
Mekong Nexus Park ដើម្បីជំរុញកាតាលីករនៃការអភិវឌ្ឍន៍ឧស្សាហកម្មរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការសហការបច្ចេកវិទ្យាជាមួយនឹងក្រុមហ៊ុន LEEKR
ទីក្រុងសៀងហៃ, ថ្ងៃទី 28 ខែមេសា ឆ្នាំ 2025 ៖ ក្រុមហ៊ុន LEEKR Technology…
ទីក្រុងសៀងហៃ, ថ្ងៃទី 28 ខែមេសា ឆ្នាំ 2025 ៖ ក្រុមហ៊ុន LEEKR Technology…
ទីក្រុងសៀងហៃ, ថ្ងៃទី 28 ខែមេសា ឆ្នាំ 2025 ៖ ក្រុមហ៊ុន LEEKR Technology (‘LEEKR’) ដែលជាក្រុមហ៊ុននាំមុខគេដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ជំនាញផ្នែកតួឆ្លាតវៃនៃ ឧស្សាហកម្មរថយន្ត និង BRCM ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ផ្តោតលើការវិនិយោគជាយុទ្ធសាស្ត្រនៅទូទាំងមហាអនុតំបន់មេគង្គ បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នាជាយុទ្ធសាស្ត្រនៅ Shanghai International Automobile Industry Exhibition លើកទី ២១ នៅថ្ងៃនេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិ (NECC) នៅទីក្រុងសៀងហៃ ។
កិច្ចព្រមព្រៀងនេះបង្ហាញពី កិច្ចសហការយ៉ាងទូលំទូលាយដើម្បីពន្លឿនការអភិវឌ្ឍន៍ និងការធ្វើពាណិជ្ជកម្មនៃបច្ចេកវិទ្យា New Energy Vehicle (NEV) នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ដោយលើកកំពស់សកម្មភាពឧស្សាហកម្មយ៉ាងសំខាន់នៅ Mekong Nexus Park (MNP) ដែលជាសួនឧស្សាហកម្មថ្មីដែលមានទីតាំងនៅក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញការវិនិយោគផលិតកម្មប្រកបដោយភាពច្នៃប្រឌិត និងបម្រើជាមជ្ឈមណ្ឌលឧស្សាហកម្ម និងបច្ចេកវិទ្យាកម្រិតខ្ពស់ក្នុងតំបន់ ។
ការតាំងពិព័រណ៍នេះមានការចូលរួមពីក្រុមហ៊ុនជិត 1,000 នៅទូទាំង 26 ប្រទេស និងតំបន់ រួមទាំងក្រុមហ៊ុនរថយន្តយក្សពិភពលោកដូចជា Volkswagen, Mercedes-Benz, Toyota, និង BMW ក៏ដូចជាក្រុមហ៊ុនផលិតឈានមុខគេរបស់ចិនដូចជា BYD, FAW Group និង SAIC Motor ។
ទីផ្សារ NEV អាស៊ីអាគ្នេយ៍ត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើងយ៉ាងខ្លាំង ដោយសារមានការជំរុញពីការកើនឡើងនៃតម្រូវការរថយន្តអគ្គិសនី អំណោយផលគោលនយោបាយ របស់រដ្ឋាភិបាល និងគំនិតផ្តួចផ្តើមក្នុងតំបន់ដែលមានបំណងកាត់បន្ថយការបញ្ចេញកាបូន ។ ដោយយោងតាមក្រុមហ៊ុន Mordor Intelligence ទីផ្សាររថយន្តអគ្គិសនីអាស៊ាន (ហៅកាត់ទីផ្សារEV) ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងពី 1.51 ពាន់លានដុល្លារក្នុងឆ្នាំ 2025 ដល់ 6.23 ពាន់លានដុល្លារនៅឆ្នាំ 2030 ដែលឆ្លុះបញ្ចាំងពីអត្រាកំណើនប្រចាំឆ្នាំ (CAGR) ចំនួន 32.73% ក្នុងអំឡុងពេលនេះ ។
ប្រទេសកម្ពុជាដែលមានទីតាំងជាយុទ្ធសាស្ត្រនៅក្នុងតំបន់ ផ្តល់នូវគុណសម្បត្តិពិសេសសម្រាប់ ការអភិវឌ្ឍន៍ឧស្សាហកម្ម (EV) រួមទាំងទីតាំងភូមិសាស្ត្រចំនុចកណ្តាល ថ្លៃដើមផលិតកម្ម ប្រកួតប្រជែង(ទាប) និងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល ដូចជាការកាត់បន្ថយពន្ធនាំចូល និងការលើកទឹកចិត្តពន្ធក្នុងគោលបំណងលើកកម្ពស់បច្ចេកវិទ្យាបៃតង និងការវិនិយោគ។
ក្រោម MoU នេះ LEEKR និង BRCM នឹងសហការគ្នាក្នុងវិស័យសំខាន់ៗចំនួនបី ៖
១. ការបង្កើត R&D និងមជ្ឈមណ្ឌលផលិតកម្ម ក្នុងតំបន់ ៖ នៅក្នុងសួនឧស្សាហកម្ម Mekong Nexus Park ដោយប្រើប្រាស់បច្ចេកវិទ្យាតួឆ្លាតវៃកម្រិតខ្ពស់របស់ LEEKR ភាពជាដៃគូបង្កើតមជ្ឈមណ្ឌល R&D និងមូលដ្ឋានផលិតកម្ម នៅលើទីតាំងគោលក្នុង សួនឧស្សាហ៍កម្ម Mekong Nexus Park នឹងដាក់ទីតាំងសួនឧស្សាហ៍កម្មនេះជាមជ្ឈមណ្ឌលច្នៃប្រឌិត (Innovation Hub)សម្រាប់ទីផ្សារ NEV អាស៊ីអាគ្នេយ៍ទាំងមូល ។ ការបង្កើត R&D និងមូលដ្ឋានផលិតកម្មត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសការងារក្នុងស្រុកយ៉ាងសំខាន់ក្នុងវិស័យបច្ចេកទេស និងវិស្វកម្ម ស្របពេលដែល ជំរុញកំណើនប្រព័ន្ធអេកូឡូស៊ីដោយការជំរុញបណ្តាញអ្នកផ្គត់ផ្គង់ក្នុងស្រុក និងការជំរុញ គំនិតផ្តួចផ្តើមផ្ទេរបច្ចេកវិទ្យា ។
២. ការបង្កើតសម្ព័ន្ធយានយន្ដថាមពលថ្មីក្នុងប្រទេសកម្ពុជា ៖ ក្រុមហ៊ុន LEEKR និងក្រុមហ៊ុន BRCM នឹងផ្តួចផ្តើមបង្កើត “សម្ព័ន្ធយានយន្តថាមពលថ្មី និងការបើកបរឆ្លាតវៃ” ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ ។ សម្ព័ន្ធនេះនឹងច្របាច់បញ្ចូលក្រុមអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មយានយន្ដក្នុងតំបន់ សាកលវិទ្យាល័យ និងស្ថាប័នរដ្ឋាភិបាលដើម្បីជំរុញដល់ការស្រាវជ្រាវរួមគ្នា ការធ្វើពាណិជ្ជកម្មនៃបច្ចេកវិទ្យា និងការរីកចម្រើននៃក្របខ័ណ្ឌគោលនយោបាយដែលអំណោយផលដល់ឧស្សាហកម្មយានយន្តថាមពលថ្មី (NEV) និងជំរុញបន្ថែមទៀតសម្រាប់តំបន់ Mekong Nexus Park ឱ្យក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម និងនវានុវត្តន៍ដ៏សំខាន់ ។
៣. គំនិតផ្ដួចផ្ដើមផ្សព្វផ្សាយម៉ាកយីហោ និងឧស្សាហកម្មរួមគ្នា ៖ ភាពជាដៃគូរួមមានការសម្របសម្រួលម៉ាកយីហោ និងកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារក្នុងគោលបំណងលើកកម្ពស់មុខមាត់របស់ប្រទេសកម្ពុជាក្នុងនាមជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់នវានុវត្ដន៍ NEV នៅក្នុងអាស៊ីអាគ្នេយ៍ ។ តាមរយៈការលើកកម្ពស់រួមគ្នាសម្រាប់ Mekong Nexus Park ឱ្យក្លាយជាមជ្ឈមណ្ឌលសម្រាប់ការផលិតកម្រិតខ្ពស់ នោះក្រុមហ៊ុន LEEKR និង BRCM អនុញ្ញាតឱ្យកម្ពុជាចាប់យកចំណែកកាន់តែច្រើននៃតម្រូវការដែលកំពុងកើនឡើងរបស់អាស៊ានសម្រាប់ដំណោះស្រាយដឹកជញ្ជូនប្រកបដោយនិរន្តរភាព ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ដែលគាំទ្រដល់ឧស្សាហកម្មយានយន្ដអគ្គិសនី (EV) ។
លោក Wen Liang ប្រធានប្រតិបត្តិការនៃក្រុមហ៊ុន LEEKR Technology មានប្រសាសន៍ថា “នៅអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា កំពុងលេចចេញជារូបរាងយ៉ាងឆាប់រហ័សជាតំបន់រីកចម្រើនដ៏សំខាន់សម្រាប់បច្ចេកវិទ្យា NEV ។ ការសហការរបស់យើងជាមួយក្រុមហ៊ុន BRCM បន្ស៊ីគ្នាជាលក្ខណៈយុទ្ធសាស្ត្រនូវបច្ចេកវិទ្យាឈានមុខគេរបស់ក្រុមហ៊ុន LEEKR ជាមួយនឹង កាលានុវត្តភាពទីផ្សារសំខាន់ៗ ដោយផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ផែនការពង្រីក ជាសកលរបស់យើង” ។
លោក Adam Lin នាយកគម្រោងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន BRCM បានលើកឡើងថា ភាពជាដៃគូជាមួយក្រុមហ៊ុន LEEKR ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុន BRCM ចំពោះបរិវត្ដកម្មឧស្សាហកម្មនៅក្នុងមហាអនុតំបន់មេគង្គ (GMS) នេះ ។ លោកបានបន្ថែមថា “កិច្ចសហការនេះមិនត្រឹមតែពន្លឿនការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់យានយន្ដរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងមានអត្ថន័យដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៃតំបន់ Mekong Node Park ផងដែរ” ។
ខណៈពេលដែលបច្ចុប្បន្នកិច្ចព្រមព្រៀងនេះមិនមានជាប់កាតព្វកិច្ច ដែលជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយឆ្ពោះទៅមុខជាមួយនឹងកិច្ចព្រមព្រៀងច្បាស់លាស់ និងគម្រោងជាក់ស្តែងដែលរំពឹងថានឹងសម្រេចបានក្នុងរយៈពេល 12 ទៅ 18 ខែខាងមុខ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ