ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

CAMFood និង CAMHotel 2025 ក្លាយជាព្រឹត្តិការណ៍​តំបន់​ទីផ្សារ​សំខាន់ ជំរុញ​កំណើន​អាជីវកម្ម និង​ឱកាស​ពង្រីក​ទីផ្សារ​ ក្នុង​ប្រទេស​កម្ពុជា ​និង​ទូ​ទាំង​អាស៊ី​អាគ្នេយ៍

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ព្រឹត្តិការណ៍ CAMFood & CAMHotel ជា​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​កំពូល​របស់​កម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​វិស័យ​ស្នាក់​នៅ និង​វិស័យ​អាហារ​ និង​ភេសជ្ជៈ…

រាជធានី​ភ្នំពេញ ​៖ ព្រឹត្តិការណ៍ CAMFood & CAMHotel ជា​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​កំពូល​របស់​កម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​វិស័យ​ស្នាក់​នៅ និង​វិស័យ​អាហារ​ និង​ភេសជ្ជៈ ព្រមទាំង​ជា​វេទិកា​ជំនួប​រវាង អាជីវកម្ម និង​អាជីវកម្ម (B2B) សំខាន់​បំផុត​របស់​ប្រទេស ​។

ព្រឹត្តិការណ៍​នេះ បាន​ក្លាយជា​តំបន់​ទីផ្សារ​សំខាន់ដែល​បង្កើត​ឱកាស​ឲ្យ​ទីផ្សារ​អន្តរជាតិ មាន​ជំនួប​ជាមួយ​ជំនាញ​ក្នុងស្រុក​ដើម្បី​ជំរុញ​កំណើន​អាជីវកម្ម និង​ឱកាស​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ទាំង​នៅ​កម្ពុជា និង​ទូ​ទាំងអាស៊ី​អាគ្នេយ៍ ​។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​មានប្រសាសន៍​ថា ការ​រៀបចំ​ពិព័រណ៍​នេះនាំ​មក​នូវ​ឱកាស​ថ្មី​ៗ សម្រាប់​អ្នក​ផ្គត់ផ្គង់ និង​អ្នក​ចែកចាយ​ក្នុងស្រុក និង​អន្តរជាតិ ដើម្បី​ជួប​ជាមួយ​អ្នកជំនាញមក​ពី​ឧស្សាហកម្ម​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច រួម​ទាំង​អ្នក​ផលិត​ម្ហូបអាហារ និង​ភេសជ្ជៈ​ឈានមុខ​គេ​លំដាប់​អន្តរជាតិ ដែល​មាន​គោលបំណង​ចូល​ទៅ​ក្នុង​ទីផ្សារ​អាស៊ាន ដែល​កំពុង​ចូលរួម​ក្នុង​ពិព័រណ៍​នេះ ដូច​ជា​ ៖ អ្នក​នាំ​ចូល និង​អ្នក​ចែកចាយ​ក្នុងស្រុក ដែល​កំពុង​ស្វែងរក​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ និង​អ្នក​ផ្គត់ផ្គង់​ដែល​អាច​ទុកចិត្ត​បាន ​។ ប្រតិបត្តិ​ករ​សណ្ឋាគារ និង​ភោជនីយដ្ឋាន ដែល​កំពុង​ស្វែងរក​ឧបករណ៍ សម្ភារ និង​សេវាកម្ម ដើម្បី​គាំទ្រ​អាជីវកម្ម​របស់​ពួក​គេ​ ។ អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម ដែល​ចង់​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ចំណេះដឹង ក៏​ដូច​ជា​កសាង​បណ្តាញ និង​កា​រត​ភ្ជាប់​ថ្មី​ៗ​ ។

សូម​ជម្រាប​ថា ព្រឹត្តិការណ៍ CAMFood និង CAMHotel2025 ប្រព្រឹត្ត​ទៅ​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២ ទី​ ២៣ និង​ទី​ ២៤ ខែតុលា ឆ្នាំ​ ២០២៥ នៅ​សាលសន្និសីទ និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ ។

គួរ​រំលឹក​ផង​ដែរ​ថា ព្រឹត្តិការណ៍ CAMFood & CAMHotel ឆ្នាំ​ ២០២៥ ជា​ព្រឹត្តិការណ៍​លើក​ទី​ ១១ ក្រោយ​ការ​រៀបចំ​ដំបូង​នៅ​ឆ្នាំ​ ២០០៩ ដោយ​ក្នុង​នោះ​ព្រឹត្តិការណ៍​ត្រូវ​រៀបចំ​ជា​រៀង​រាល់ ២​ឆ្នាំ​ម្ដង ​ ។ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​កើនឡើង សម្រាប់​វេទិកា​ពាណិជ្ជកម្ម នៅ​ក្នុង​វិស័យ​ម្ហូបអាហារ និង​សេវាកម្ម​ស្នាក់​នៅ ដែល​កំពុង​រីក​ចម្រើន​យ៉ាងឆាប់រហ័ស​នៅ​កម្ពុជា ។

ខណៈ​វិស័យ​ទេសចរណ៍​ កំពុង​មានការ​អភិវឌ្ឍន៍​ជា​លំដាប់ ការ​រៀបចំពិព័រណ៍​នេះ នឹង​ផ្តល់​ឱកាស​ដល់​អ្នក​ផ្គត់ផ្គង់​អន្តរជាតិ អ្នក​ចែកចាយ​ក្នុងស្រុក និង​អ្នកជំនាញ ឧស្សាហកម្ម បាន​ជួប​ប្រា​ស័​យ​ទាក់ទង​អាជីវកម្ម និង​ជំរុញ​ជា​វេទិកា​សំខាន់​ៗ ដូច​ខាងក្រោម​ ៖

ក្រុមហ៊ុន​ផលិត​អាហារ និង​ភេសជ្ជៈ​អន្តរជាតិ ដែល​ចង់​ចូល​ទីផ្សារ​អាស៊ី​អាគ្នេយ៍ អ្នក​នាំ​ចូល និង​អ្នក​ចែកចាយ​ក្នុងស្រុក ដែល​កំពុង​ស្វែងរក​ផលិតផល និង​អ្នក​ផ្គត់ផ្គង់ មានគុណ​ភាព​ប្រតិបត្តិ​ករ​សណ្ឋាគារ និង​ភោជនីយដ្ឋាន ដែល​កំពុង​ស្វែងរក​ឧបករណ៍ និង​សេវាកម្ម អ្នកជំនាញ​ឧស្សាហកម្ម ដែល​ចង់​ប្ដូរ​បទ​ពិសោធន៍​ចំណេះដឹង និង​បង្កើត​បណ្តាញ​ទំនាក់ទំនង​ ៕ អត្ថបទ​សហការ