ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ហត្ថា ទទួល​បានការ​ដាក់​បញ្ចូល​ដើមទុនបន្ថែម ៨០ លានដុល្លារ​អា​មេ​រិ​ក នាំ​ឱ្យ​ដើមទុនសរុប​កើនឡើង​ដល់ ២២០ លាន​ដុល្លារ​អា​មេ​រិ​ក

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​, ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ​ ២០២៥ ៖ ធនាគារ ហត្ថា ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ…

រាជធានីភ្នំពេញ​, ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ​ ២០២៥ ៖ ធនាគារ ហត្ថា ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG (Mitsubishi UFJ Financial Group) បាន​បន្ថែម​ដើមទុន​ថ្មី​ចំនួន ៨០​ លានដុល្លារ​អា​មេ​រិ​ក ដែល​ធ្វើ​អោយ​ដើមទុន​សរុប​របស់​ធនាគារ ហត្ថា បាន​កើនឡើង​ដល់ ២២០ លានដុល្លារ​អា​មេ​រិ​ក ដើម្បី​គាំទ្រ​ដល់​ការ​រីក​ចម្រើន​អាជីវកម្ម​របស់​ខ្លួន ។ ការ​វិនិយោគទុន​បន្ថែម បញ្ជាក់​ឲ្យ​ឃើញ​ថា​ធនាគារ ហត្ថា នៅ​តែ​បន្ត​រីក​ចម្រើន​ជាមួយនឹង​ចក្ខុវិស័យ​យូរអង្វែង​នៃប្រតិបត្តិ​ការ​អា​ជី​កម្ម​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ ។

ការ​វិនិយោគទុន​នេះ ជា​សក្ខីភាព​ថ្មី​មួយទៀត ដែល​មាន​តម្លៃ​ដ៏​វិសេសវិសាល និង​ការ​តាំងចិត្ត​ដ៏​មុតមាំ​របស់ ភាគ​ទុ​និករ​បស់​ធនាគារ ហត្ថា គឺ MUFG ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​អាស៊ាន ​។ សម្រាប់​កា​បន្ថែម​ទុន​នេះ គឺជា​ចំណុច​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​ដល់​ការ​ពង្រីក​សេវាកម្ម​របស់​ធនាគារ ហត្ថា ទៅ​ដល់​អតិថិជន​នៅ​គ្រប់​វិស័យ​រួម​មាន អតិថិជន​ជា​លក្ខណៈ​បុគ្គល សហគ្រាស​ខ្នាត​តូច និង​មធ្យម (SME) ព្រមទាំង​ស្ថាប័ន​សា​អាជីវកម្ម​ធំ​ៗ​ជា​ច្រើន​ទៀត​ ។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ធនាគារ ហត្ថា ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​បន្ត​ធ្វើ​អាជីវកម្ម​ប្រកបដោយ​ចេរភាព ដែល​មាន​ចក្ខុវិស័យ​អាជីវកម្ម​ច្បាស់លាស់ និង​រក្សា​ជំហរ​ដ៏​រឹង​មាំ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​នៃ​ប្រទេស កម្ពុជា​ ។

លោក មិន សុ​ផា ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍​ថា​ ៖ “​ការ​វិនិយោគទុន​ថ្មី​ចំនួន ៨០ លានដុល្លារ​អា​មេ​រិ​ក ​ពី​ម្ចាស់​ភាគ​ទុ​និក គឺ​ពិតជា​មាន​សារៈសំខាន់ និង​ទាន់​ពេលវេលា​ដើម្បី​គាំទ្រ​ដល់​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ទៅ​ចាប់​យក​អតិថិជន​ជា​លក្ខណៈ​បុគ្គល សហគ្រាស​ខ្នាត​តូច និង​មធ្យម (SME) ព្រមទាំង​ស្ថាប័ន​សា​អាជីវកម្ម​ធំ​ៗ​ជា​ច្រើន​ទៀត​ ។​” លោក​បន្ថែម​ថា​ ៖ “ ការ​វិនិយោគទុន​នេះ គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់លាស់​នៃ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ និង​ភាព​ជឿជាក់​របស់​ភាគ​ទុ​និក ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា ព្រមទាំង​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​ផង​ដែរ​ ។​”

“​ការ​ដាក់​បញ្ចូល​ដើមទុន​បន្ថែម​ថ្មី​នេះ គឺជា​ជំហាន​ជោគជ័យ​ដ៏​ធំ​មួយទៀត​សម្រាប់​ធនាគារ ហត្ថា ហើយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​តួនាទី​ដ៏​សំខាន់​របស់​ធនាគារ ហត្ថា នៅ​ក្នុង​តំបន់​អាស៊ាន​។ ភាព​ជោគជ័យ​នេះ កើតឡើង​បាន​ដោយសារ​ការ​គាំទ្រ និង​ការ​ជឿ​ទុកចិត្ត​យ៉ាង​ខ្លាំង ព្រមទាំង​ការ​សហការ​យ៉ាង​ពេញទំហឹង​ពី​អ្នក​ពាក់ព័ន្ធ ទាំងអស់​ ។​”

អំពី ធនាគារ ហត្ថា​ ៖
ធនាគារ ហត្ថា ជា​ធនាគារពាណិជ្ជ ដែល​មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈកាល​ជាង ៣០​ឆ្នាំ​មក​ហើយ ដែល​បាន​ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ ដល់​អតិថិជន​របស់​ខ្លួន ដែល​រួ​មាន​អតិថិជន​ជា​លក្ខណៈ​បុគ្គល សហគ្រាស​ខ្នាត​តូច និង​មធ្យម (SME) ព្រមទាំង​ស្ថាប័ន​សា​អាជីវកម្ម​ធំ​ៗ​ជា​ច្រើន​ទៀត​ ។ ហត្ថា ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​តាម​បណ្ដាញ​សាខា​យ៉ាង​ទូលំទូលាយ​រហូត​ដល់ ១៥៦ សាខា គ្របដណ្តប់​ទូ​ទាំង​ប្រទេស ​។ ធនាគារ ហត្ថា បាន​ទទួល​ការ​វាយតម្លៃ​ជា​ស្ថាប័ន​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​រឹង​មាំ តាម​រយៈ​ការ​រក្សា​បាន​នូវ​ចំណាត់ថ្នាក់ BBB+ អស់​រយៈពេល ០៧​ឆ្នាំ​ជាប់​គ្នា ពី​ក្រុមហ៊ុន TRIS Rating ដែល​ចំណាត់ថ្នាក់​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ធនាគារ ហត្ថា មានដំណើរ​ការ​មុខ​ជំនួញ​របស់​ខ្លួន​ប្រកបដោយ​ស្ថិរភាព និង​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា ​។ ជាង​នេះ​ទៅ​ទៀត ធនាគារ ហត្ថា មាន​មូលធន​គ្រប់គ្រាន់ ស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ​ខ្ពស់ ព្រមទាំង​មាន​សាច់ប្រាក់​បង្វិល​គ្រប់គ្រាន់ ដែល​អាច​ធានា​បាន​នូវ​ការ​បន្ត​ប្រតិបត្តិការ​អាជីវកម្ម​ដោយ​រលូន​ ។ ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​នេះ ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ធនាគារ​អាណាព្យាបាល គឺ MUFG ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​មួយ ដែល​មាន​សាខា​ប្រហែល ២០០០ ទីតាំង ស្ថិត​នៅ​ក្នុង​ទីផ្សារ​ជាង ៤០ ក្នុង​ពិភពលោក ​។ សម្ព័ន្ធ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ MUFG បានការ​ចុះបញ្ជី​នៅ​លើ​ផ្សារ​ហ៊ុន (Tokyo Stock Exchange), ណា​ហ្គូ​យ៉ា (Nagoya Stock Exchange) និង​ញូយ៉ក (New York Stock Exchange) ដោយ​មាន​តម្លៃ​ទីផ្សារ និង​មាន​តម្លៃ​ទីផ្សារ​រហូត​ដល់ ២៤.២៧ កោដិ​យាន់ និង​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន ១.៥៩១,១ ពាន់​លាន​យាន់ នៅ​ត្រឹម​ចុងខែ​មីនា ឆ្នាំ ២០២៥ ​៕ អត្ថបទសហការ