ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចប់​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ មិន​ទាន់​ស្រួលបួល​ផង ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រកាស​ចែក​លាភសំណាង ​ស្វែងរក​អតិថិជនមហា​សំណាង​ភ្លាម​ៗ !

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឆ្នាំ​ថ្មី​ដើមទ្រព្យ ចាប់​រង្វាន់​ពិត ផ្តល់​ជូន​រង្វាន់​ពិត និង​សុក្រឹត​បំផុត ​!​ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស…

រាជធានីភ្នំពេញ ៖ ឆ្នាំ​ថ្មី​ដើមទ្រព្យ ចាប់​រង្វាន់​ពិត ផ្តល់​ជូន​រង្វាន់​ពិត និង​សុក្រឹត​បំផុត ​!​ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ ដែល ហ៊ាន​និយាយ ហ៊ាន​ធ្វើ និង​បាន​បង្កើត​កម្មវិធី​រង្វាន់​ដ៏​ធំ​បំផុត​មួយ​គឺ ៖ «​មហា​សំណាង​ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​សរុប​ជា​ទឹក​ប្រាប់ $ 1,000,000» ​ដោយ​មាន​គោលបំណង ​ផ្តល់​ជូន​អតិថិជន​ទូ​ទាំង​ប្រទេស អោយ​មានឱកាស​ទទួល​បាន រង្វាន់​ធំ​ៗ និង​សំណាងល្អ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ ។ ​ការ​ចាប់​រង្វាន់​ជា​លើក​ដំបូង បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី ២៣ មីនា ឆ្នាំ ២០២៥ ដែល​នាំ​មក​នូវ​សេរី​សុភមង្គល​ដល់​អតិថិជន​ជា​ច្រើន ទូ​ទាំង​ប្រទេស នៅ​មុន​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ។

សរុប ម៉ូតូ Vespa ចំនួន​ ៦ ​រង្វាន់ ,​ទូរស័ព្ទ​ដៃ Samsung A16 ចំនួន ១,០០០​រ ង្វាន់ និង ទូរស័ព្ទ​ផេ​ត Samsung Tap ចំនួន ៥០០ ​រង្វាន់ ។​នេះ​ជា​កាដូ​ដ៏​ពិសេស​សម្រាប់​អបអរសាទរ​ឆ្នាំ​ថ្មី និង​សេរី​សួស្តី ដល់​អតិថិជន ​។ ​បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​បាន​បញ្ចប់ មិន​ទាន់​ស្រួលបួល​ផង ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​មិន​បង្អង់​យូរ​បន្ដ​ផ្តល់​ឱកាស​មហា​សំណាង​ជូន​អតិថិជន​មហា​សំណាង​បន្ថែម​ទៀត នឹង​ធ្វើការ​ចាប់​រង្វាន់​ជា​លើក​ទី ២ នៅ​ថ្ងៃ​សៅរ៍ ទី ២៦ មេ​សា ឆ្នាំ ២០២៥ ដើម្បី​ស្វែងរក​អតិថិជន​ដែល​មាន​លាភ​ជ័យ​សំណាង ​!

អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​អភិវឌ្ឍ​ផលិតផល​ក្នុងស្រុក បង្ហាញ​ពី​សក្ដានុពល និង​សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន ដែល​បាន​គាំទ្រ​យ៉ាង​សកម្ម​មក​លើ​ក្រុមហ៊ុន​កន្លង​មក​។ ជា​ពិសេស គឺជា​ការ​បង្ហាញ​ការ​ចូលរួម​ក្នុង​ការ​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ និង​ជួយ​លើកទឹកចិត្ត​ដល់​សហគ្រិន​ខ្មែរ​ដែល​មាន​មហិច្ឆតា ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​ក្រុមហ៊ុនមេ ជីប ម៉ុង ជា​ក្រុមហ៊ុន​បង្កើត​ឡើង​ដោយ​សហគ្រិន​ខ្មែរ គ្រប់គ្រង​ពហុ​ពាណិជ្ជកម្ម​ទាំង ១៤ មាន​ប្រភព​ច្បាស់លាស់ ប្រវត្តិ​យូរអង្វែង ចាក់​គ្រឹះ​រឹង​មាំ​លើ​គ្រប់​វិស័យ​ធំ​ៗ​នៅ​កម្ពុជា​ ។ ជាង ៤០ មកនេះ ជីប ម៉ុង នៅ​តែ​បន្ត​ពង្រីក​ម៉ាក​យីហោ​ក្នុង​ស្រុកលើ​គ្រប់​វិស័យ ឈរជើង​រឹង​មាំ​លើ​ទីផ្សារ​កម្ពុជា ដែល​មានការ​ប្រកួតប្រជែង​ខ្លាំង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ​។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មួយ​នេះ​បន្ត​ការ​អភិវឌ្ឍន៍​ដោយ​ការ​បង្កើត​ផលិតផល​ខ្មែរ ដែល​មាន​ភាព​ច្នៃប្រឌិត និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ខ្ពស់ ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​ក្រៅប្រទេស​។ ដោយ​ការ​វិនិយោគ​ធំធេង​ក្នុង​ការ​សាងសង់​រោងចក្រ ដែល​មាន​ស្តង់ដារ​ពិភពលោក តំឡើង​ដោយ​ម៉ាស៊ីន​គ្រឿងចក្រ ទំនើប​ៗ​ប្រើ​បច្ចេកវិទ្យា​ចុង​ក្រោយ និង​ជ្រើសរើស​គ្រឿងផ្សំ​ដែល​មានគុណ​ភាព​ខ្ពស់​។ ផលិតផល​ទាំងនេះ​ត្រូវ​បាន​ធ្វើតេស្ត និង​វាយតម្លៃ​ជា​ប្រចាំ​ដោយ​អ្នកជំនាញ​អន្តរជាតិ ដើម្បី​ធានា​បាន​នូវ​គុណ​ភាពល្អ​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​ ។

ឱកាស​ឈ្នះ​រង្វាន់​មិន​ទាន់​អស់​នៅឡើយ​ទេ​! សម្រាប់​បងប្អូន​ដែល​បាន​ទិញ​ភេសជ្ជៈ VIKINGZ, DAZZ, KIZZ, ICY COOL និង​ទឹក​ពិសា កម្ពុជា សូម​ព្យាយាម​រក្សា បំពេញ​ឈ្មោះ កាត់​សំបក​កេស កុំ​បោះ​សំបក​ចោល​អោយ​សោះ​ណា ព្រោះ​សំបក​កេស​នេះ​ជា​លាភ​សំណាង​ដ៏​អស្ចារ្យ​ជូន​អតិថិជន​ទាំងអស់​គ្នា រង្វាន់​មហា​សំណាង​មាន​ដូច​ជា​៖ ផ្ទះ​អាជីវកម្ម​ពី ជីប ម៉ុង លែ​ន​, ទូរស័ព្ទ Samsung ជាង ៥,០០០ រង្វាន់ និង​ម៉ូតូ Vespa ចំនួន ១៨ គ្រឿង កំពុង​រង់ចាំ​ម្ចាស់​មហា​សំណាង​ជា​ច្រើន​នាក់​ផង​ដែរ​!

សូម​បញ្ជាក់​ថា កម្មវិធី​មហា​សំណាង​នេះ នៅ​សល់ ៣ លើក​ទៀត​៖
– លើក​ទី ៣៖ ថ្ងៃ​ទី ២៥ ខែឧសភា ឆ្នាំ ២០២៥
– លើក​ទី ៤៖ ថ្ងៃ​ទី ២៩ ខែមិថុនា ឆ្នាំ ២០២៥
– លើក​ទី ៥៖ ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ ២០២៥

គាំទ្រ​ផលិតផល​ក្នុងស្រុក គាំទ្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស គាំទ្រ​សេដ្ឋកិច្ចជាតិ និង​អភិវឌ្ឍ​វិស័យ​ស្រស់ស្រាយ​កម្ពុជា​ជា​ថ្មី​! ៕ អត្ថបទសហការ