ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងតំណាង​អាជ្ញាធរ​រូបិយ​វត្ថុ​ហុងកុង ពិភាក្សាលើការតភ្ជាប់ប្រព័ន្ធទូទាត់ និងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​អាជ្ញាធរ​រូបិយ​វត្ថុ​ហុងកុង នា​រសៀល​ថ្ងៃ​ទី ​២៩…

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​អាជ្ញាធរ​រូបិយ​វត្ថុ​ហុងកុង នា​រសៀល​ថ្ងៃ​ទី ​២៩ ខែមេសា ឆ្នាំ​ ២០២៥ នៅ​ទីក្រុង​ហុងកុង ។

គោលបំណង​នៃ​កិច្ច​ពិភាក្សា​នេះ​ធ្វើ​ឡើង​ដោយ​ផ្តោត​លើ​ចំណុច​ស្នូល​ចំនួន​ ៣ ​រួម​មាន ៖ ១). កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​រាយ, ២). កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​តម្លៃ​ធំ និង ៣). កិច្ច​សហប្រតិបត្តិការ​លើ​ការ​គ្រប់គ្រង​ការ​ប្តូរ​ប្រាក់ និង​ទុនបម្រុង​អន្តរជាតិ ​។

ភាគី​ទាំង​ពីរ​បាន​ជំរុញ​ឱ្យ​មានការ​ពិនិត្យ​លទ្ធភាព​ចុះ​អនុស្សរណៈ​យោគយល់​រវាង​ធនាគារជាតិ​នៃ​កម្ពុជា ​និង​អាជ្ញាធរ​រូបិយ​វត្ថុ​ហុងកុង ក្នុង​គោលបំណង​ផ្តល់​នូវ​យន្តការ​សម​ស្រប​ឱ្យ​ក្រុមការងារ​បច្ចេកទេស​នៃ​ភាគី​ទាំង​ពីរ​ធ្វើការ​ពិភាក្សា​លើ​ការងារ​ពាក់ព័ន្ធ​កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ និង​ការ​គ្រប់គ្រង​ទុនបម្រុង​អន្តរជាតិ​ ។ ការ​រៀបចំ​ឱ្យ​មានការ​ចុះ​អនុស្សរណៈ​យោគយល់​នេះ ក៏​បាន​ផ្តល់​នូវ​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ពីរ កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ និង រឹង​មាំ​ថែម​ទៀត ​។

បន្ថែម​ពី​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​លើ​ការងារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ជា​ពិសេស​រូបិយប័ណ្ណ​ឌី​ជី​ថ​ល​អឺ​រ៉ូ ម៉ូ​ដែល​នៃ​កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ និង​កា​រៀបចំ​ឱ្យ​មាន​កិច្ចសហការ​ផ្លូវការ​ផង​ដែរ​ ៕ អត្ថបទសហការ