ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្ដម ឃួ​ង ស្រេង និង ឯកឧត្តម ម៉ប់ សា​រិ​ន ផ្ញើ​សារ​អបអរសាទរ ជូន​ចំពោះ​ឯកឧត្តម ហ៊ី សោភា ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ជាប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​អាណត្តិ​ថ្មី សម្រាប់អាណត្តិ​ ៣ ​ឆ្នាំ លើក​ទី​ ១០

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និងឯកឧត្តម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា…

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និងឯកឧត្តម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ និង​មន្ត្រី​ក្រោម​ឱវាទ សូម​ចូលរួម​អបអរសាទរ ជូន​ចំពោះ​ឯកឧត្តម ហ៊ី សោភា ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​អាណត្តិ​ថ្មី សម្រាប់​អាណត្តិ​ ៣ ​ឆ្នាំ លើក​ទី ​១០ (២០២៥-២០២៨)​ ។

ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦ ខែមិថុនា ឆ្នាំ​ ២០២៥ បាន​បើក​កិច្ចប្រជុំ​ពេញអង្គ ស្តី​ពី​ការ​ចូល​កាន់​តំណែង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​, ការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់​អាណត្តិ ៣​ ឆ្នាំ លើក​ទី​ ១០ (២០២៥-២០២៨) និង​ការ​ផ្ទេរតំណែង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​អគារ​ស​វិមាន​រដ្ឋ​ចំការមន ក្រោម​អធិបតីភាព​របស់​លោក អ៊ុ​ជ គឹ​ម​អន ព្រឹទ្ធ​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ជ្រើសតាំង​ឯកឧត្តម ហ៊ី សោភា ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់​អាណត្តិ​៣​ឆ្នាំ លើក​ទី ​១០ (២០២៥-២០២៨)​ ។

យើងខ្ញុំ​សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​ក្នុង​លោក តាម​ជួយ​ប្រោះព្រំ​ប្រសិទ្ធពរ​ជ័យ​ជូន ឯកឧត្តម និង​ក្រុម​គ្រួសារ សូម​ជួប​ប្រទះ​តែ​សេចក្ដីសុខ សុភមង្គល និង​ប្រកបដោយ​ពុទ្ធ​ពរ​ទាំង ៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ​៕ អត្ថបទសហការ