ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រយ័ត្ន​ ! អ្នក​ចូល​ចិត្ត​ញ៉ាំ​សាច់​អាំង ត្រីឆ្អើរ សុទ្ធតែ​មាន​ហានិភ័យ​ទៅ​នឹង​ជំងឺមហារីក​ច្រមុះ (មានវីដេអូ)

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​ជំងឺមហារីក មនុស្ស​ជា​ច្រើន​គិតដល់​ជំងឺមហារីក​សួត មហារីក​មាត់ស្បូន ឬ​ជំងឺមហារីក​សុដន់​ដែល​ជួប​ញឹកញាប់ ​។ ប៉ុន្តែ មហារីក​ច្រមុះ ក៏​ជា​ជំងឺ​មួយដែល​បងប្អូន​បុរស​ស្ត្រី​គួរ​យកចិត្តទុកដាក់​ផង​ដែរ ​។ យោង​តាម​ការ​ណែនាំ​ពីសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត កែវ សុវណ្ណ ឯកទេស​ផ្នែក​ត្រចៀក ច្រមុះ បំពង់ក នៅ​មន្ទីរ​ពហុ​ព្យាបាល​ អ​ឃី​ត ​សែន​សុខ អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ ឬ​ធ្វើការ​នៅ​កន្លែង​មាន​ផ្សែង ឬ​សារធាតុ​គីមី​ច្រើន គួរ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ច្រមុះ និង​ផ្លូវដង្ហើម ​។

តើនរ​ណាខ្លះ​គួរ​ប្រុង​ប្រយ័ត្ន ? ការ​ហិត​ផ្សែង ឬ​សារធាតុ​គីមី​ក្នុង​រយៈពេល​យូរអាច​ប្រឈម​នឹង​បញ្ហា​មហារីក​ច្រមុះ​ ។ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ អ្នក​ដែល​គួរ​ប្រុង​ប្រយ័ត្ន​មាន​ដូច​ជា ​៖
•​ ​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​បែប​អាំង ឬ​មាន​ផ្សែងហុយ ដូច​ជា​សាច់​អាំង Barbeque និងត្រីឆ្អើ
•​ ​អ្នក​វៃ​សា​រ៉ា​ស្បែកជើង
•​ ​អ្នក​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត
•​ ​ជាងមាស
•​ ​ឬ​អ្នកធ្វើការ​នៅ​កន្លែង​មាន​ផ្សែង​ពី​ការ​ដុតពី​ភ្លើង ឬ​ការងារ​នៅ​កន្លែង​មាន​សារធាតុ​គីមី​ច្រើន ។

តើ​ជំងឺមហារីក​ច្រមុះ​អាច​បង្ហាញ​រោគ​សញ្ញា​អ្វីខ្លះ ? រោគ​សញ្ញា​ដែល​គួរ​យកចិត្តទុកដាក់​អាច​រួម​មាន ​៖
•​ ​ឈឺក្បាល​រ៉ាំ​រៃ ឬ​ឈឺ​មួយ​ជំ​ហៀ​ង​ក្បាល
•​ ​ឈាម​ច្រមុះ​ញឹកញាប់ ឈាម​តែ​ម្ខាង ឬ​មាន​ឈាម​លាយ​ជាមួយ​សំបោរ
•​ ​តឹង​ច្រមុះ​ម្ខាង ឬ​សងខាង
•​ ​មាន​ដុំំ ឬ​ហើម​ក្នុង​ច្រមុះ
•​ ​បាត់បង់​ការ​ដឹង​ក្លិន ឈឺ​ក និង​ពិបាក​លេប​អាហារ ។

ប៉ុន្តែ​សូម​បងប្អូន​កុំ​ទាន់​ភ័យ​ព្រួយ ទោះបី​បងប្អូន​មាន​រោគ​សញ្ញា​ខាងលើ​នេះ ក៏​មិន​ទាន់​អាច​បញ្ជាក់​ថា បងប្អូន​មាន​ជំងឺមហារីក​ច្រមុះ​ឡើយ ​។ សូម​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ឬ​ជួប​ជាមួយ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឯកទេស​ផ្នែក​ត្រចៀក ច្រមុះ បំពង់ក ដើម្បី​ពិនិត្យ និង​ធ្វើ​រោគវិនិច្ឆ័យ​ឱ្យ​បាន​ច្បាស់ និង​ទាន់​ពេលវេលា​ ។

នៅ​មន្ទីរ​ពហុ​ព្យាបាល ​អ​ឃី​ត ​សែន​សុខ មាន​ពិនិត្យ ព្យាបាល និង​វះកាត់​ផ្នែក​ត្រចៀក ច្រមុះ បំពង់ក ដោយ​សាស្ត្រាចារ្យ និង​វេជ្ជបណ្ឌិត​ឯកទេស ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ ​។

ព័ត៌មាន​បន្ថែម​ពី​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ អ​ឃី​ត
សាខា​កោះ​ពេជ្រ​ ៖ 086 999 173
សាខា​សែន​សុខ​ ៖ 098 941 758 ៕ អត្ថបទសហការ

សូមទស្សនាវីដេអូ ៖ https://www.facebook.com/reel/669470199436418