ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ សហការ​ជាមួយ អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ និង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ផ្តល់​អាហារូបករណ៍​ពិសេស ដល់​បុត្រ​ធីតា​របស់​ថ្នាក់ដឹកនាំ ​និង​មន្ត្រី

16 ម៉ោង មុន

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៥ ​នេះ អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ (​អ​.​ស​.​ហ​.) និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) និង​បណ្តាញ​គ្រឹះស្ថាន​អប់រំ…

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៥ ​នេះ អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ (​អ​.​ស​.​ហ​.) និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) និង​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​សហការ​រៀបចំ ​កម្មវិធី​ផ្តល់​អាហារូបករណ៍​ពិសេស សម្រាប់​បុត្រ​ធីតា​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​នៃ អ​.​ស​.​ហ​. និង​និយ័ត​ករ និង​អង្គភាព​ក្រោម​ឱវាទ នៃ អ​.​ស​.​ហ​. សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ (​ផ្លូវ​៥៩៨) ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​ ។

កម្មវិធី​ខាងលើ​នេះ ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព ឯកឧត្តម ស៊ូ សុ​ជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ ជា​អគ្គនាយក​នៃ ន​.​ម​.​ក​. និង ឧកញ៉ា​បណ្ឌិត ប៉ិច បូ​ឡែ​ន អគ្គនាយក​នៃ​បណ្តាញ​គ្រឹះស្ថាន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ​។

សូម​បញ្ជាក់​ថា អាហារូបករណ៍​ដែល​ផ្តល់​ជូន​ដោយ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឬ​ស្សី​កែវ​មាន​ចំនួន​ពី​២០% រហូត​ដល់​៥០% តាម​លក្ខខណ្ឌ​កំណត់ លើ​ការ​ចុះ​ឈោះ​ចូល​រៀន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ​និង​អង់គ្លេស កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង 089 792 168 | 015 337 123 ឬ​តេ​ឡេ​ក្រាម https://t.me/wegcustomerservice ​។ សាលារៀន​ស្ថិ​ន​នៅ​បណ្តោយ​ផ្លូវ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ ទល់មុខ​បុរី​វិមាន​ភ្នំពេញ និង​នៅ​ជាប់​អគារ​គណៈ​ក​ម្មា​ការ​មូល​ប​ត្រ​កម្ពុជា ឬ​ចុច​ទីតាំង https://shorturl.at/OPHzm

គួរ​បញ្ជាក់​ថា ក្រៅពី​អនុវត្ត​កម្មវិធី​សិក្សា​គោល ​ស្រប​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ បាន​រៀបចំ​បញ្ចូល​កម្មវិធី ដែល​នាំ​មក​ពី​ក្រៅប្រទេស ដោយ​ផ្តោត​ទៅ​លើ​ជំនាញ​បំ​ណិ​ន​សតវត្សរ៍​ទី​២១ ពោល​គឺ ដើម្បី​ជួយ​ឱ្យ​សិស្ស​អាច​សម្រប​ខ្លួន​ ទៅ​នឹង​បម្រែបម្រួល​បរិបទ​សង្គម សេដ្ឋកិច្ច ក៏​ដូច​ជា​សម្រាប់​ទីផ្សារ​ការងារ​ នៅ​ពេល​អនាគត​ដូច​ជា កម្មវិធី​បណ្តុះបណ្តាល​ទម្លាប់​ល្អ​ទាំង​៧​ សម្រាប់​បុគ្គល​ឆ្នើម ដែល​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​អត្ត​ចរិត និង​ភាព​ជា​អ្នកដឹកនាំ កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ ដែល​ជួយ​ជំរុញ​និង​បណ្តុះបណ្តាល​ចំណេះដឹង​សេដ្ឋកិច្ច ចំណេះដឹង​ហិរញ្ញវត្ថុ និង​សហគ្រិនភាព ព្រមទាំង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​កុំព្យូទ័រ បច្ចេកវិទ្យា និង​ឌី​ជី​ថ​ល ​​។

លើស​ពី​នេះ ដើម្បី​ជួយ​បង្កើន​គុណភាព​សិក្សា ​របស់​សិស្សានុសិស្ស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង សាលារៀន​បាន​បន្ថែម​បច្ចេកវិទ្យា​អប់រំ រៀន​និង​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ដូច​ជា​៖ សង្ក​ប្បៈ ( Sangapac) សម្រាប់​សិស្ស​ថ្នាក់​ទី​១ ដល់ទី​៤, E-school សម្រាប់​សិស្ស​ថ្នាក់​ទី​៩ ដល់ទី​១២ និង ​Desdopi សម្រាប់​សិស្ស​ថ្នាក់​ទី​៧ ដល់ទី​១២ ​។

សូម​ជម្រាប​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ គឺជា​បណ្តាញ​គ្រឹះស្ថាន​អប់រំ របស់​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ដែល​បាន​បង្កើត​ឡើង ​ក្នុង​ឆ្នាំ​២០០៨ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​សាខា​ចំនួន​១៧ ក្នុង​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តបាត់ដំបង និង​មាន​សិស្ស​សរុប ១៧ ៥០០​នាក់ ។ ចំពោះ​ទីតាំង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​មាន​៖ សាខា​សន្ធរ​ម៉ុ​ក សាខា​ទួល​ទំពូង សាខា​ច្បារ​អំពៅ សាខា​ទួល​ស្វាយព្រៃ សាខា​ទួល​សង្កែ សាខា​ភ្នំពេញ​ថ្មី សាខា​ដូនពេញ សាខា​ចំការ​ដូង សាខា​ព្រែក​លៀប សាខា​បាត់ដំបង សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន សាខា​ឈូក​មាស សាខា​ឫស្សី​កែវ​(​ផ្លូ​៥៩៨) និង​សាខា​ពោធិ៍​ចិន​តុង​(​ផ្លូវ​២០០៤) ​៕ អត្ថបទសហការ