ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​អាកាសចរណ៍ Emirates គោរព​ស្វាគមន៍​អ្នកដំណើរ​មក​ស្វែង​យល់​ពី​ទីក្រុង​ឌូ​បៃ ​ក្នុង​រដូវរងា​ខាង​មុខ​នេះ

1 អាទិត្យ មុន

●​ ​ការ​បើក​យុទ្ធនាការ​ដំណាលគ្នា​នៅ​លើ​ទីផ្សារ​ជា​ច្រើន ស្រប​តាម​កម្មវិធី​ទេសចរណ៍​រដូវរងា​របស់​ទីក្រុង​ឌូ​បៃ ជាមួយនឹង​ការ​ផ្តល់​ជូន​បទ​ពិសោធន៍​កម្សាន្ត​ឥត​គិតថ្លៃ​ជា​ច្រើន ដូច​ជា​សួន​ទឹក Atlantis Aquaventure Waterpark ពិភព​បាតសមុទ្រ Lost World Aquarium និង​សេវា​រថយន្តក្រុង​ទេសចរណ៍ Dubai City Sightseeing Hop and Hop Off ជាដើម​ ។
●​ ​រីករាយ​ជាមួយ​ការ​បញ្ចុះតម្លៃ​ពិសេស និង​ការ​ផ្តល់​ជូន​រាប់រយ​កន្លែង​ទូ​ទាំង​ទីក្រុង​ឌូ​បៃ តាម​រយៈ My Emirates Pass ​។
●​ ​រៀបចំ​ដំណើរ​កម្សាន្ត​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ជាមួយ Dubai Experience ដើម្បី​ទទួល​បាន បទ​ពិសោធន៍​វិស្សមកាល​ដ៏​គួរ​ឱ្យ​ចង​ចាំ​នៅ​ទីក្រុង​ឌូ​បៃ ​។

រាជធានីភ្នំពេញ, ថ្ងៃ​ទី ៩ ខែតុលា ឆ្នាំ​ ២០២៦ ៖ ស្រប​ពេល​ទីក្រុង​ឌូ​បៃ​ត្រៀមខ្លួន​សម្រាប់​រដូវរងា​ដ៏​មមាញឹក ក្រុមហ៊ុន​អាកាសចរណ៍ Emirates សូម​អញ្ជើញ​អ្នកដំណើរ​មក​ពី​បណ្តាញ​របស់​ខ្លួន​ទូ​ទាំង​ពិភពលោក ឱ្យមក​ទទួលយក​បទ​ពិសោធន៍​ដ៏​វិសេស​នៅ​ទីក្រុង​ឌូ​បៃ ដែល​ពោរពេញ​ទៅ​ដោយ​ការ​យកចិត្តទុកដាក់ ផាសុកភាព និង អត្ថប្រយោជន៍​ដ៏​ពិសេស​នៅ​គ្រប់​ដំណាក់កាល ​។ យុទ្ធនាការ​ពហុ​ទីផ្សារ​របស់ Emirates នេះ ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​ពេល​នឹង​រដូវរងា​ដែល​ពោរពេញ​ទៅ​ដោយ​ការ​អបអរសាទរ និង​ព្រឹត្តិការណ៍​ល្បី​ៗ​លំដាប់​ពិភពលោក​ជា​ច្រើន​ទៀត​របស់​ទីក្រុង​ឌូ​បៃ ដោយ​មាន​គោលបំណង​ផ្តល់​ជូន​អ្នកដំណើរ រួម​ទាំង​អ្នកដំណើរ​មក​ពី​កម្ពុជា​ឱ្យមក​ស្វែង​យល់ និង​បង្កើត​អនុស្សាវរីយ៍​ថ្មី​ៗ​នៅ​ក្នុង​ទីក្រុង​នេះ ​។

អ្នកដំណើរ​ដែល​កក់​សំបុត្រ​ធ្វើ​ដំណើរ​ទៅ​មក​ទីក្រុង​ឌូ​បៃ​តាម​រយៈ Emirates នឹង​ទទួល​បាន​សំបុត្រ​ចូល ទស្សនា​ដោយ​ឥត​គិតថ្លៃ​ជា​កញ្ចប់ ដែល​មាន​តម្លៃ ៥៣៥ ឌី​រ៉ា​ម​អេ​មី​រ៉េ​ត សម្រាប់​ចូល​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​ពេញ​និយម​ចំនួន​បី​នៅ​ទីក្រុង​នេះ​។ លោក​អ្នក​អាច​រីករាយ​ជាមួយ​ការ​កម្សាន្ត​នៅ សួន​ទឹក Atlantis Aquaventure Waterpark ទស្សនា​ត្រី​ឆ្លាម​និង​ត្រី​បបែល​នៅ​ពិភព​បាតសមុទ្រ Lost World Aquarium និង​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ទេសចរណ៍ Dubai City Sightseeing Hop On and Off ដើម្បី​ទស្សនា​កន្លែង​ដ៏​ទាក់ទាញ​និង​អស្ចារ្យ​ក្នុង​ទីក្រុង​ឌូ​បៃ ដែល​រួម​មាន​អគារ​ខ្ពស់កប់ពពក Burj Khalifa រហូត​ដល់​តំបន់ ប្រវត្តិសាស្ត្រ Al Fahidi តាម​ការ​ពេញចិត្ត​របស់​ខ្លួន​ ។

មិន​ថា​ជា​ដំណើរ​កម្សាន្ត លើក​ដំបូង ឬ​ការ​វិល​ត្រឡប់​មក​កាន់​ទីក្រុង​ដ៏​ទាក់ទាញ​នេះ​ម្តងទៀត វិស្សមកាល​ជាមួយ​គ្រួសារ ឬ​ដំណើរ​កម្សាន្ត​ចុង​ស​ប្តា​ហ៍​ជាមួយ​មិត្តភក្តិ​នោះ​ទេ បទ​ពិសោធន៍​ដ៏​ពិសេស​នៅ​ទី​នេះ​មិន​បាន​បញ្ចប់​ត្រឹមតែ​ការ​ទស្សនា​តំបន់​ទេសចរណ៍​នានា​នោះ​ឡើយ ​។ តាម​រយៈ My Emirates Pass លោក​អ្នក​ទទួល​បានការ​បញ្ចុះតម្លៃ​នៅ​ភោជនីយដ្ឋាន ហាង​ទំនិញ និង​កន្លែង​កម្សាន្ត​រាប់រយ​កន្លែង​ទូ​ទាំង​ទីក្រុង​ឌូ​បៃ ខណៈ​ពេល​ដែល Dubai Experience អនុញ្ញាត​ឱ្យ​លោក​អ្នក​រៀបចំ​កាលវិភាគ​ដំណើរ​កម្សាន្ត​ផ្ទាល់ខ្លួន ដោយ​មាន​ជម្រើស​ចាប់ពី​ដំណើរ​ទស្សនកិច្ច​ផ្នែក​វប្បធម៌ រហូត​ដល់​សកម្មភាព​ផ្សងព្រេង ​។

ការ​យកចិត្តទុកដាក់​របស់ Emirates គឺ​មាន​លើស​ពី​ការ​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ទៅ​ទៀត​ ។ ដោយសារ​ផែនការ​ធ្វើ​ដំណើរ​អាច​មានការ​ផ្លាស់​ប្តូរ អតិថិជន​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ឌូ​បៃ ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ផ្លាស់ ប្តូរ​កាលបរិច្ឆេទ​ធ្វើ​ដំណើរ​ដោយ​ឥត​គិតថ្លៃ និង​គ្មាន​កំណត់ សម្រាប់​គ្រប់​ថ្នាក់​កៅអី ព្រមទាំង​ជម្រើស​រក្សា​ទុក​តម្លៃ​សំបុត្រ​រយៈពេល ២៤ ម៉ោង​ដោយ​ឥត​គិតថ្លៃ និង​បញ្ចុះតម្លៃ​លើ​ថ្លៃ​សេវា​ការ​បង្វិល​សង​ប្រាក់​ ។

កញ្ចប់​សេវា​ធានា​រ៉ាប់រង​ការ​ធ្វើ​ដំណើរ​របស់ Emirates មាន​សម្រាប់​អ្នកដំណើរ​ដែល​កក់​ជើងហោះហើរ​ចេញពី​ប្រទេស​កម្ពុជា ដែល​ផ្ដល់​ធានា​រ៉ាប់រង​ទៅ​លើ ការ​ថែទាំ​សុខភាព​បន្ទាន់ ការ​លុប​ចោល ឬ​ការ​ពន្យារពេល​ការ​ធ្វើ​ដំណើរ និង​បញ្ហា​ពាក់ព័ន្ធ​នឹង​អីវ៉ាន់ ​។ អតិថិជន​អាច​ទិញ​កញ្ចប់​ធានា​រ៉ាប់រង​នេះ ដោយ​ផ្ទាល់​នៅ​ពេល​កក់​ជើងហោះហើរ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់ Emirates ឬ​បន្ថែម​សេវាកម្ម​នេះ​នៅ​ពេល​ក្រោយ​ទៅ​ក្នុង​ការ​កក់​ដែល​មាន​ស្រាប់ តាម​រយៈ​ផ្នែក “Manage a Booking” ។

លោក Adnan Kazim អនុប្រធាន និង​ជា​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ Emirates បាន​មាន​ប្រសាសន៍​ថា​៖ “​ទីក្រុង ឌូ​បៃ​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ជា​ច្រើន ទាក់ទង​ជាមួយ​ការ​កម្សាន្ត ការ​បរិភោគ​អាហារ ការ​ដើរ​ទិញ​ទំនិញ រហូត​ដល់​ការ​កម្សាន្ត​ផ្សេង​ៗ​ទៀត ដែល​សាក​សម​សម្រាប់​គ្រប់​កម្រិត​ថវិកា វ័យ និង​ចំណង់​ចំណូលចិត្ត​ ។ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​អាច​ជួយ​អតិថិជន​របស់​យើង​ទទួល​បាន​បទ​ពិសោធន៍​ដ៏​ពេញលេញ​នៅ​ពេល​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ឌូ​បៃ តាម​រយៈ​ការ​ចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ និង​ការ​ផ្ដល់​ជូន​ពិសេស​ជា​ច្រើន​ដែល​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ផ្តល់​គុណ​តម្លៃបន្ថែម​ក្នុងអំឡុងពេល​នៃ​ការ​ធ្វើ​ដំណើរ​របស់​អតិថិជន ព្រមទាំង​ផ្តល់​នូវ​ភាព​បត់បែន​និង​ភាព​កក់ក្តៅ​នៅ​ពេល​អតិថិជន​រៀបចំ​ផែនការ​ដំណើរ​កម្សាន្ត ​។​”

My Emirates Pass វិធី​ងាយ​ៗ​ដើម្បី​ទទួល​បានការ​ផ្ដល់​ជូន​ពិសេស​ៗ​ជា​ច្រើន

មិន​ថា​លោក​អ្នក​មក​កាន់​ទីក្រុង​ឌូ​បៃ​សម្រាប់​ការ​សម្រាក​លំហែកាយ​រយៈពេល​ខ្លី ឬ​សម្រាប់​វិស្សមកាល​រយៈពេល​យូរ​នោះ​ទេ Emirates ផ្តល់​ជូន​តម្លៃ​កាន់តែ​ពិសេស​តាម​រយៈ​កម្មវិធី My Emirates Pass ដែល​អតិថិជន​អាច​ទទួល​បានការ​បញ្ចុះតម្លៃ​ជា​ពិសេស​នៅ​តាម​ហាង​ទំនិញ ទីកន្លែង​កម្សាន្ត កន្លែង​ស្ប៉ា ភោជនីយដ្ឋាន រាប់រយ​និង​នៅ​ទីតាំង​ជា​ច្រើន​ទៀត ដោយ​គ្រាន់តែ​បង្ហាញ​ប័ណ្ណ​ឡើង​យន្តហោះ Emirates នៅ​តាម​ទីតាំង​ដែល​ជា​សមាជិក ​។ ការ​ប្រើប្រាស់ My Emirates Pass មាន​ភាព​ងាយស្រួល ដោយ​គ្រាន់តែ​បង្ហាញ​ប័ណ្ណ​ឡើង​យន្តហោះ​ជា​រូប​វន្ត ឬ​ជា​ទម្រង់​ឌី​ជី​ថ​ល រួម​ជាមួយ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដែល​មាន​សុពលភាព នៅ​តាម​ទីតាំង​ដៃគូ​នានា​។ អតិថិជន​អាច​ទទួល​បានការ​បញ្ចុះតម្លៃ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ពេញ​មួយ​ឆ្នាំ​នៅ​ទូ​ទាំង​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ព្រមទាំង​ទទួល​បានការ​ផ្ដល់​ជូន​ពិសេស​តាម​រដូវ​កាល​ ។

ការ​ស្នាក់​នៅ​សណ្ឋាគារ ដំណើរ​កម្សាន្ត កម្មវិធី​ដំណើរ​ទេសចរណ៍​តាម​ចំណង់​ចំណូលចិត្ត និង​ការ​ផ្ដល់​ជូន​ជា​ច្រើន​ទៀត​ពី Dubai Experience

ភ្ញៀវ​ទេសចរ​អាច​ទទួល​បាន​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត​នៅ​ទីក្រុង​ឌូ​បៃ ជាមួយ​តម្លៃ​ពិសេស​តាម​រយៈ Dubai Experience ដែល​ជា​ថ្នាល​សម្រាប់​ការ​កក់​សណ្ឋាគារ ភោជនីយដ្ឋាន តំបន់​ទេសចរណ៍​និង​សកម្មភាព​កម្សាន្ត​ផ្សេង​ៗ​ទៀត ទៅ​លើ​ដំណើរ​កម្សាន្ត ​។ អតិថិជន​អាច​រៀបចំ​កាលវិភាគ​ដំណើរ​កម្សាន្ត​ផ្ទាល់ខ្លួន​ដោយ​ជ្រើសរើស​សកម្មភាព​រាប់រយ​ប្រភេទ​ដែល​ផ្តល់​ជូន​ដោយ​ក្រុមហ៊ុន រៀបចំ​កញ្ចប់​ទេសចរណ៍​ជា​ច្រើន និង​គ្រប់​កម្រិត​ថវិកា ​។

Skywards កម្មវិធី​សមាជិកភាព​ដែល​ផ្តល់​ជូន​អត្ថប្រយោជន៍​ដ៏​ច្រើន

នៅ​លើ​ជើងហោះហើរ​របស់ Emirates សមាជិក Skywards គ្រប់​កម្រិត​អាច​ប្រើប្រាស់ Wi-Fi ដោយ​ឥត​គិតថ្លៃ​។ នៅ​ពេល​មក​ដល់ទី​ក្រុង​ឌូ​បៃ សមាជិក Skywards ទទួល​បាន​ឱកាស​ជា​ច្រើន​ក្នុង​ការ​ប្តូរ Skywards Miles នៅ​ពេល​ដើរ​ទិញ​ទំនិញ និង​ការ​កម្សាន្ត​ផ្សេង​ៗ​ ។

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ឌូ​បៃ អតិថិជន​អាច​ប្តូរ​ពិន្ទុ Miles នៅ​តាម​ហាង​ដែល​ជា​សមាជិក​នៅ Dubai Duty Free Emirates Official Store និង​សេវាកម្ម marhaba Airport Meet & Greet​។ តាម​រយៈ​ការ​ចុះ​ឈ្មោះ​ប្រើប្រាស់ Skywards Everyday សមាជិក​អា​ចប​ម្លែ​ង Skywards Miles ទៅ​ជា​សាច់ប្រាក់​បាន​ភ្លាម​ៗ​ត្រឡប់​ទៅ​វិញ នៅ​តាម​ហាង ទំនិញ ភោជនីយដ្ឋាន សេវា​ដឹក​ជញ្ជូន និង​ទីតាំង​ផ្សេង​ៗ​រាប់រយ​កន្លែង​ដែល​ជា​សមាជិក​ទូ​ទាំង​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ​។

ការ​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ឌូ​បៃ នឹង​មិន​មាន​ភាព​ពេញលេញ​ឡើយ ប្រសិនបើ​មិន​បាន​ទស្សនា​ផ្សារ​ទំនើប Dubai Mall ។ អតិថិជន​អាច​ទទួល​បាន​ពិន្ទុ Miles ពី​ការ​ចំណាយ​របស់​ពួក​គេ​នៅ​តាម​ហាង និង​ទីតាំង​ទាំងអស់​ក្នុង​ផ្សារ​ទំនើប​នេះ​។ សមាជិក​ក៏​អាច​ប្រើប្រាស់ Skywards Miles តាម​រយៈ Skywards Miles Mall ដើម្បី​ទិញ ទំនិញ​ពី​ម៉ាក​យីហោ​ដែល​ជា​សមាជិក រួម​មាន Amazon AE Deliveroo Shukran Apple NIKE និង​ម៉ាក​យីហោ​ជា​ច្រើន​ទៀត​ ។

*​តម្លៃ​សំបុត្រ​ថ្មី​អាច​មានការ​ប្រែប្រួល

អំពី EMIRATES កម្ពុជា
ក្រុមហ៊ុន​អាកាសចរណ៍ Emirates មាន​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​រវាង​ទីក្រុង​ឌូ​បៃ​និង​ទីក្រុង​ភ្នំពេញ ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី​ដែល​ដំណើរការ​ដោយ​យន្តហោះ Boeing 777-300ER ដែល​មានការ​កំណត់​រចនាសម្ព័ន្ធ​បី​ថ្នាក់ និង​ជើងហោះហើរ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍រ​វាង​ទីក្រុង​ឌូ​បៃ និង​ខេត្តសៀមរាប ឆ្លងកាត់​ទីក្រុង​បាងកក​ដែល​ដំណើរការ​ដោយ​យន្តហោះ Boeing 777-300ER ដែល​មានការ​កំណត់​រចនាសម្ព័ន្ធ​ពីរ​ថ្នាក់​។ អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ពី​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​អាកាសចរណ៍ ដែល​ឈ្នះ​ពានរង្វាន់ និង​ផលិតផល​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Emirates បទ​ពិសោធន៍​នៅ​លើ​អាកាស និង​នៅ​លើ​ដី​ពី​គ្រប់​ថ្នាក់​សម្ព័ន្ធ ជាមួយនឹង​ម្ហូបអាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​តាម​តំបន់ និង​ភេសជ្ជៈ​ឥត​គិតថ្លៃ ព្រមទាំង​ប្រព័ន្ធ​កម្មវិធី​កម្សាន្ត​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ផ្តល់​ជាង ៦៥០០ ប៉ុស្តិ៍ ការ​កម្សាន្ត​តាម​តម្រូវការ​ជាង ៤០ ភាសា រួម​ទាំង​ភាពយន្ត កម្មវិធី​ទូរទស្សន៍ និង​បណ្ណាល័យ​តន្ត្រី​ដ៏​ច្រើន​សំបូរ​បែប ជាមួយ ហ្គេ​ម សៀវភៅ​សំឡេង និង​ផត​ខាស់ ​៕ អត្ថបទសហការ