ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រាជរដ្ឋាភិបាល កម្មករ និង​សហជីព ​រាប់​ម៉ឺន​នាក់​មកពី​គ្រប់​និន្នាការ ​រីករាយ​ និង​សាទរ​​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ ១ ​ឧសភា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ រាជរដ្ឋាភិបាល កម្មករ កម្មការិនី និង​សហជីព រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​លើកកម្ពស់​សិទ្ធិ​ការងារ​នៅ​ទូ​ទាំង​ប្រទេស​ប្រមាណ​ជិត​ ៣​ម៉ឺន​នាក់​មក​ពី​គ្រប់​និន្នាការ​នយោបាយ បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ ១…

រាជធានីភ្នំពេញ​ ៖ រាជរដ្ឋាភិបាល កម្មករ កម្មការិនី និង​សហជីព រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​លើកកម្ពស់​សិទ្ធិ​ការងារ​នៅ​ទូ​ទាំង​ប្រទេស​ប្រមាណ​ជិត​ ៣​ម៉ឺន​នាក់​មក​ពី​គ្រប់​និន្នាការ​នយោបាយ បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ ១ ​ឧសភា​លើក​ទី ​១៣៩ យ៉ាង​អធិកអធម រីករាយ និង​មាន​សេរីភាព​ពេញលេញ​ក្រោម​ម្លប់​សន្តិភាព​ដែល​បាន​ផ្តល់​សិទ្ធិ​ពេញលេញ​ស្រប​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ​ដែល​បង្ហាញ​ពី​សួនផ្កា​ចម្រុះ​ពណ៌​ក្នុង​សួន​សុខ​សន្តិភាព​របស់​កម្ពុជា​ដែល​បង្កើត​ឡើង និង​បន្ត​ថែរក្សា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ។

ឯកឧត្តម ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​លើក​ឡើង​ថា ​៖ “​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា​ឆ្នាំ​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​បរិយាកាស​រីករាយ ស្និទ្ធស្នាល និង​មានការ​ចូលរួម​កាន់តែ​សកម្ម និង​ផល​ផុស​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្រោម​ម្លប់​សុខ​សន្តិភាព​នៅ​កម្ពុជា​ដែល​បាន​នាំ​មក​នូវ​ស្ថិរភាព​អាជីវកម្ម​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ អធ្យាស្រ័យ​ល្អ​រវាង​កម្មករនិយោជិត ​និង​និយោជក ប្រសិទ្ធភាព​នៃ​យន្តការ​ត្រីភាគី​ការ​លើកកម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ លក្ខខណ្ឌ​ការងារ​កាន់តែ​ល្អ​ប្រសើរ យន្តការ​ដោះស្រាយ​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​ជា​ធរមាន​របស់​កម្ពុជា និង​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ​” ​។

បើ​តាម​អ្នកនាំពាក្យ​​រូប​នេះ ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ដ៏​រីករាយ និង​អធិកអធម ហើយ​ក្លៀវក្លា​នេះ រាជរដ្ឋាភិបាល ក្រសួង កម្មករ សហជីព និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ប្រមាណ​ជាង ​៣​ម៉ឺន​នាក់​នៅ​ទូ​ទាំង​ប្រទេស​មក​ពី​គ្រប់​និន្នាការ បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ​នៅ​ទីតាំង​ផ្សេង​ៗ​គ្នា​ដែល​ជា​ការ​បង្ហាញ​ពី​ផ្កា​ចម្រុះ​ពណ៌​នៃ​សួន​សុខ​សន្តិភាព​របស់​កម្ពុជា​បង្កើត​ឡើង និង​បន្ត​ថែរក្សា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​។

លោកបន្ត​ថា រោងចក្រ​ចំនួន ៤១ បាន​រៀបចំ​កម្មវិធី​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ដែល​មាន​កម្មករនិយោជិត​ចូលរួម​ប្រមាណ​ជាង ១​ម៉ឺន​នាក់ ខណៈ​ដែល​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី ខេត្ត បាន​ធ្វើ​ជា​សេនាធិការ​ជូន​រដ្ឋបាល​រាជធានី ខេត្ត ក្នុង​ការ​រៀបចំ​អបអរសាទរ​ទិវា​ពលកម្ម​អន្ដរជាតិ ១ ឧសភា ទៅ​តាម​ទីកន្លែង និង​កម្មវិធី​រៀង​ៗ​ខ្លួន​ប្រកបដោយ បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល ​។

ជាមួយ​គ្នា​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២៧ ខែមេសា ឆ្នាំ​ ២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សមាគម​បុគ្គលិក​សិក្សា​ចំនួន ៥ ៦៩៦​នាក់ ហើយដោយ​ឡែក​នៅ​ថ្ងៃ​ទី​ ២៩ ខែមេសា ឆ្នាំ​ ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ចំនួន ២ ៧១០​នាក់ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្តស្វាយរៀង​ ។

បន្ថែម​ពី​នេះ នៅ​ថ្ងៃ​ទី​ ១ ខែឧសភា ឆ្នាំ ​២០២៥ មាន​រៀបចំ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ​១៣៩ នៃ​ទិវា​ពលកម្ម អន្តរជាតិ ចំនួន ៤ ​ទីតាំង និង​ទីតាំង​ផ្សេង​ៗ​ទៀត ដូច​ជា​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី និង​ទីតាំង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​, សួនច្បារ​កោះន​រា​ហ៍​, សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន​រៀបចំ​កម្មវិធី​ជួបជុំ ដោយ​សហភាព​សហជីព​ចំនួន ២៤ សម្ព័ន្ធ​សហជីព អង្គការ សង្គម​ស៊ី​វិល និង​ដៃគូ​សង្គម ដែល​មាន​អ្នកចូលរួម​សរុប​ប្រមាណ ៤ ៦០០​នាក់ ព្រមទាំង​មានការ​ប្រគល់​ញត្តិ​ជូន​តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​រដ្ឋសភា និង​តំណាង​ខុទ្ទកាល័យ​សម្ដេច​ធិ​បតី​ ។

ឯកឧត្តម ស៊ុន មេ​សា ​៖ “​ការ​រៀបចំ​ប្រារព្ធ​យ៉ាង​អធិកអធម និង​រីករាយ​នេះ​គឺជា​មនុញ្ញផល​ក្រោម​ម្លប់​សុខ​សន្តិភាព​ដ៏​ត្រជាក់​នៅ​កម្ពុជា​ដែល​បាន​ផ្តល់​ឱកាស​ពេញលេញ​ដល់​គ្រប់​សហជីព និង​អង្គការ​វិជ្ជាជីវៈ​ឱ្យ​ប្រារព្ធ​និង​សំដែង​មតិ​យ៉ាង​ទូលំទូលាយ​ដែល​ស្តែង​ពី​លំហ​នៃ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​ដែល​រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ​ជា​ពិសេស​អាណត្តិ​ទី​ ៧​ នេះ​បាន​បន្ត​ផ្តល់ និង​លើកកម្ពស់​ឥត​ឈប់​ឈរ​ទាំង​ផ្នែក​ជីវភាព និង​សិទ្ធិ​ការងារ​គ្រប់​បែប​យ៉ាង​ដែល​ធ្វើ​ឱ្យ​វិស័យ​ការងារ​នៅ​កម្ពុជា​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចង់បាន និង​ពេញចិត្ត​” ៕ អត្ថបទសហការ