រាជធានីភ្នំពេញ ៖ កាន់តែកក្រើក ! កាន់តែអស្ចារ្យ ! GAC Cambodia បានប្រកាសដាក់នូវរង្វាន់ដ៏ច្រើនមហាសាលសរុបជិត ២លានដុល្លារ ជូនចំពោះអតិថិជនដែលទិញរថយន្ត GAC GN8 ស៊េរីទំនើបពីក្រុមហ៊ុនផ្លូវការ នេះបើតាមការលើកឡើងពីលោក ធី ចន្ទនិមល ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន THH Import Export Co., Ltd នាអំឡុងកម្មវិធីសន្និសីទសារព័ត៌មានស្តីអំពីកម្មវិធីប្រូម៉ូសិនឈ្នះរង្វាន់ដ៏មហាសាល ទិញរថយន្ត GN8 ឈ្នះផ្ទះវីឡាតម្លៃជិត ១លានដុល្លារ និងឈ្នះរថយន្ត GN6 Pro ចំនួន ៥០គ្រឿង នាព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៦ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ។


បើតាមការបញ្ជាក់ពីលោក ធី ចន្ទនិមល បានឲ្យដឹងថា រាល់អតិថិជនដែលទិញរថយន្ត GAC GN8 ប្រភេទ MPV 07 កៅអី ពី GAC Cambodia នឹងទទួលបានសន្លឹកឆ្នោតនាំសំណាងមួយសន្លឹក ដើម្បីធ្វើមានឱកាសចូលរួមឈ្នះរង្វាន់ដ៏មហាសាល ។ តាមរយៈកម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះ ក្រុមហ៊ុនបានដាក់ជូននូវរង្វាន់ធំៗដូចជា រថយន្ត MPV ៧កៅអី GAC GN6 Pro ស៊េរីទំនើបដល់ទៅ ៥០គ្រឿង និងផ្ទះវីឡាដ៏ធំស្កឹមស្កៃ Queen II ស្ថិតក្នុងគម្រោងហ្គ្រែនភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលមានតម្លៃរហូតដល់ទៅជិត ១លានដុល្លារ សរុបជាទឹកប្រាក់ជិត ២លានដុល្លារឯណោះ ។


អ្វីដែលកាន់តែពិសេសនោះគឺ អតិថិជនដែលឈ្នះរង្វាន់រថយន្ត GAC GN6 Pro ក៏អាចនៅតែមានឱកាសឈ្នះរង្វាន់ធំជាផ្ទះវីឡា Queen II ផងដែរ ។ នេះជាឱកាសដ៏ពិសេសសម្រាប់អតិថិជន ដែលកំពុងស្វែងរករថយន្តប្រភេទ MPV 07 កៅអី សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងអាជីវកម្ម អាចមកកាន់អគារតាំងបង្ហាញលក់រថយន្តរបស់ GAC Cambodia ដើម្បីស្វែងយល់អំពីព័ត៌មានលម្អិត ។ អ្វីដែលកាន់តែពិសេសនោះគឺ អតិថិជនដែលបានឈ្នះរង្វាន់រថយន្ត GAC GN6 Pro ហើយ និងបន្តមានឱកាសឈ្នះរង្វាន់ធំជាផ្ទះវីឡា Queen II តម្លៃជិត ១លានដុល្លារផងដែរ ដែលនេះមានន័យថា អតិថិជនអាចមានឪកាសឈ្នះរង្វាន់ទ្វេរដង ពីកម្មវិធីនេះ ។

សូមជម្រាបថា រថយន្ត GAC GN8 MPV 07 កៅអី ជាប្រភេទ Global Version កម្រិត Master Full Option ដែលនាំចូល និងចែកចាយផ្តាច់មុខ ដោយក្រុមហ៊ុនផ្លូវការ THH Import Export Co., Ltd ។ បច្ចុប្បន្ន GAC GN8 មានតម្លៃពិសេស ត្រឹមតែ $55,000 សម្រាប់ប្រភេទសាំង និងតម្លៃ $75,000 សម្រាប់ប្រភេទ អគ្គីសនី + សាំង (PHEV) ។ រថយន្ត GAC GN8 ជារថយន្ត MPV ៧កៅអី ត្រូវបានរចនាឡើង ដែលត្រូវបានរចនាឡើងប្រកបដោយផាសុកភាពខ្ពស់ សុវត្ថិភាពគ្រប់ជ្រុងជ្រោយ និងបានផ្តល់នូវបទពិសោធន៍ក្នុងការធ្វើដំណើរដ៏ល្អ សម្រាប់អតិថិជនក្នុងការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងធុរកិច្ច (អាជីវកម្ម) ។ ជាមួយគ្នានេះដែរ រាល់ការទិញរថយន្ត GAC ពីក្រុមហ៊ុនផ្លូវការ អតិថិជនក៏ទទួលបានការធានាផ្លូវការពីរោងចក្រ GAC និងមានរយៈពេលវែងរហូតដល់ទៅ 5ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ ៕
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖
095 999 029 (KH/EN)
095 777 159 (中文)
Telegram: https://t.me/GACCambodiaOfficial
អគារតាំងបង្ហាញរថយន្ត GAC Cambodia
Google map: https://shorturl.at/raJCr
អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ៕ អត្ថបទសហការ














ចែករំលែកព័តមាននេះ