ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

CAMBODIA SPORT+ ឧបត្ថម្ភ​គាំទ្រ​ក្លឹ​ប​បាល់ទះ​ក្រសួងមហាផ្ទៃ​រយៈពេល ៥ ឆ្នាំ ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ និង​បន្ត​ជំរុញ​ភាព​រីក​ចម្រើន​នៃ​វិស័យ​បាល់ទះ​កម្ពុជា

1 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ CAMBODIA SPORT+ បន្ត​បោះ​ជំហាន​ថ្មី​ក្នុង​ការ​គាំទ្រ​វិស័យ​កីឡា​នៅ​កម្ពុជា តាម​រយៈ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រយៈពេល ៥ ឆ្នាំ​ជាមួយ​ក្លឹ​ប​បាល់ទះ​ក្រសួងមហាផ្ទៃ ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​ក្លឹ​ប ពង្រឹង​ការ​ហ្វឹកហាត់ និង​បង្កើត​ឱកាស​ឱ្យ​កីឡាករ​ជំនាន់​ថ្មី​បាន​អភិវឌ្ឍ​សមត្ថភាព និង​បង្ហាញ​ទេព​កោសល្យ​លើ​ព្រឹត្តិការណ៍​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ​ ។ ពិធី​ចុះហត្ថលេខា​នេះ ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន ឈុ​ន​គី​ម ប្រធាន​ប្រតិភូ​សមាគម​បាល់ទះ​ក្រសួងមហាផ្ទៃ និង​លោក​អគ្គនាយក​បន្តវេន​អ៊ឹ​ង​វី​រៈ​នៃ​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ​។

កិច្ចសហការ​រយៈពេល ៥ ឆ្នាំ​នេះ គឺជា​ជំហាន​ថ្មី​មួយ​របស់ CAMBODIA SPORT+ ដែល​ផ្តោត​សំខាន់​លើ​ការ​គាំទ្រ​ផែនការ​អភិវឌ្ឍ​របស់​ក្លឹ​ប​បាល់ទះ​ក្រសួងមហាផ្ទៃ ពង្រឹងគុណភាព​នៃ​ការ​ហ្វឹកហាត់ និង​បង្កើន​ឱកាស​ប្រកួតប្រជែង​សម្រាប់​កីឡាករ ​។ ការ​គាំទ្រ​រយៈពេល​វែង​នេះ នឹង​រួមចំណែក​ជួយ​ឱ្យ​ក្លឹ​ប​មាន​មូលដ្ឋាន​កាន់តែ​រឹង​មាំ និង​បណ្តុះ​កីឡាករ​ដែល​មាន​សមត្ថភាព​សម្រាប់​អនាគត​វិស័យ​បាល់ទះ​កម្ពុជា ​។

កន្លង​មក CAMBODIA SPORT+ បាន​ចូលរួម​គាំទ្រ​វិស័យ​កីឡា​ជា​បន្តបន្ទាប់ ទាំង​ក្នុង​ប្រទេស និង​លើ​ឆាក​អន្តរជាតិ រួម​មាន​កីឡាបាល់ទះ កីឡា​រត់ប្រណាំង និង​កីឡា Kickboxing ដោយ​ផ្តោត​លើ​ការ​បង្កើត​ឱកាស​ឱ្យ​កីឡាករ​ខ្មែរ​បាន​ប្រកួតប្រជែង ដកស្រង់​បទ​ពិសោធន៍ និង​អភិវឌ្ឍ​សមត្ថភាព ​។

តាម​រយៈ​កិច្ចសហការ​ថ្មី​នេះ CAMBODIA SPORT+ សង្ឃឹមថា នឹង​អាច​បន្ត​រួមចំណែក​ជាមួយ​ក្លឹ​ប​បាល់ទះ​ក្រសួងមហាផ្ទៃ ក្នុង​ការ​បណ្តុះ​ធនធាន​កីឡាករ​ជំនាន់​ក្រោយ ជំរុញ​ការ​ចូលរួម​លេង​កីឡា​របស់​យុវជន និង​បង្កើត​មូលដ្ឋាន​សម្រាប់​កីឡាករ​ខ្មែរ​ឈាន​ទៅ​សម្រេច​សមិទ្ធផល​ថ្មី​ៗ ដើម្បី​លើកកម្ពស់​កិត្តិយស​ជាតិ​លើ​ឆាក​អន្តរជាតិ​ ។

CAMBODIA SPORTS សហការ​ជាមួយ​ក្លឹ​ប​បាល់ទះ​ក្រសួងមហាផ្ទៃ បន្ត​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទះ​ឲ្យ​កាន់តែ​ខ្លាំង ៕ អត្ថបទសហការ