ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង ! ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូល​ប​ត្រ​តែ​មួយ​គត់​ពី​កម្ពុជា ដែល​ឡើង​ឆាក​អន្តរជាតិ​ដ៏​ធំ​បំផុត​នៅ iFX EXPO Asia 2026 ហុងកុង

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ១៣ ខែតុលា ឆ្នាំ​២០២៦ ៖ ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង (PP Link Securities) ដែល​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឈានមុខ​គេ​មួយ​ក្នុង​វិស័យ​មូល​ប​ត្រ និង​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា បាន​បញ្ចប់​បេសកកម្ម​ដ៏​ប្រវត្តិសាស្ត្រ​ដោយ​ជោគជ័យ និង​មោទនភាព​យ៉ាង​ខ្លាំង នៅ​ក្នុង​ព្រឹត្តិការណ៍ iFX EXPO Asia 2026 ដែល​ជា​ពិព័រណ៍​ហិរញ្ញវត្ថុ និង Fintech ដ៏​ធំ​បំផុត​ក្នុង​តំបន់​អាស៊ី ​។ ព្រឹត្តិការណ៍​នេះ​បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ០៧–០៩ ខែតុលា ឆ្នាំ ​២០២៦ នៅ Hong Kong Convention and Exhibition Centre ទីក្រុង​ហុងកុង ​។

iFX EXPO Asia 2026 គឺជា​វេទិកា B2B លំដាប់​ពិភពលោក ដែល​បាន​ទាក់ទាញ​អ្នកចូលរួម និង​អ្នកជំនាញ​ជាង ៥,០០០ នាក់ ក្រុមហ៊ុន​តាំង​ពិ​ពណ៌​ជាង ១៥០ ក្រុមហ៊ុន និង​វាគ្មិន​ជាង ១២០ នាក់ មក​ពី​ជាង ១៣០ ប្រទេស រួម​មាន​អាស៊ី អឺរ៉ុប អា​មេ​រិ​ក និង​មជ្ឈិមបូព៌ា​។ នេះ​គឺជា​ជំនួប​កំពូល​នៃ​ថ្នាក់ដឹកនាំ​ស្ថាប័នហិរញ្ញវត្ថុ ធនាគារ ក្រុមហ៊ុន​ឈ្មួញ​ជើងសា​អន្តរជាតិ​ដ៏​ល្បីល្បាញ អ្នក​ផ្តល់​សេវា​ទូទាត់​សាច់ប្រាក់ ក្រុមហ៊ុន Fintech និង​វិនិយោគិន​សកល​ ។

ការ​ចូលរួម​របស់ ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង (PP Link Securities) មិនមែន​គ្រាន់តែ​ជា​ការ​បង្ហាញ​វត្តមាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​សញ្ញា​សម្គាល់​ដ៏​ច្បាស់លាស់​ថា ទីផ្សារ​មូល​ប​ត្រ និង​ឧបករណ៍​និ​ស្ស​ន្ទ​កម្ពុជា បាន​ឈាន​ដល់​កម្រិត​ដែល​សម​នឹង​ឈរ​ជាមួយ​ដៃគូ​អន្តរជាតិ​ដ៏​មានឈ្មោះ​ល្បីល្បាញ ​។ ក្នុងអំឡុងពេល​តាំង​ពិ​ពណ៌ ក្រុមហ៊ុន​បាន​ដើរតួ​ជា ស្ពាន​ភ្ជាប់ រវាង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ហិរញ្ញវត្ថុ​ពិភពលោក ដោយ​បង្កើត​ទំនាក់ទំនង​យុទ្ធសាស្ត្រ និង​បើកឱកាស​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​ជា​ច្រើន​ ។

លោក ជា សុធា អភិបាល​នៃ​ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង បាន​មាន​ប្រសាសន៍​ថា ​៖ «​សម្រាប់​យើងខ្ញុំ ការ​ចូលរួម​នៅ iFX EXPO Asia 2026 មិនមែន​គ្រាន់តែ​ជា​ការ​ទៅ​បង្ហាញ​វត្តមាន​ធម្មតា​ទេ​ ។ វា​ជា​បេសកកម្ម​ដ៏​មាន​អត្ថន័យ​ក្នុង​ការ​នាំ​យក​កិត្តិនាម កិត្តិយស និង​ការ​រីក​ចម្រើន​នៃ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ទៅ​បង្ហាញ​ជូន​សហគមន៍​ហិរញ្ញវត្ថុ​ពិភពលោក​ឱ្យ​បាន​ស្គាល់​កាន់តែ​ច្បាស់ ​។ យើង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​បាន​បង្កើត​ទំនាក់ទំនង និង​បើកឱកាស​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ ដែល​នឹង​ជួយ​លើក​ស្តង់ដារ​ទីផ្សារ​មូល​ប​ត្រ និង​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ខ្ពស់ និង​ប្រកបដោយ​ចីរភាព» ។​

តាម​រយៈ​ជោគជ័យ​នេះ ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង (PP Link Securities) មិន​ត្រឹមតែ​បាន​បង្ហាញ​សក្តានុពល និង​បរិយាកាស​វិនិយោគ​ដ៏​មាន​ប្រៀប​នៃ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​នាំ​យក​បទ​ពិសោធន៍ គំនិត​ច្នៃប្រឌិត និង​បច្ចេកវិទ្យា Fintech ទំនើប​ៗ មក​អភិវឌ្ឍ​សេវាកម្ម​ជូន​អតិថិជន និង​រួមចំណែក​ដល់​ការ​រីក​ចម្រើន រយៈពេល​វែង​នៃ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​ ។

ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង (PP Link Securities) ក្រុមហ៊ុន​កម្ពុជា​ដែល​ឈរ​ជាមួយ​ពិភពលោក ​!
បណ្តាញ​សង្គម​ផ្លូវការ​របស់​ក្រុមហ៊ុន​មូល​ប​ត្រ ភី​ភី លីង (PP Link Securities):
Facebook: PP Link Securities
YouTube: PP Link Securities
Website: www.pplinksecurities.com.kh ៕ អត្ថបទសហការ