ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ភោជនីយដ្ឋាន Dian Xiao Er ឈ្នះ​ពានរង្វាន់ “The People’s Choice Award” ជា​លើក​ទី ៣ ក្នុង​កម្មវិធី RAS Epicurean Star Award 2026 នៅ​ប្រទេស​សិង្ហ​បុរី

1 អាទិត្យ មុន

រាជធានីភ្នំពេញ​, ខែកញ្ញា ឆ្នាំ ២០២៦ ៖ ភោជនីយដ្ឋាន Dian Xiao Er បាន​ពង្រឹង​កិត្យានុភាព​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ម្តងទៀត ដោយ​ទទួល​បាន​ពានរង្វាន់ The People’s Choice Award នៅ​ក្នុង​ព្រឹត្តិការណ៍ RAS Epicurean Star Award 2026 នៅ​ប្រទេស​សិង្ហ​បុរី​ ។ នេះ​គឺជា​លើក​ទី ៣ ហើយ​ដែល Dian Xiao Er ទទួល​បាន​ពានរង្វាន់​ដ៏​មាន​តម្លៃមួយ​នេះបន្ទាប់​ពី​ធ្លាប់​បាន​ឈ្នះ​ក្នុង​ឆ្នាំ ២០២៣ និង ២០២៤ ​។

កម្មវិធី Epicurean Star Award គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​មួយដែល​រៀបចំ​ឡើង​ដោយ សមាគម​ភោជនីយដ្ឋាន សិង្ហ​បុរី (Restaurant Association of Singapore – RAS) ដើម្បី​វាយតម្លៃ និង​លើកតម្កើង​ភោជនីយដ្ឋាន និង​អាជីវកម្ម​ម្ហូបអាហារ​-​ភេសជ្ជៈ (F&B) ដែល​មាន​ស្នាដៃ​ឆ្នើម និង​ផ្តល់​បទ​ពិសោធន៍​ដ៏​ល្អ​ឥត​ខ្ចោះ​ជូន​អតិថិជន ​។ ពានរង្វាន់​ដែល​កើត​ចេញពី​បេះដូង និង​ការ​បោះ​ឆ្នោត​របស់​អតិថិជន អ្វី​ដែល​ធ្វើ​ឱ្យ​ពានរង្វាន់ The People’s Choice Award មាន​តម្លៃ និង​អត្ថន័យ​ពិសេស​បំផុត​សម្រាប់ Dian Xiao Er នោះ​គឺ ការ​ជ្រើសរើស​ជ័យ​លា​ភី​ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​ការ​បោះ​ឆ្នោត​ផ្ទាល់​ពី​សំណាក់​អតិថិជន និង​មហាជន ​។ ពានរង្វាន់​នេះ​មិន​ត្រឹមតែ​ជា​ការ​សម្រេច​ដោយ​គណៈកម្មការ​ជំនាញប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​សាក្សី​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ក្តី​ស្រឡាញ់ ការ​ពេញចិត្ត និង​ទំនុកចិត្ត​យ៉ាង​ជ្រាលជ្រៅ​ដែល​អតិថិជន​មានចំពោះ Dian Xiao Er​ ។

ការ​ទទួល​បាន​ពានរង្វាន់​ជា​លើក​ទី ៣ នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ស្តង់ដារ​គុណភាព​ខ្ពស់ រសជាតិ​អាហារ​ដ៏​ប្រណីត និង​សេវាកម្ម​ប្រកបដោយ​ភាព​កក់ក្តៅ​ដែល Dian Xiao Er បាន​រក្សា​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ។ ពង្រីក​ភាព​ល្បីល្បាញ​ពី​សិង្ហ​បុរី មក​កាន់​បេះដូង​នៃ​រាជធានី​ភ្នំពេញ Dian Xiao Er បាន​បង្កើត​ឡើង​ដំបូងនៅ​ប្រទេស​សិង្ហ​បុរី ហើយ​បាន​កសាង​កេរ្តិ៍ឈ្មោះ យ៉ាង​ល្បីល្បាញ​តាម​រយៈ​ម្ហូប​ចិន​បែប​ប្រពៃណី ជាមួយ​បរិយាកាស​កក់ក្តៅ សម​ស្រប​សម្រាប់​គ្រួសារ​ ។ ក្នុង​ចំណោម​មុខម្ហូប​ប្រចាំ​ហាង​ជា​ច្រើន ទា​ខ្វៃ​ឱសថ​បុរាណ (Herbal Roast Duck) គឺជា​មុខម្ហូប​ឯក​ដ៏​ល្បីល្បាញ ដែល​បាន​ជួយ​បង្កើត​អត្តសញ្ញាណ និង​ភាព​ជោគជ័យ​ជូន Dian Xiao Er កន្លង​មក ​។

បច្ចុប្បន្ន Dian Xiao Er បាន​នាំ​យក​ស្តង់ដារ និង​រសជាតិ​ដើម​ដ៏​ល្បីល្បាញ​មក​ជូន​ប្រជាជន​កម្ពុជា​ផង​ដែរ តាម​រយៈ​សាខា Dian Xiao Er Cambodia នៅ​ក្នុង​សង្កាត់ បឹង​កេងកង​ទី​ ១ រាជធានី​ភ្នំពេញ​ ។ សម្រាប់ Dian Xiao Er Cambodia សមិទ្ធផល​អន្តរជាតិ​នេះ គឺជា​ការ​បញ្ជាក់​បន្ថែម​ទៀត​ជូន​អតិថិជន​នៅ​កម្ពុជា នូវ​ការ​ប្តេជ្ញា​ចិត្ត​លើ​គុណភាព រសជាតិ និង​បទ​ពិសោធន៍​ញ៉ាំ​អាហារ​កម្រិតស្តង់ដារ​សិង្ហ​បុរី​ដូច​គ្នា ​។

លោក Samuel Yik ដែល​ជា​ស្ថាបនិក​របស់ Dian Xiao Er បាន​មាន​ប្រសាសន៍​ថា​ ៖ «ការ​ទទួល​បាន​ពានរង្វាន់ The People’s Choice Award ជា​លើក​ទី ៣ គឺជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ និង​ជា​កម្លាំងចិត្ត​ដ៏​ធំធេង​សម្រាប់​គ្រួសារ Dian Xiao Er ទាំងមូល ​។ ជោគជ័យ​នេះ​កើតឡើង​បាន ដោយសារ​តែ​ការ​គាំទ្រ និង​ទំនុកចិត្ត​ពី​សំណាក់​អតិថិជន​ទាំងអស់ ​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ និង​សូម​ប្តេជ្ញា​ចិត្ត​បន្ត​ផ្តល់​ជូន​នូវ​គុណភាព​អាហារ​ដ៏​ល្អ និង​ពេលវេលា​ដ៏​មាន​ន័យ សម្រាប់​គ្រប់​អតិថិជន​ទាំងអស់​បន្ថែម​ទៀត» ​។​
Dian Xiao Er សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​ទាំងអស់ ដែល​បាន​បន្ត​ជ្រើសរើស និង​រួម​ដំណើរ ជាមួយ​យើងខ្ញុំ​ ។ រាល់​ការ​អញ្ជើញ​មក​ពិសារ​អាហារ និង​ស្នាមញញឹម​របស់​លោក​អ្នក គឺជា​កម្លាំង​ជំរុញ​ឱ្យ Dian Xiao Er បន្ត​អភិវឌ្ឍន៍​ខ្លួន​កាន់តែ​ប្រសើរ​ឡើង ​។

ទីតាំង​ហាង ​៖ https://maps.app.goo.gl/9quuH8HF6NREF9rSA
ទំនាក់ទំនង​កក់​តុ ​៖ +855 86 866 887
ព័ត៌មាន​បន្ថែម​ ៖ https://www.facebook.com/dxekh.official ៕ អត្ថបទសហការ