ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ ទទួលស្វាគមន៍ និងសួរសុខទុក្ខពលករខ្មែរ នៅច្រកព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង

1 ថ្ងៃ មុន

ខេត្ត​បាត់ដំបង ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អមដំណើរ​ដោយ​ឯកឧត្តម សុខ លូ…

ខេត្ត​បាត់ដំបង ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អមដំណើរ​ដោយ​ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ជា​ច្រើន​រូប ព្រមទាំង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នៅ​ព្រឹក​ថ្ងៃ​ទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២៥​ នេះ បាន​អញ្ជើញ​ទទួល​ស្វាគមន៍ និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ពិសេស ពលករ​ខ្មែរ​នៅ​ច្រកព្រំដែន​អន្តរជាតិ​ដូង និង​មណ្ឌល​សំចត​ច្រក​ដូង ខេត្តបាត់ដំបង ដែល​ជាទី​តាំង​ផ្ដល់​ព័ត៌មាន​ស្ដី​អំពី​ឱកាស​ការងារ​ដ៏​សម្បូរ​បែប ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ និង​អត្ថប្រយោជន៍​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ពិសេស បងប្អូន​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ ៕ អត្ថបទសហការ