ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ព្រោះ​ក្តី​ស្រមៃ​របស់​កូន​ត្រូវការ​មូលដ្ឋាន​ដ៏​រឹង​មាំ ​! ធនាគារ ជីប ម៉ុង ចូលរួម​គាំទ្រ​ក្តី​ស្រមៃ​កុមារ​កម្ពុជា តាម​រយៈ MasterChef Junior Cambodia និង «​គណនី​ដើម្បី​កូន​»

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ក្តី​ស្រមៃ​របស់​កូន​ៗ តែង​ចាប់ផ្តើម​ពី​រឿង​តូច​ៗ ប៉ុន្តែ​ដើម្បី​ឱ្យ​ក្តី​ស្រមៃ​ទាំងនោះ​អាច​រីក​ចម្រើន​ ទៅ​ជាស​ម្ធិ​ផល និង​អនាគត​ដ៏​ភ្លឺស្វាង ការ​លើកទឹកចិត្ត និង​ការ​គាំទ្រ​ពី​មនុស្ស​ជុំវិញ គឺជា​មូលដ្ឋាន​ដ៏​សំខាន់​ ។ ជាមួយ​ស្មារតី​នេះ ធនាគារ ជីប ម៉ុង មាន​មោទកភាព​ក្នុង​ការ​ចូលរួម​ជា​ដៃគូ​ ឧបត្ថម្ភ​ធំ​ក្នុង​កម្មវិធី MasterChef Junior Cambodia ដើម្បី​លើកទឹកចិត្ត និង​គាំទ្រ​ដល់​ទេព​កោសល្យ ការ​តស៊ូ និង​ក្តី​ស្រមៃ​របស់​កុមារ​កម្ពុជា ​។

ការ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ មិន​ត្រឹមតែ​ជា​វេទិកា​សម្រាប់​កុមារ​បង្ហាញ ​ពី​ទេព​កោសល្យ និង​ភាព​ក្លាហាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​បណ្តុះ​ក្តី​ស្រមៃ និង​ជំរុញ​ឱ្យ​ពួក​គេ​ចេះ​តស៊ូ ជឿជាក់​លើ​ខ្លួនឯង និង​ហ៊ាន​ដើរ​តាម​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ផង​ដែរ​ ។ គួរ​បញ្ជាក់​ថា MasterChef Junior Cambodia ជា​កម្មវិធី​ប្រកួតប្រជែង​ធ្វើ​ម្ហូប​លំដាប់​អន្តរជាតិ ដែល​ត្រូវ​បាន​នាំ​មក​កម្ពុជា​ជា​លើក​ដំបូង​ដោយ ជីប ម៉ុង និង​ទទួល​បានការ​ឧបត្ថម្ភ​ផ្តាច់មុខ​ ពី​ធនាគារ ជីប ម៉ុង និង​ទឹក​ពិសា​កម្ពុជា ​។

ជាមួយ​គ្នា​នេះ ធនាគារ ជីប ម៉ុង ជឿជាក់​ថា ការ​រីក​ចម្រើន​របស់​កូន​ៗ មិន​ត្រឹមតែ​ត្រូវការ​ការ​លើកទឹកចិត្ត និង​ការ​គាំទ្រ​ផ្នែក​ស្មារតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវការ​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ តាំងពី​ថ្ងៃនេះ ដើម្បី​ជួយ​កសាង​មូលដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​អនាគត​របស់​កូន​ៗ​ផង​ដែរ ។

ជាមួយ «​គណនី​ដើម្បី​កូន​» (Junior Account) ពី​ធនាគារ ជីប ម៉ុង គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​លោកប៉ា អ្នក​ម៉ាក់ គ្រប់​រូប​ក្នុង​ការ​ចាប់ផ្តើម​សន្សំ និង​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​កូន​ៗ ដើម្បី​ត្រៀមខ្លួន​គាំទ្រ​ដល់​ការ​សិក្សា ការ​អភិវឌ្ឍ​សមត្ថភាព និង​ការ​សម្រេច​ក្តី​ស្រមៃ​របស់​ពួក​គេ​នា​ពេល​អនាគត ​។

ព្រោះ​ក្តី​ស្រមៃ​របស់​កូន​ៗ ត្រូវការ​ទាំង​ការ​លើកទឹកចិត្ត​នៅ​ថ្ងៃនេះ និង​ការ​ត្រៀមខ្លួន​សម្រាប់​ថ្ងៃ​អនាគត​។ ធនាគារ ជីប ម៉ុង បន្ត​ប្តេជ្ញា​ចូលរួម​គាំទ្រ​ក្តី​ស្រមៃ​របស់​កុមារ​កម្ពុជា និង​ក្លាយជា​ដៃគូ​ហិរញ្ញវត្ថុ​ដែល​រួម​ដំណើរ​ជាមួយ​គ្រួសារ​ខ្មែរ ក្នុង​ការ​កសាង​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​កូន​ៗ​របស់​លោក​អ្នក​ ៕ អត្ថបទសហការ