ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ ពិភាក្សា​ការងារ​មួយ​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ(ILO)​ ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ ផ្ដោត​លើ​វឌ្ឍនភាព​វិស័យ​ការងារ​នៅ​កម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​លោក Lars Johansen នាយករង​នៃ​ការិយាល័យ​អង្គការ​អន្តរជាតិ​ខាង​ការងារ…

រាជធានីភ្នំពេញ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​លោក Lars Johansen នាយករង​នៃ​ការិយាល័យ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ និង​សហការី ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​មួយ​ចំនួន​ទាក់ទង​នឹង​វឌ្ឍនភាព​វិស័យ​ការងារ​នៅ​កម្ពុជា ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​សហប្រតិបត្តិការ​គាំពារ​ពលករ​ទេសន្តរប្រវេសន៍ នៅ​ទីស្ដីការក្រសួង នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បង្ហាញ​ពី​ការ​ស្វាគមន៍ ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ ILO​កន្លង​មក ដែល​ជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​វិស័យ​ការងារ​នៅ​កម្ពុជា ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖ «​ក្រសួង​មាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដែល​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ផ្ដល់​ឱកាស​ការងារ​ជូន​ពលរដ្ឋ​ទូទៅ និង​យុវជន ​។ អ្វី​ដែល​សំខាន់​នា​ពេល​នេះ គឺ​ក្រសួង​បាន​ដាក់​ពង្រាយ​ទាំង​ឱកាស​ការងារ ទាំង​កម្មវិធី​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​សេវា​គាំពារ​សង្គម​នានា នៅ​មុខ​ព្រំដែន ដើម្បី​ជួយ​ផ្ដល់​ឱកាស​ការងារ​ជូន​ពលករ​ខ្មែរ​ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ក្រោយ​ពី​មាន​វិធានការ​របស់​ថៃ​ដែល​បិទ​ច្រកព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​» ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត ​ដល់​ដៃគូ​អភិវឌ្ឍ​ពាក់ព័ន្ធ ជា​ពិសេស​អង្គការ ILO ឱ្យ​បន្ត​សហការ​លើ​យន្តការ​គាំពារ​ពលករ​ចំណាកស្រុក និង​លុប​បំបាត់​ពលករ​ទេសន្តរប្រវេសន៍ ក្នុង​វិស័យ​ការងារ ​ដែល​មិន​មាន​សុវត្ថិភាព ដើម្បី​លើកកម្ពស់​ការ​គាំពារ​សិទ្ធិ​ពលករ ការ​ផ្ដល់​ឱកាស​ឱ្យ​ពួក​គាត់​ទទួល​បាន​ការងារ​សមរម្យ និង​មាន​សុវត្ថិភាព​ ។

ជា​ការ​ឆ្លើយ​តប លោក Lars Johansen នាយករង​នៃ​ការិយាល័យ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ បាន​ទទួលស្គាល់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដែល​ជា​សេនាធិការ​ក្នុង​ការ​ដោះស្រាយ​ការ​ប្រឈម​នានា​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ អង្គការ ILO នឹង​បន្ត​គាំទ្រ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បន្ថែម​ទៀត​ ៕ អត្ថបទសហការ