រាជធានីភ្នំពេញ ៖ ពិតប្រាកដណាស់អ៉ីធឺណិតពិតជាមានសារៈសំខាន់សម្រាប់តម្រូវការរបស់មនុស្សយើងនាពេលបច្ចុប្បន្នណាស់ដូចជា ការកម្សាន្ត ការងារ និងទំនាក់ទំនងជាមួយមនុស្សជំវិញខ្លួនផងដែរ ។ ដូច្នេះហើយលោកអ្នកគួរជ្រើសរើសយកសេវាកម្មអ៉ីនធឺណិតដែលល្អមានល្បឿនលឿន និងអាចទុកចិត្តបានដែលសមស្របទៅតាមតម្រូវការចាំបាច់របស់អ្នក ។
ដោយមើលឃើញពីតម្រូវការនេះក្រុមហ៊ុន TODAY internet សូមណែនាំអតិថិជននូវកញ្ចប់អ៉ីនធឺណិតគេហដ្ឋានថ្មីគឺ TODAY FiberLink Split គឺជាកញ្ចប់អ៉ីនធឺណិតថ្មីមួយដែលផ្ដល់ជូននូវកម្រិតបញ្ជូនល្បឿនកាន់តែធំ និងលឿនជាងមុនដល់អតិថិជនក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងផ្តល់ជូនជាពិសេសសម្រាប់អតិថិជនតាមគេហដ្ឋានទាំងអស់ដែលមានបំណងប្រើប្រាស់កញ្ចប់សេវាអ៉ីនធឺណិតសម្រាប់គេហដ្ឋានក្នុងខែឧសភានេះ ។
អតិថិជនតាមគេហដ្ឋានទាំងអស់អាចជ្រើសរើសបានជាមួយនឹងជម្រើសដូចខាងក្រោម ៖
● TODAY FiberLink Split 1 ដែលមានល្បឿន 50Mbps (Global 30mbps) សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៥នាក់ដោយចំណាយត្រឹមតែជាង ២១ដុល្លារក្នុង ១ខែ ។
● TODAY FiberLink Split 2 ដែលមានល្បឿន 65Mbps (Global 35mbps) សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៨នាក់ដោយចំណាយត្រឹមតែជាង ៣០ដុល្លារក្នុង ១ខែ ។
● TODAY FiberLink Split 3 ដែលមានល្បឿន 80Mbps (Global 45mbps) សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារច្រើនជាង ៨នាក់ដោយចំណាយត្រឹមតែជាង ៣៦ដុល្លារក្នុង ១ខែ ។
ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន TODAY internet នឹងធ្វើការជាមួយអ្នកដើម្បីកំណត់ការជ្រើស យកកញ្ចប់អ៉ីនធឺណិតដ៏ល្អបំផុត និងត្រឹមត្រូវសម្រាប់គេហដ្ឋានរបស់លោកអ្នក ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ ៖ today.com.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ