថា អ្នក​មិន​អាច​ធ្វើ​អ្វី​គ្រប់យ៉ាង​ដោយ​ខ្លួនឯង​បាន​ទេ ។ កំណត់​កម្រិត​ភាព​តានតឹង​របស់​អ្នក ហើយ​ព្យាយាម​កុំ​មាន​អារម្មណ៍​ខ្មាស់​អៀន​នៅ​ពេល​ដឹង​ថា​អ្នកមាន​បញ្ហា​នេះ ។ ស្វែង​យល់​បន្ថែម​អំពី​ការ​គ្រប់គ្រង​ការ​អស់កម្លាំង និង​ស្ត្រេ​ស​ច្រើន ហើយ​បង្កើត​ផែនការ​បង្ការ​ការ​កើតឡើង​វិញ ។

៧. ស្វែងរក​ឪពុក​ម្តាយ​ផ្សេង​ទៀត ៖ មិន​ថា​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក្រុមគាំទ្រ ឬ​សកម្មភាព​នានា ការ​ស្តាប់​នូវ​អ្វី​ដែល​គ្រួសារ​ផ្សេង​ទៀត​កំពុង​ឆ្លងកាត់​អាច​ផ្តល់​ការ​គាំទ្រ ការ​លើកទឹកចិត្ត និង​ទស្សនៈ​ល្អជា​ច្រើន ។

៨. ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ៖ វា​ក៏​អាច​មាន​អារម្មណ៍ល្អ​ផង​ដែរ​ក្នុង​ការ​ផ្តល់​ពេលវេលា​សម្រាប់​មិត្តភក្តិ​ដែល​ស្គាល់​អ្នកតា​មរយៈ​ការ​ហៅ​ទូរ​សព្ទ ការ​ដើរ​លេង ឬ​ណាត់​កាហ្វេ ។ សូម​បន្ត​ការ​ថែទាំ​ខ្លួន​ឯ ដើម្បី​ទ្រទ្រង់​សុខុមាលភាព និង​តុល្យភាព​របស់​អ្នក ៕ ប្រភព ៖ childmind

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ ដើម្បី​អបអរ​ការ​បើក​ដំណើរការ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ និង​សាខា​ពោធិ៍​ចិន​តុង​ពីរ​ដំណាលគ្នា សាលា​ផ្តល់​អាហារូបករណ៍​ពិសេស ៥០% គ្រប់​កម្មវិធី​សិក្សា សម្រាប់​សិស្ស ១០០ នាក់​ដំបូង ចំពោះ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០ ខែមិថុនា ខាង​មុខ​នេះ ។ សាលារៀន​ទទួល​ចុះ​ឈ្មោះ​កុមារ​ចាប់ពី​អាយុ ២ ឆ្នាំ​កន្លះ​ឡើង សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ​ស្ថិត​នៅ​ផ្លូវ ៥៩៨ ទល់មុខ​បុរី​វិមាន​ភ្នំពេញ និង​នៅ​ជាប់​អគារ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា សាខា​ពោធិ៍​ចិន​តុង​ស្ថិត​នៅ​ផ្លូវ ២០០៤ ទល់មុខ​កងពលតូច​ដឹក​ជញ្ជូន​លេខ ៩៩ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង 092 888 499 | 087 458 282 ៕