ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងការងារ សហការជាមួយ សមាគម TAFTAC ផ្សព្វផ្សាយអំពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់អ្នកគ្រប់គ្រងសហគ្រាស គ្រឹះស្ថាន និងបុគ្គលិកផ្នែកធនធានមនុស្ស/រដ្ឋបាល/អនុលោមភាព និងគិលានុបដ្ឋាក នៅខេត្តកណ្តាល

1 ថ្ងៃ មុន

ខេត្តកណ្តាល ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលក្ខខណ្ឌសុវត្ថិភាព…

ខេត្តកណ្តាល ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ដល់ សហគ្រាស គ្រឹះស្ថាន ដែលមានសិក្ខាកាមចូលរួម សរុបចំនួន ៦៥នាក់ ដែលប្រព្រឹត្តិទៅនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ ។ 

លោកវេជ្ជបណ្ឌិត លី សារុន ប្រធានការិយាល័យ តំណាងប្រធាននាយកដ្ឋានពេទ្យការងារ បានចូលរួមបើកកម្មវិធី និងដឹកនាំក្រុមការងារនៃនាយកដ្ឋានពេទ្យការងារ ចូលរួមធ្វើបទបង្ហាញ ដើម្បីផ្សព្វផ្សាយ ណែនាំ និងបង្កើនការយល់ដឹងដល់សហគ្រាស គ្រឹះស្ថានលើគោលការណ៍សំខាន់ៗដូចជា ច្បាប់ និងបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងការងារ, បញ្ជីត្រួតពិនិត្យអធិការកិច្ចផ្នែកលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ, ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ, សុវត្ថិភាពគ្រឿងម៉ាស៊ីន, មូលដ្ឋានគ្រឹះនៃសុវត្ថិភាពអគ្គិភ័យ និងភាពតានតឹងដោយកម្ដៅខ្លាំង និងវិធានការសុវត្ថិភាពការងារនៅកន្លែងធ្វើការ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ក្រុមការងារបានធ្វើការចាក់វីដេអូផ្សព្វផ្សាយអំពីសកម្មភាពខ្លះៗរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) និងវីដេអូអប់រំស្ដីពីសុវត្ថិភាពអគ្គិភ័យ ដែលរៀបចំឡើងដោយនាយកដ្ឋានពេទ្យការងារកន្លងមក ៕ អត្ថបទសហការ