ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្សារ​ទំនើប ជីប ម៉ុង ថៅ​វើ ត្រៀម​បើក​ទំព័រ​ថ្មី ​នៃ​បទ​ពិសោធន៍​ទិញ​ទំនិញ ជាមួយ​ពិធី​ចុះហត្ថលេខា ​លើ​កិច្ចសហការ​រវាង​ម៉ាក​ក្នុងស្រុក និង​អន្តរជាតិ ៣០

6 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ផ្សារ​ទំនើប ជីប ម៉ុង ថៅ​វើ ត្រៀមខ្លួន​ស្វាគមន៍​អតិថិជន​នៅ​ ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ​២០២៧ ខាង​មុខ​នេះ ជាមួយ​ម៉ាក​ក្នុងស្រុក និង​អន្តរជាតិ​ល្បី​ៗ​ជា​ច្រើន ​។ តាម​រយៈ​ការ​ចុះ MOU ដំណាក់កាល​ដំបូង​ជាមួយ​ដៃគូ​អាជីវកម្ម ៣០ ម៉ាក រួម​ជាមួយ​ម៉ាក​ល្បី​ៗ​ជា​ច្រើន​ទៀត ​ដែល​កំពុង​បន្ត​ចូលរួម​ផ្សារ​ទំនើប ជីប ម៉ុង ថៅ​វើ នឹង​ក្លាយជា​គោលដៅ​ទិញ​ទំនិញ និង​បទ​ពិសោធន៍​ថ្មី​ដ៏​មមាញឹក​នា​ពេល​ឆាប់​ៗ​នេះ ​។

ការ​ចូលរួម​របស់​ប្រេ​ន​ចម្រុះ​ទាំងនេះ បង្ហាញ​ពី​ចក្ខុវិស័យ​របស់​ផ្សារ​ទំនើប ជីប ម៉ុង ថៅ​វើ ក្នុង​ការ​បង្កើត​ផ្សារ​ទំនើប​មួយ ​ដែល​ប្រមូលផ្តុំ​ផលិតផល និង​សេវាកម្ម​ចម្រុះ​នៅ​ក្នុង​ទីតាំង​តែ​មួយ ដោយ​ផ្តល់​ឱកាស​ឱ្យ​អតិថិជន​ស្វែង​យល់​ពី​ម៉ាក​ថ្មី​ៗ និង​ទទួល​បាន​បទ​ពិសោធន៍​ទិញ​ទំនិញ​ប្លែក​ពី​មុន ​។

ផ្សារ​ទំនើប ជីប ម៉ុង ថៅ​វើ ត្រូវ​បាន​រៀបចំ​ឡើងជា​ផ្សារ​ទំនើប​ដែល​មាន ៥ ជាន់ ដោយ​ជាន់​នីមួយ​ៗ ​មានគំនិត​រចនា និង​បរិយាកាស​ខុស​ៗ​គ្នា ដើម្បី​បង្កើត​បទ​ពិសោធន៍​ទិញ​ទំនិញ​ចម្រុះ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​សម័យ​ថ្មី​ ។ តាម​រយៈ​ការ​ប្រមូលផ្តុំ​ម៉ាក​ពី​វិស័យ​ផ្សេង​ៗ​គ្នា ផ្សារ​ទំនើប ជីប ម៉ុង ថៅ​វើ មាន​គោលបំណង​បង្កើត​ទីតាំង ​ដែល​អាច​បំពេញតម្រូវការ​ទិញ​ទំនិញ និង​របៀប​រស់នៅ​របស់​អតិថិជន ព្រមទាំង​បង្កើត​បរិយាកាស​អាជីវកម្ម​ ដែល​អំណោយផល​ដល់​ការ​រីក​ចម្រើន ​របស់​ដៃគូ​ជួល​ទីតាំង​ ។

ដៃគូ​ដែល​ចូលរួម​ក្នុងថ្ងៃនេះ មាន​ប្រេ​ន​ជា​ច្រើន ដូច​ជា៖ Legend Cinema, Dozzii, Maison Berrie, 13th May, Apont Pie Cambodia, Kenz, Day One Modern Tea, Chibi Cho, Suelbee Studio, Sura, Ringer Hut Cambodia, Hous of Artefacts, Gear up Collection, Chako Lab, AAA school, Srornos Music School, Selfie Booth, Swarovski, Parfumeries, Phka, Mary Bondol, Bryaa, Naceca, The lab perfume, Ma Forte, Baysic, Scorpion & Co, Happy Potato, Miniso Cambodia និង Go Pizza​។ ការ​ចូលរួម​របស់​ម៉ាក​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​សក្តានុពល​នៃ​អាជីវកម្ម​កម្ពុជា ​ដែល​កំពុង​រីក​ចម្រើន និង​ជា​ផ្នែក​មួយ​នៃ​គោលបំណង​របស់​ផ្សារ​ទំនើប ជីប ម៉ុង ថៅ​វើ ក្នុង​ការ​បង្កើត​ទីតាំង​ ដែល​ម៉ាក​ក្នុងស្រុក​អាច​ពង្រីក​ទីផ្សារ បង្កើន​ការ​ទទួលស្គាល់​ពី​អតិថិជន និង​ស្វែងរក​ឱកាស​អាជីវកម្ម​ថ្មី​ៗ​ ។
អគារ ជីប ម៉ុង ថៅ​វើ មាន​ទីតាំង​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី ស្ថិត​នៅ​គល់​ស្ពាន ៥ មក​រា ជិត​សាលា​តិច​ណូ និង IFL ដែល​ជា​បណ្តុំ​នៃ​សិស្ស និស្សិត និង​បុគ្គលិក​ការិយាល័យ ដើម្បី​ទទួល​បទ​ពិសោធន៍​ថ្មី​ៗ​ពី​វិស័យ​លក់រាយ ​។

ផ្សារ​ទំនើប ជីប ម៉ុង ថៅ​វើ — គោលដៅ​ទិញ​ទំនិញ​ថ្មី ដែល​នាំ​យក​ម៉ាក​ចម្រុះ​មក​រួម​គ្នា និង​បង្កើត​ឱកាស​ថ្មី​សម្រាប់​អាជីវកម្ម​នៅ​កម្ពុជា ​៕ អត្ថបទសហការ