ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចង់ឱ្យ​អនាគត​កូន​ភ្លឺ​ថ្លា ឪពុក​ម្តាយ​អាច​រៀបចំ​អ្វីខ្លះ !

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ វា​អាច​ជា​ការ​ខកចិត្ត​ក្នុង​ការ​គិត​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ជួយ​កូន​របស់​អ្នក​ឱ្យ​ជោគជ័យ​ក្នុង​សាលារៀន និង​នៅ​ពេល​ក្រោយ​ក្នុង​ជីវិត ។ សព្វ​ថ្ងៃនេះ​កុមារ​ត្រូវ​មាន​អ្វី​ផ្សេង​ទៀត​ច្រើន​ជាង​គ្រាន់តែ​សៀវភៅ​ឆ្លាត​វៃ ។ ថៅកែ​កំពុង​ស្វែងរក​មនុស្ស​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រេចចិត្ត យុទ្ធសាស្ត្រ…

រាជធានី​ភ្នំពេញ ៖ វា​អាច​ជា​ការ​ខកចិត្ត​ក្នុង​ការ​គិត​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ជួយ​កូន​របស់​អ្នក​ឱ្យ​ជោគជ័យ​ក្នុង​សាលារៀន និង​នៅ​ពេល​ក្រោយ​ក្នុង​ជីវិត ។ សព្វ​ថ្ងៃនេះ​កុមារ​ត្រូវ​មាន​អ្វី​ផ្សេង​ទៀត​ច្រើន​ជាង​គ្រាន់តែ​សៀវភៅ​ឆ្លាត​វៃ ។ ថៅកែ​កំពុង​ស្វែងរក​មនុស្ស​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រេចចិត្ត យុទ្ធសាស្ត្រ និង​ការ​ដោះស្រាយ​បញ្ហា ។ ដូច្នេះ​កូន​របស់​អ្នក​គប្បី​មាន​របស់​ទាំងនេះ ។ ជំនាញការ​គិត​លំដាប់​ខ្ពស់ អាច​ជួយ​កុមារ​ឱ្យ​អនុវត្ត​ចំណេះដឹង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ក្នុង​ស្ថានភាព​ផ្សេង​ៗ​គ្នា ដូច្នេះ​ការ​អភិវឌ្ឍន៍​ជំនាញ​ទាំងនេះ​គឺ​ចាំបាច់​ណាស់ ។ ជំនាញការ​គិត​លំដាប់​ខ្ពស់ មាន​ជំនាញ​សំខាន់​ៗ​ចំនួន​បី ៖ ការ​វិភាគ ការ​វាយតម្លៃ និង​ការ​បង្កើត ។ ដូច្នេះ​តើ​អ្នក​អាច​ធ្វើ​អ្វី​បាន ដើម្បី​ជួយ​អភិវឌ្ឍ​កូន​ៗ​របស់​អ្នក​នៅផ្ទះ ?

១) ឱ្យ​កូន​សាកល្បង​ប្រើ​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ស្វែង​យល់​អំពី​ប្រធានបទ​មួយ ៖ ជំនាញ​ដំបូង​បង្អស់​ដែល​កុមារ​ត្រូវ​អភិវឌ្ឍ គឺ​ការ​វិភាគ ដែល​មាន​ន័យ​ថា ការ​កំណត់​អត្តសញ្ញាណ​គំរូ និង​រៀបចំ​គំនិត ។ អនុញ្ញាត​ឱ្យ​ពួក​គេ​ជ្រើសរើស​ប្រធានបទ និង​ស្វែងរក​អត្ថបទ​តាម​អ៊ីនធឺណិត ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​វា ។ ការ​មើលឃើញ​ពី​របៀប​ដែល​គំនិត​ត្រូវ​បាន​ប្រៀបធៀប​នឹង​នាំ​ឱ្យ​ពួក​គេ​គិត​អំពី​ភាព​ខុស​គ្នា​រវាង​ការ​ពិត និង​គំនិត ។ វា​នាំ​ពួក​គេ​ឱ្យ​ឆ្ងាយ និង​ស៊ីជម្រៅ​ជាង​សៀវភៅ​ណែនាំ​ធម្មតា​ក្នុង​ថ្នាក់រៀន ហើយ​ជំនាញ​គិត​របស់​ពួក​គេ​នឹង​កាន់តែ​ល្អ​ប្រសើរ ហើយ​ផ្តល់​ឱ្យ​កុមារ​នូវ​អារម្មណ៍​នៃ​សមិទ្ធផល ។

២) មេរៀន​តាម​អ៊ីនធឺណិត​អាច​ឱ្យ​ពួក​គេ​គិត​កាន់តែ​ស៊ីជម្រៅ ៖ ជំហាន​ទី​ពីរ តម្រូវ​ឱ្យ​កុមារ​យល់​អំពី​គោល​គំនិត​មួយ​ឱ្យ​បាន​ត្រឹមត្រូវ​ដោយ​វាយតម្លៃ​វា ។ លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​និយាយ និង​វាយតម្លៃ​អំពី​អ្វី​ដែល​ពួក​គេ​បាន​រៀន ។ រាប់​ចាប់ពី​ការ​ប្រើ​មេរៀន​រឿងនិទាន​សាមញ្ញ ហើយ​សុំ​ឱ្យ​ពួក​គេ​ទស្សន៍​ទាយ​រឿង មុន​ពេល​ពួក​គេ​មើល​វី​ដេ​អូ ។ ដូច​គ្នា​នេះ​ផង​ដែរ ឱ្យ​ពួក​គេ​ព្យាយាម​ទាយ​អត្ថន័យ​លាក់កំបាំង​នៃ​រឿង បន្ទាប់​ពី​ពួក​គេ​មើល​ចប់ ។ ការ​ធ្វើ​បែប​នេះ​នេះ​អាច​ជួយ​កុមារ​វាយតម្លៃ ប្រៀបធៀប និង​បញ្ចេញមតិ​របស់​ពួក​គេ ។

៣) ឱ្យ​កូន​ធ្វើ​វី​ដេ​អូ ៖ វី​ដេ​អូ​ជួយ​សិស្ស​ឱ្យ​បញ្ចេញ​គំនិត និង​យោបល់​របស់​ពួក​គេ​ដោយ​ផាសុកភាព ។ កុមារ​តូច​ៗ​ដែល​នៅ​តែ​អភិវឌ្ឍ​ជំនាញ​របស់​ពួក​គេ អាច​បង្កើត​វី​ដេ​អូ​របស់​ពួក​គេ​ជាមួយ​សមាជិកគ្រួសារ ខណៈ​ដែល​មនុស្ស​ចាស់​អាច​ធ្វើ​វា​ដោយ​ខ្លួនឯង​បាន ។ ប្រសិនបើ​ប្រើ​វី​ដេ​អូ​បាន​ត្រឹមត្រូវ កុមារ​អាច​បង្កើន​ជំនាញ​និយាយ និង​ស្តាប់​បាន​ល្អ​ប្រសើរ​ទៀត​ផង ។

សព្វ​ថ្ងៃនេះ អ្វី​ដែល​អ្នក​ត្រូវការ គឺ​ទូរ​សព្ទ​ទំនើប ឬ​កុំព្យូទ័រ​ដើម្បី​បង្កើត​វី​ដេ​អូ ។ ពួក​គេ​អាច​គូររូប​ភាព​ដើម្បី​បង្ហាញ​ពី​រឿង​ខ្លី​មួយ ហើយ​បន្ទាប់​មក​កត់ត្រា រួច​ពួក​គេ​អាច​អាន​រឿង​នេះ​ដោយ​ប្រើ​កាមេរ៉ា​ថត​លើ​គំនូរ​ក៏​បាន ។ ប្រសិនបើ​ពួក​គេ​មាន​ទំនុកចិត្ត​ជាង​នេះ ពួក​គេ​អាច​សម្តែង​ធ្វើ​ជា​អ្នករាយការណ៍​ព័ត៌មាន ។ ពួក​គេ​អាច​ស្រាវជ្រាវ​ប្រធានបទ​មួយ បន្ទាប់​មក​កត់ត្រា​ដោយ​ខ្លួនឯង នៅ​ពេល​ពួក​គេ​ចែករំលែក​នូវ​អ្វី​ដែល​ពួក​គេ​បាន​រៀន និង​របៀប​ដែល​ពួក​គេ​មាន​អារម្មណ៍​ចំពោះ​ព័ត៌មាន​នោះ ។ សាកល្បង​គំនិត​ទាំងនេះ​ខ្លះ​នៅផ្ទះ ហើយ​មើល​ថា តើ​កូន​របស់​អ្នក​កាន់តែ​ឆ្លាត​កម្រិត​ណា ៕ ប្រភព ៖ britishcouncil

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ ដើម្បី​អបអរ​ការ​បើក​ដំណើរការ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ និង​សាខា​ពោធិ៍​ចិន​តុង​ពីរ​ដំណាលគ្នា សាលា​ផ្តល់​អាហារូបករណ៍​ពិសេស ៥០% គ្រប់​កម្មវិធី​សិក្សា សម្រាប់​សិស្ស ១០០ នាក់​ដំបូង ចំពោះ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០ ខែមិថុនា ខាង​មុខ​នេះ ។ សាលារៀន​ទទួល​ចុះ​ឈ្មោះ​កុមារ​ចាប់ពី​អាយុ ២ ឆ្នាំ​កន្លះ​ឡើង សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ​ស្ថិត​នៅ​ផ្លូវ ៥៩៨ ទល់មុខ​បុរី​វិមាន​ភ្នំពេញ និង​នៅ​ជាប់​អគារ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា សាខា​ពោធិ៍​ចិន​តុង​ស្ថិត​នៅ​ផ្លូវ ២០០៤ ទល់មុខ​កងពលតូច​ដឹក​ជញ្ជូន​លេខ ៩៩ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង 092 888 499 | 087 458 282 ៕