ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូន​ខ្មែរ​ខ្លាំង​មែន​! លោក ឧកញ៉ា សឹង ចាត​វិជ្ជា ផលិត​សាប៊ូ​កក់សក់ មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង ឥលូវ​ចេញ ផលិតផល​ថ្មី​ទៀត​បាត់​!

17 ម៉ោង មុន

រាជធានី​ភ្នំពេញ​៖ កូន​ខ្មែរ​ពិតជា​ខ្លាំង ក្រោយ​ជោគជ័យ​សាប៊ូ​កក់សក់ មិន​បាន​ប៉ុន្មាន​ខែ​ផង លោក ឧកញ៉ា សឹង ចាត​វិជ្ជា សម្ពោធ​ផលិតផល​ថ្មី​គឺ «​សាប៊ូ​ដុស​ខ្លួន​» ដែល​កំពុង​ផលិត​លក់​ក្នុង​ទីផ្សារ​កម្ពុជា ​។

នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៦ ដោយ​ជូន​តាម​សំណូមពរ អ្នក​ប្រើប្រាស់ លោក ឧកញ៉ា សឹង ចាត​វិជ្ជា បានឱ្យ​ដឹង​នៅ​ក្នុង​វេទិកា​ស​ន្នី​សិទ្ធ​សារព័ត៌​មាននៅ​រោងចក្រ​ផ្ទាល់ ដូចនេះ​ថា​៖ «​ដោយសារ​តែ​ការ​ជឿ​ទុកចិត្ត លើ​ផលិតផល​ទី​មួយ គឺ​សាប៊ូ​កក់សក់ «​សុខ​មា​ល​» ដែល​ទទួល​បានការ​គាំទ្រ​និង​បញ្ជា​ទិញ​យ៉ាងច្រើន​លើសលប់ ពី​អតិថិជន ផលិតផល​ទី​២ (​សាប៊ូ​ដុស​ខ្លួន​) នេះ ក៏​ត្រូវ​បាន​ទទួលស្គាល់ និង​តម្រូវការ​ក​ម្ម៉​ង​ទិញ យ៉ាង​ខ្ពស់​ផង​ដែរ​» ។

លោក​ឧកញ៉ា សឹង ចាត​វិជ្ជា បាន​បន្ត​ថា ដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​គុណភាព និង​សុវត្ថិភាព សាប៊ូ​ដុស​ខ្លួន «​សុខ​មា​ល​» មាន ៣​ក្លិន ៣​ព​ណ៏ ព្រម​គ្នា​តែ​ម្តង គឺ​៖ ទី​១-​ក្លិន​សាគូ​រ៉ា ប៉ា​រី​ស​, ទី​២-​ក្លិន​ក្រូច​, និង​ទី​៣-​ក្លិន​ប៉ោម​ខៀវ​។ លក្ខណៈ​ពិសេស​របស់​សាប៊ូ​នេះ របស់​សាប៊ូ​ដុស ខ្លួន​ទាំង​បី​នេះ​មាន​ដូច​ជា ការ​ចម្រាញ់​ចេញពី​ធម្មជាតិ សម្រាប់​គ្រប់​ប្រភេទ​ស្បែក​, សម្អាត​បាន​ជ្រះ​ល្អ​, ធ្វើ​អោយ​ស្បែក​មាន​សភាព​ទន់ល្មើយ ភ្លឺ​រលោង មាន​សំណើម​, ចិញ្ចឹម​ស្បែក​ដោយ វីតាមីន B5 និង Glycerin និង មាន​ពពុះ​ច្រើន ។ ចំពោះ​តម្លៃ​វិញ​គឺ​សមរម្យ​ណាស់ អាច​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​បាន ចំណុះ ១០០០ មី​លី​លី​ត្រ តម្លៃ​ត្រឹមតែ ២០,០០០ រៀល ប៉ុណ្ណោះ​! ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​រោងចក្រ​មាន​សមត្ថភាព ផលិត​បាន​ខ្ពស់ រហូត​ដល់​ទៅ ៤​ម៉ឺន​ដប ក្នុង​មួយ​ថ្ងៃ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​។ ការ​បើក​រោងចក្រ​ផលិត​សាប៊ូ​កក់សក់​នៅ​ពេល​នេះ គឺ​ចំ​កាលៈទេសៈ និង​ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​បំផុត ស្រប​ពេល​ដែល​ប្រជាជន​ខ្មែរ ទូ​ទាំង​ប្រទេស​កំពុង​រួមដៃគ្នា ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​ពី​ប្រទេស​ជិតខាង​ ។

លោក​ឧកញ៉ា សឹង ចាត​វិជ្ជា បន្ថែម​ថា​៖ «​យើង​មានការ​ឈឺចាប់ ទើប​យើង​រួមចិត្ត រួម​កម្លាំង​គ្នា​បង្កើត​នូវ​រោងចក្រ​នេះ​ឡើង ដើម្បី​បង្ហាញ​ថា​ខ្មែរ ក៏​អាច​ធ្វើ​បាន​! កាលពីមុន យើង​ធ្លាប់តែ​រំពឹង​លើ​ផលិតផល នាំ​ចូល​រហូត​ដល់ ៨០% ប៉ុន្តែ​ឥឡូវនេះ ស្មារតី​ស្នេហា​ជាតិ​បាន​ក្រោកឈរ​ឡើង ប្រជាជន​ខ្មែរ​បាន​ងាក​មក​គាំទ្រ​ផលិតផល ក្នុងស្រុក​យ៉ាង​ពេញទំហឹង​។ តោះ​! ចូលរួម​គាំទ្រ​សហគ្រាស​ខ្មែរ និង​ប្រើប្រាស់​សាប៊ូ​ដុស​ខ្លួន «​សុខ​មា​ល​» ដើម្បី​មោទនភាព​ជាតិ និង​សេដ្ឋកិច្ចជាតិ​យើង​ទាំងអស់​គ្នា​» ៕ អត្ថបទ​សហការ