ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មើល​ឱ្យ​ច្បាស់ ! ប្រយ័ត្ន​កូន​កើត​ជំងឺ​ធ្លាក់​ទឹកចិត្តដោយ​មិនដឹង​ខ្លួន

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ វា​ជា​រឿង​ធម្មតា​ទេ​ដែល​កូន​ក្មេង​មាន​អារម្មណ៍​សោកសៅ ធ្វើ​កាយវិការ​មិន​សមរម្យ ឬ​មាន​អារម្មណ៍មិនល្អ​នៅ​ពេល​ខ្លះ ។ ប៉ុន្តែ​នៅ​ពេល​ដែល​អារម្មណ៍​សោកសៅ ឬ​អាក្រក់​ទាំងនេះ​មាន​ក្នុង​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ យូរ​ជាង​នេះ ឬ​នៅ​ពេល​ដែល​មានការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​ខុសឆ្គង​ផ្សេង​ទៀត…

រាជធានី​ភ្នំពេញ ៖ វា​ជា​រឿង​ធម្មតា​ទេ​ដែល​កូន​ក្មេង​មាន​អារម្មណ៍​សោកសៅ ធ្វើ​កាយវិការ​មិន​សមរម្យ ឬ​មាន​អារម្មណ៍មិនល្អ​នៅ​ពេល​ខ្លះ ។ ប៉ុន្តែ​នៅ​ពេល​ដែល​អារម្មណ៍​សោកសៅ ឬ​អាក្រក់​ទាំងនេះ​មាន​ក្នុង​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ យូរ​ជាង​នេះ ឬ​នៅ​ពេល​ដែល​មានការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​ខុសឆ្គង​ផ្សេង​ទៀត វា​អាច​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត ។ ការ​ព្យាបាល​អាច​ជួយ​កុមារ​ដែល​ឆ្លងកាត់​ភាព​សោកសៅ ឬ​បាក់ទឹកចិត្ត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ក៏​មានរឿង​ជា​ច្រើន​ផង​ដែរ​ដែល​ឪពុក​ម្តាយ​អាច​ធ្វើ​បាន ដើម្បី​ជួយ​កូន​ៗ​ឱ្យ​ត្រឡប់​មក​រក​សភាព​ធម្មតា​វិញ ។ ការ​ទទួល​បានការ​ថែទាំ​ត្រឹមត្រូវ​អាច​ការពារ​កុំឱ្យ​អ្វី​ៗ​កាន់តែ​អាក្រក់​ទៅ​ៗ និង​ជួយ​ឱ្យ​កុមារ​មាន​អារម្មណ៍​ធូរស្រាល ។

ប្រសិនបើ​ភាព​សោកសៅ​មាន​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ ឬ​យូរ​ជាង​នេះ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​របស់​កូន​អ្នក ។ ហើយ​បើ​កូន​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ឪពុក​ម្តាយ​អាច​សម្គាល់​ឃើញ​នូវ​សញ្ញា​មួយ​ចំនួន​នេះ ៖

១. សោកសៅ ឬ​មាន​អារម្មណ៍មិនល្អ ៖ កុមារ​អាច​ហាក់ដូចជា​សោកសៅ ឯកោ មិន​សប្បាយចិត្ត ។ វា​អាច​មាន​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ ឬ​ច្រើន​ខែ ។ ក្មេង​អាច​ងាយ​នឹង​យំ ហើយ​ពួក​គេ​ក៏​អាច​ឆាប់​ខឹង​ច្រើន​ជាង​មុន​ផង​ដែរ ។

២. ការ​រិះគន់ ការ​មើលងាយ​ខ្លួនឯង ៖ កុមារ​ដែល​ឆ្លងកាត់​រោគ​ធ្លាក់​ទឹកចិត្ត​អាច​និយាយ​ត្អូញត្អែរ​ច្រើន​ជាង​ធម្មតា ។ ពួក​គេ​អាច​និយាយ​រិះគន់​ខ្លួនឯង​ដូច​ជា “​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ត្រឹមត្រូវ​ទេ​” “​ខ្ញុំ​មិន​មាន​មិត្ត​ទេ​” “​ខ្ញុំ​មិន​អាច​ធ្វើ​រឿង​នេះ​បាន​ទេ​” “​វា​ពិបាក​ពេក​សម្រាប់​ខ្ញុំ​”​។

៣. កង្វះ​ថាមពល និង​ការ​ខិតខំ ៖ ការ​ធ្លាក់​ទឹកចិត្ត​អាច​ស្រូប​យក​ថាមពល​របស់​កុមារ ពួក​គេ​អាច​នឹង​លែង​សូវ​ប្រឹងប្រែង​ជាង​មុន ។ សូ​ម្បី​តែ​ធ្វើ​កិច្ចការ​តិចតួច​ក៏​អាច​មាន​អារម្មណ៍​ថា​ដូច​ជា​ការ​ប្រឹងប្រែង​ខ្លាំង​ពេក ។ កុមារ​អាច​ហាក់ដូចជា​ហត់នឿយ បោះបង់​ដោយ​ងាយ ឬ​មិន​ព្យាយាម​សោះ ។

៤. មិន​រីករាយ​នឹង​អ្វី​ទាល់តែ​សោះ ៖ ក្មេង​ៗ​មិនសូវ​សប្បាយ​ជាមួយ​មិត្ត​ភ័ក្តិ ឬ​ចូល​ចិត្ត​លេង​ដូច​ពី​មុន​ទេ ពួក​គេ​ប្រហែលជា​មិន​មាន​អារម្មណ៍​ចង់​ធ្វើ​រឿង​ដែល​ពួក​គេ​ធ្លាប់​រីករាយ​នោះ​ទេ ។

៥. ការ​ផ្លាស់​ប្តូរ​ដំណេក និង​អាហារ ៖ កុមារ​អាច​គេង​មិន​លក់​ស្រួល ឬ​ហាក់ដូចជា​អស់កម្លាំង ទោះបីជា​ពួក​គេ​គេង​គ្រប់គ្រាន់​ក៏​ដោយ ។ អ្នកខ្លះ​ប្រហែលជា​មិន​មាន​អារម្មណ៍​ចង់​ញ៉ាំ​ទេ ខណៈ​ពេល​អ្នក​ផ្សេង​ទៀត​បែរ​អាច​ញ៉ាំ​ច្រើន​ពេក​ទៅ​វិញ ។

៦. ឈឺ​ចុកចាប់ ៖ កុមារ​ខ្លះ​អាច​ឈឺក្រពះ ឬ​ឈឺ​អ្វី​ផ្សេង​ៗ​ទៀត ។ ក្មេង​ខ្លះ​ខកខាន​ទៅ​សាលារៀន​ដោយសារ​មិន​ស្រួលខ្លួន ទោះបី​មិន​ឈឺ​ក៏​ដោយ ។

អ្វី​ដែល​ធ្វើ​ឱ្យ​កុមារ​ធ្លាក់​ទឹកចិត្ត ? មិន​មាន​មូល​ហេតុតែ​មួយ​ទេ មូលហេតុ​មាន​ច្រើន ហើយ​ខុស​ៗ​គ្នា​ដែល​អាច​នាំ​ឱ្យ​កុមារ​ធ្លាក់​ទឹកចិត្ត ។ កុមារ​ខ្លះ​មាន​ហ្សែ​ន​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​នឹង​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត ។ ពួក​គេ​អាច​មាន​សមាជិកគ្រួសារ​ផ្សេង​ទៀត​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ។ កុមារ​ខ្លះ​ឆ្លងកាត់​រឿង​ស្ត្រេ​ស​ច្រើន ។ អ្នកខ្លះ​ធ្លាប់ ឬ​ប្រឈម​នឹង​បាត់បង់​នរណា​ម្នាក់ រង​របួស ឬ​ជួប​ប្រទះ​ការ​លំបាក ។ អ្នកខ្លះ​ឆ្លងកាត់​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​។ ទាំងនេះ​អាច​នាំ​ទៅ​រក​ភាព​សោកសៅ ឬ​ទុក្ខ​ព្រួយ ហើយ​ជួនកាល​ទៅ​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត ៕ ប្រភព ៖ kidshealth

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០២៥ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៣០ មេ​សា ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕