ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Metfone ត​ភ្ជាប់​អ្នកជំនាញ​បច្ចេកវិទ្យា ដើម្បី​ជំរុញ​ការ​យក AI មក​ប្រើប្រាស់​ទូលំទូលាយ​ក្នុង​សហគមន៍​អាជីវកម្ម​កម្ពុជា

19 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្នុង​ក្របខ័ណ្ឌ​នៃ​ពិព័រណ៍​ពាណិជ្ជកម្ម និង​ផ្សព្វផ្សាយ​ផលិតផល វៀតណាម​-​កម្ពុជា ឆ្នាំ ២០២៦ (VIDEX CAMBODIA 2026) ក្រុមហ៊ុន Metfone បាន​រៀបចំ​កិច្ច​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​លើ​ប្រធានបទ​ស្តី​ពី​ការ​អនុវត្ត​បញ្ញា​សិប្បនិម្មិត (AI) និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្នុង​វិស័យ​អាជីវកម្ម ដោយ​មានការ​ចូលរួម​ពី​អ្នកជំនាញ​បច្ចេកវិទ្យា និង​តំណាង​មក​ពី​បណ្តា​ក្រុមហ៊ុន អាជីវកម្ម និង​ធនាគារ​នានា​នៅ​កម្ពុជា​ ។

កិច្ច​ពិភាក្សា​នេះ​ត្រូវ​បាន​សម្របសម្រួល​ដោយ លោក អ៊ុ​ក ជីប​ផល អគ្គនាយករង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ដោយ​មានការ​ចូលរួម​ជា​វាគ្មិន​ពី​ក្រុមហ៊ុន​សេវា​អតិថិជន Viettel (VCX) ក្រុមហ៊ុន Metfone និង eMoney ​។ កិច្ច​ពិភាក្សា​បាន​ផ្តោត​លើ​និន្នាការ​បច្ចេកវិទ្យា​ដែល​កំពុង​កំណត់​ទម្រង់​ប្រតិបត្តិការ​អាជីវកម្ម ជា​ពិសេស​ការ​ប្រើប្រាស់ AI ដើម្បី​លើកកម្ពស់​បទ​ពិសោធន៍​អតិថិជន ធ្វើ​កែ​លម្អ​ប្រតិបត្តិការ និង​គាំទ្រ​ដល់​អាជីវកម្ម​ក្នុង​ដំណើរការ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល ​។

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ អ្នកជំនាញ​បាន​ចែករំលែក​បទ​ពិសោធន៍ និង​ការ​យល់​ដឹង​ជាក់ស្តែង​អំពី​របៀប​ដែល​អាជីវកម្ម​អាច​ប្រើប្រាស់ AI និង​វេទិកា​ឌី​ជី​ថ​ល ដើម្បី​បង្កើន​ផលិតភាព កែ​លម្អ​គុណភាព​សេវាកម្ម និង​គ្រប់គ្រង​ប្រតិបត្តិការ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ ការ​ពិភាក្សា​ក៏​បាន​គ្របដណ្តប់​លើ​ការ​ប្រែក្លាយ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទៅ​ជា​ឌី​ជី​ថ​ល ការ​ការពារ​ទិន្នន័យ និង​ចំណុច​សំខាន់​ៗ​ដែល​អាជីវកម្ម​ត្រូវ​ពិចារណា​នៅ​ពេល​យក​បច្ចេកវិទ្យា​ថ្មី​ៗ​មក​អនុវត្ត​ ។

ប្រធានបទ​សំខាន់​មួយ​គឺ​របៀប​ធ្វើ​បរិ​យា​បន្ន AI ទៅ​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​ឱ្យ​សម​ស្រប​ទៅ​នឹង​តម្រូវការ និង​ធនធាន​របស់​ក្រុមហ៊ុន​នីមួយ​ៗ​ ។ តាម​ការ​លើក​ឡើង​របស់​វាគ្មិន AI អាច​ធ្វើ​ស្វ័យប្រវត្តិកម្ម​លើ​ភារកិច្ច​ប្រចាំ​ថ្ងៃ​ដែល​ជាន់​ៗ​គ្នា គាំទ្រ​ដល់​ការ​វិភាគ​ព័ត៌មាន និង​កែ​លម្អ​សេវាកម្ម​អតិថិជន ខណៈ​ពេល​ដែល​អនុញ្ញាត​ឱ្យ​បុគ្គលិក​មាន​ពេល​ផ្តោត​លើ​ការងារ​ដែល​ទាមទារ​ជំនាញ​ច្បាស់លាស់ ប្រកបដោយ​គំនិត​ច្នៃប្រឌិត និង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត ​។

ក្រុមហ៊ុន Metfone ក៏​បាន​ចែករំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ក្នុង​ការ​ប្រើ​យុទ្ធសាស្ត្រ​ពង្រីក​ការ​ប្រើប្រាស់ AI និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​ទូ​ទាំង​ប្រតិបត្តិការ​អាជីវកម្ម សេវាកម្ម​អតិថិជន និង​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ ។ ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​ក្នុង​ទីផ្សារ​កម្ពុជា និង​ការ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​ផ្សេង​ទៀត​នៃ​សម្ព័ន្ធ Viettel Group ក្រុមហ៊ុន Metfone មាន​គោលបំណង​ត​ភ្ជាប់​អាជីវកម្ម​ក្នុងស្រុក​ជាមួយនឹង​ដំណោះស្រាយ​ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់ស្តែង​របស់​ពួក​គេ​ ។

តាម​រយៈ​កិច្ច​ពិភាក្សា​នេះ តំណាង​អាជីវកម្ម​ទទួល​បាន​ឱកាស​ស្វែង​យល់​ពី​និន្នាការ​បច្ចេកវិទ្យា​ថ្មី​ៗ ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​វាយតម្លៃ​ពី​របៀប​ដែល AI អាច​យក​ទៅ​អនុវត្ត​ក្នុង​សកម្មភាព​ផលិតកម្ម និង​អាជីវកម្ម​របស់​ពួក​គេ​ ។ ព្រឹត្តិការណ៍​នេះ​ក៏​បាន​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​អ្នកជំនាញ​បច្ចេកវិទ្យា និង​សហគមន៍​អាជីវកម្ម​នៅ​កម្ពុជា ខណៈ​ដែល​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​កាន់តែ​មាន​សារៈសំខាន់​សម្រាប់​ការ​ប្រកួតប្រជែង និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​៕ អត្ថបទសហការ