ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វេស​ឡាញ ​ផ្តល់​វគ្គ​បណ្តុះបណ្តាល ​ដើម្បី​ជំរុញប្រសិទ្ធភាព ​ផលិតភាព​ការងារ​ និង​ឱកាស​រីកចម្រើន​ដល់​បុគ្គលិក

22 ម៉ោង មុន

រាជធានីភ្នំពេញ ៖ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យ​ខេ​សិន បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី “​មូលដ្ឋាន​គ្រឹះ​នៃ​ការ​គ្រប់គ្រង​” ដល់​បុគ្គលិក​ប្រតិបត្តិការ គោលបំណង​ផ្តល់​ចំណេះដឹង…

រាជធានីភ្នំពេញ ៖ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យ​ខេ​សិន បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី “​មូលដ្ឋាន​គ្រឹះ​នៃ​ការ​គ្រប់គ្រង​” ដល់​បុគ្គលិក​ប្រតិបត្តិការ គោលបំណង​ផ្តល់​ចំណេះដឹង ជំនាញ និង​ពង្រឹងសមត្ថភាព ក្នុង​ជំរុញ​ប្រសិទ្ធភាព និង​ផលិតភាព​ការងារ​ឱ្យ​កាន់​ល្អ​ប្រសើរ​បន្ថែម​ទៀត ​។

វគ្គ​បណ្តុះបណ្តាល​នេះ​ផ្តោត​សំខាន់​លើ កា​រៀបចំ​ផែនការ​សកម្មភាព ការ​កំណត់​គោលដៅ​និង​សមិទ្ធផល​រំពឹង​ទុក ការ​គិត​លើ​យុទ្ធសាស្ត្រ ការ​សហការ​ធ្វើ​ការងារ​ជា​ក្រុម ការ​ប្រើប្រាស់​ពេលវេលា​ឱ្យ​ឆ្លាត​វៃ​និង​មាន​ប្រយោជន៍ ការ​ឈ្វេងយល់​ពី​ចរិត​និង​សក្តានុពល​បុគ្គលិក ការ​បង្កើត​ភាព​ម្ចាស់​ការ​និង​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង ​។

គួរ​ជម្រាប​ថា បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យ​ខេ​សិន គ្រុប​បាន​ផ្តល់​ឱកាស​សិក្សា​ដល់​បុគ្គលិក​គ្រប់​លំដាប់ថ្នាក់​តាម​រយៈ​វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា វគ្គ​បំប៉ន​សមត្ថភាព និង​អាហារូបករណ៍​កម្រិត​ឧត្តម​សិក្សា​ក្នុងស្រុក និង​ក្រៅប្រទេស ក្នុង​ទិស​ដៅ​ចូលរួម​ចំណែក​អភិវឌ្ឍ​មូលធន​មនុស្ស​នៅ​កម្ពុជា​។ លើស​ពី​នេះ វេស​ឡាញ​ក៏​មាន​យុទ្ធសាស្ត្រ​ផែនការ​ស្នង​ដំណែង​សម្រាប់​បុគ្គលិក​ឆ្នើម ដើម្បី​បង្កើន​អ្នកដឹកនាំ​ជំនាន់​ថ្មី និង​ទទួល​ឱកាស​រីក​ចំរើន​ក្នុង​ស្ថាប័ន​ផង​ដែរ ​៕ អត្ថបទសហការ