ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ​ជួយ​កុមារ​ឱ្យ​យកឈ្នះ​លើ​បញ្ហា​ប្រឈម !

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រឈម ការ​ប្រកួតប្រជែង គឺជា​សកម្មភាព ឬ​ដំណាក់កាល​មួយ​នៃ​ជីវិត ដែល​ទាមទារ​ការ​ខិតខំ​ប្រឹងប្រែង​ផ្លូវចិត្ត ផ្លូវ​កាយ​ដ៏​អស្ចារ្យ​ដើម្បី​ទទួល​បាន​ជោគជ័យ ។ ដូច្នេះ​ហើយ​បញ្ហា​ប្រឈម​នឹង​សាកល្បង​សមត្ថភាព​របស់​កូន​អ្នក…

រាជធានី​ភ្នំពេញ ៖ ការ​ប្រឈម ការ​ប្រកួតប្រជែង គឺជា​សកម្មភាព ឬ​ដំណាក់កាល​មួយ​នៃ​ជីវិត ដែល​ទាមទារ​ការ​ខិតខំ​ប្រឹងប្រែង​ផ្លូវចិត្ត ផ្លូវ​កាយ​ដ៏​អស្ចារ្យ​ដើម្បី​ទទួល​បាន​ជោគជ័យ ។ ដូច្នេះ​ហើយ​បញ្ហា​ប្រឈម​នឹង​សាកល្បង​សមត្ថភាព​របស់​កូន​អ្នក ហើយ​ពិត​ណាស់​វា​នឹង​មិន​ងាយស្រួល​នោះ​ទេ ។ សាកល្បង ដើម្បី​បង្រៀន​កូន​អ្នក​ឱ្យ​ទទួល​បាន​ភាព​ជោគជ័យ ហើយ​នៅ​ក្នុង​ដំណើរការ​នោះ​តម្រូវ​ឱ្យ​កូន​របស់​អ្នក​លោត​ពីលើ​ឧបសគ្គ ហើយ​ក៏​អាច​ធ្វើ​ឱ្យ​ពួក​គេ​មានការ​ខកចិត្ត​ខ្លះ​ៗ ។

បញ្ហា​ប្រឈម ក៏​សាកល្បង​ជំនាញ​ដោះស្រាយ​បញ្ហា ភាព​ធន់ ការ​លើកទឹកចិត្ត និង​ការ​តស៊ូ​របស់​កុមារ​ផង​ដែរ ។ ដូច្នេះ​កុមារ​មិន​គួរ​រត់គេច​ទេ ពួក​គេ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ឧបសគ្គ ទោះបីជា​ពួក​គេ​មិន​មាន​អារម្មណ៍​បែប​នេះ​ក្ដី ។ ការ​បំពេញ​កិច្ចការ​ដ៏​លំបាក​ប្រហែលជា​មិន​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​វា​ជា​រឿង​ល្អ​ក្នុង​ការ​ជំរុញ និង​លើកទឹកចិត្ត​ខ្លួនឯង​ឱ្យ​ដើរទៅ​មុខ ។ ដូច្នេះ​តើ​កុមារ​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយ​របៀប​ណា ពេល​វា​នៅ​ក្រៅ​តំបន់​ផាសុកភាព​របស់​ពួក​គេ ?

ខាងក្រោម​នេះ គឺជា​គន្លឹះ​ជួយ​កុមារ​ឱ្យ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ដោយ​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​មើលឃើញ​រូបភាព​ធំ​ជាង​នេះ ៖
១. តើ​លទ្ធផល​ចុង​ក្រោយ​មើលទៅ​ដូច​ម្ដេច ? តើ​ពួក​គេ​នឹង​ទទួល​បាន​អ្វីខ្លះ​នៅ​ពេល​បញ្ចប់​ការ​ប្រឈម ?

២. តើ​ពួក​គេ​នឹង​មាន​អារម្មណ៍​យ៉ាងណា នៅ​ពេល​ពួក​គេ​បាន​បញ្ចប់​ការ​ប្រឈម​នោះ ? រីករាយ រំភើប ឬ​មោទនភាព​ចំពោះ​ខ្លួនឯង ? ចូរ​បន្ត​ជួយ​កូន​របស់​អ្នក​ឱ្យ​និយាយ​របៀប​ដែល​ពួក​គេ​អាច​មាន​អារម្មណ៍ ។

៣. ឪពុក​ម្តាយ​អាច​រំលឹក​កូន​ៗ​អំពី​សារៈសំខាន់​នៃ​ការ​ខិតខំ​ប្រឹងប្រែង និង​រង្វាន់​នៅ​ពេល​ចុងបញ្ចប់ ។ តើ​វា​នឹង​ជួយ​ដល់​អាជីព ឬ​ការ​រីក​ចម្រើន​របស់​ពួក​គេ​ក្នុង​ពេល​អនាគត​យ៉ាងណា ?

៤. ជួយ​កូន​របស់​អ្នក​ឱ្យ​បំបែក​បញ្ហា​ប្រឈម​ជា​តូច​ៗ ដើម្បី​កុំឱ្យ​វា​ធំ​លើសលប់​សម្រាប់​ពួក​គេ​ពេក ។ ធ្វើ​ឱ្យ​ពួក​គេ​មើល​ថា តើ​ពួក​គេ​ខិត​ទៅ​ជិត​គោលដៅ​ចុង​ក្រោយ​របស់​ពួក​គេ​ប៉ុណ្ណា និង​ថា​តើ​ពួក​គេ​កំពុង​រីក​ចម្រើន​ប៉ុនណា នៅ​ពេល​ពួក​គេ​ដើរទៅ​មុខ ។

៥. លើកទឹកចិត្ត​ពួក​គេ​ឱ្យ​រក្សា​សន្ទុះ ខណៈ​ពេល​ដែល​ធ្វើការ​ផ្លាស់​ប្តូរ ។

កុមារ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ប្រចាំ (​ដូច​មនុស្ស​ពេញវ័យ​ដែរ​) ហើយ​ពួក​គេ​ត្រូវ​គ្រប់គ្រង និង​បញ្ចប់​វា​ឱ្យ​បាន​ជោគជ័យ ។ ចូរ​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត ព្រោះ​វា​នឹង​នាំ​ពួក​គេ​ទៅ​រក​ភាព​មោទនភាព ភាព​រីករាយ និង​សមិទ្ធផល ។ ពួក​គេ​គប្បី​នឹង​ទទួល​បាន​អារម្មណ៍​វិជ្ជមាន​ទាំង​អស់នោះ ។ នៅ​ពេល​កុមារ​ប្រឈម​មុខ​នឹង​បញ្ហា វា​ក៏​បង្កើន​ការ​គោរព​ចំពោះ​ខ្លួនឯង​ផង​ដែរ ។ ប្រសិនបើ​កូន​របស់​អ្នក​ជួប​បញ្ហា​លំបាក ប្រហែលជា​ពួក​គេ​ត្រូវការ​យុទ្ធសាស្ត្រ​ខ្លះ ដើម្បី​ជួយ​ពួក​គេ ។ ដូច្នេះ ចូរ​នៅ​ក្បែរ​កូន ឬ​ស្វែងរក​វគ្គ​បង្វឹក​បន្ថែម​ដើម្បី​ជួយ​ពួក​គេ ៕ ប្រភព ៖ thekidscoach

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០២៥ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៣០ មេ​សា ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕