រាជធានីភ្នំពេញ ៖ ជាមួយការចងចាំដោយក្តីស្រឡាញ់ជាទីបំផុតចំពោះ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ – ១៥ តុលា ២០២៦) ។
ទូលព្រះបង្គំយើងខ្ញុំ ជាគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ ណាហ្គាវើលដ៍ សូមលំឱនកាយដោយក្តីគោរពដ៏ជ្រាលជ្រៅជាទីបំផុតចំពោះព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជពិធីបុណ្យគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត ។
សូមព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋយាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងព្រះរាជបូជនីយកិច្ច និងស្នាព្រះហស្តរបស់ព្រះអង្គបន្តរីកចម្រើនជានិច្ច ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ