ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុម​ខ្លាំង ១៣ ក្រុម ត្រៀម​ដណ្ដើម​ជើងឯក WURKZ Special Volleyball Cup U20 2026 ជាមួយ​ប្រាក់​រង្វាន់ ៥០ លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក ​!

1 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ ក្រុម​បាល់ទះ​យុវជន​ចំនួន ១៣ ក្រុម ដែល​បាន​ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​តាម ៥ មណ្ឌល​ទូ​ទាំង​ប្រទេស ត្រៀម​ជួប​គ្នា​នៅ​វគ្គ​ជុំ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ «WURKZ Special Volleyball Cup U20 2026» ចាប់ពី​ថ្ងៃ​ទី ​១៨ ដល់​ថ្ងៃ​ទី​ ២៥ ខែតុលា ឆ្នាំ​២០២៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ ដើម្បី​ប្រជែង​យក​ពាន​ជើងឯក និង​ប្រាក់​រង្វាន់​ធំ ៥០ លាន​រៀល​ក្រោម​ការ​ឧបត្ថម្ភ​ផ្តាច់មុខ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​ ។

ពិធី​ចាប់ឆ្នោត​បែងចែក​ពូ​ល និង​សន្និសីទ​សារព័ត៌មាន ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី ​០៧ ខែតុលា ឆ្នាំ ​២០២៦ ក្រោម​អធិបតីភាព​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ព្រមទាំង​លោក​អគ្គនាយក​បន្តវេន អ៊ឹ​ង វី​រៈ នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ​។

ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ផ្តាច់មុខ​អស់​រយៈពេល ៣ ឆ្នាំ​ជាប់​គ្នា ចាប់តាំងពី​ឆ្នាំ​ ២០២៤ មក ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក បាន​បន្ត​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក្នុង​ការ​គាំទ្រ​ព្រឹត្តិការណ៍​នេះ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​កីឡាករ​វ័យក្មេង​នៅ​តាម​បណ្តា​ខេត្ត បាន​ចូលរួម​ប្រកួតប្រជែង បង្ហាញ​សមត្ថភាព និង​ដកស្រង់​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ។ ការ​រៀបចំ​ប្រកួត​ជម្រុះ​តាម ៥ មណ្ឌល ក៏​បាន​បើកឱកាស​ឱ្យ​យុវជន​កាន់តែ​ច្រើន​បាន​ចូលរួម និង​ត្រៀមខ្លួន​ឆ្ពោះទៅ​កាន់ការ​ប្រកួត​កម្រិត​ខ្ពស់​នា​ពេល​អនាគត ​។

សម្រាប់​ប្រាក់​រង្វាន់​ក្នុង​វគ្គ​ជុំ​ចុង​ក្រោយ​នេះ ក្រុម​ជើងឯក​នឹង​ទទួល​បាន ៥០ លាន​រៀល ជើងឯក​រង​ទទួល​បាន ២០ លាន​រៀល ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន ១២ លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៤ ទទួល​បាន ៨ លាន​រៀល​។ ចំណែក​កីឡាករ​ដែល​ទទួល​បាន​ពានរង្វាន់​ឯកត្តជន នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ១ លាន​រៀល ផង​ដែរ ​។

ព្រឹត្តិការណ៍ «WURKZ Special Volleyball Cup U20 2026» នឹង​ឈាន​ចូល​វគ្គ​ជុំ​ចុង​ក្រោយ​ចាប់ពី​ថ្ងៃ​ទី ​១៨ ដល់​ថ្ងៃ​ទី​ ២៥ ខែតុលា ឆ្នាំ​២០២៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ។ សូម​បងប្អូន​អ្នកគាំទ្រ​កីឡាបាល់ទះ​ទាំងអស់ ត្រៀម​ចូលរួម​ទស្សនា និង​ផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ​វ័យក្មេង​ទាំង ១៣ ក្រុម ដែល​នឹង​ប្រកួតប្រជែង​ដើម្បី​ដណ្ដើម​តំណែង​ជើងឯក​ប្រចាំឆ្នាំ ​២០២៦ ​។

វើក ជួយ​វិស័យ​បាល់ទះ​កម្ពុជា​ខ្លាំង​ជាងគេ ​! ៕ អត្ថបទសហការ