ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

TECNO ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន CAMON 40 Pro មានមុខ​ងារ ​FlashSnap​ ថត​យក​រូបភាព​ល្អ​ឥត​ខ្ចោះ​គ្រប់​ចលនា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ មុន​នេះ​បន្តិច​ក្រុមហ៊ុន​បច្ចេកវិទ្យា TECNO បាន​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ថ្មី​របស់​ខ្លួនគឺ TECNO CAMON 40 Pro ដែល​ជា​ស្មា​ត​ហ្វូ​ន​ថ្មី…

រាជធានីភ្នំពេញ ៖ មុន​នេះ​បន្តិច​ក្រុមហ៊ុន​បច្ចេកវិទ្យា TECNO បាន​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ថ្មី​របស់​ខ្លួនគឺ TECNO CAMON 40 Pro ដែល​ជា​ស្មា​ត​ហ្វូ​ន​ថ្មី កំពូល​ស្មា​ត​ហ្វូ​ន 5G ល្អ​បំផុត​ជាមួយ Ai ដ៏​សម្បូរ​បែប ថតរូប​ឥត​ខ្ចោះ​គ្រប់​ចលនា និង​ថតរូប​ក្រោម​ទឹក​ក្រោម​បាន តម្លៃ​ក្រោម 300 ដុល្លារ​ ។ ក្នុង​នេះ​ដែរ ស្មា​ត​ហ្វូ​ន​នេះ​បំពាក់​បច្ចេកវិទ្យា AI ល្អ​បំផុត​ក្នុង​ការ​ថតរូប និងមុខងារ AI ជា​ច្រើន​ដែល​មាន​ប្រយោជន៍​ជំនួយ​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដែល​នាំ​មក​នូវ​បទ​ពិសោធន៍​ដ៏​ល្អ​ឥត​ខ្ចោះ​មិន​ធ្លាប់​មាន ​និង​ប្រសិទ្ធភាព​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​ទូ​ទាំង​ពិភពលោក ​។ ​ជា​ពិសេស CAMON 40 Pro ទទួល​ពិន្ទុ​កាមេរ៉ា​ល្អ​ឥត​ខ្ចោះ 138 ពិន្ទុ​ពី DXOMARK ចំណាត់​លេខ ​១ «ស្មា​ត​ហ្វូ​ន​ដែល​កាមេរ៉ា​ល្អ​បំផុត​ក្នុង​តម្លៃ​ក្រោម 300 ដុល្លារ​» និង​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ ដែល​ទទួល​បាន “Smart Choice ដែល​អ្នក​គួរ​ជ្រើស​យក​ក្នុង​ឆ្នាំ 2025 ” ពី DXOMARK ​។

TECNO launches the CAMON 40 Series

មុខងារ​ដ៏​អស្ចារ្យ​មួយ​របស់ TECNO CAMON 40 Pro គឺ​សមត្ថភាព​ថតរូប​ដែល​ប្រើ AI ដ៏​អស្ចារ្យ តាម​រយៈ​ការ​រួម​បញ្ចូល​គ្នា​រវាង TECNO AI ជាមួយ ប៊ូ​តុង​ថ្មី One-Tap ដែល​ឆ្លាត​វៃ ដែល​អាច​ឱ្យអ្នក​ប្រើប្រាស់​អាច​ថត ​FlashSnap​ទទួល​បាន​រូប​ភាពល្អ​ឥត​ខ្ចោះ​គ្រប់​ចលនា​ដែល​មិន​ធ្លាប់​មាន​ពី​មុន ដើម្បី​ធានា​ថា​អ្នក​ប្រើប្រាស់​មិន​ខកខាន​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​ថតរូប​ឡើយ ​។

AI One-Tap FlashSnap ថត​យក​រូបភាព​ល្អ​ឥត​ខ្ចោះ​គ្រប់​ចលនា
TECNO CAMON 40 Pro បំពាក់​នូ​មុខ ​AI ដ៏​ឆ្លាត​វៃ​បំផុត​ក្នុង​ការ​ចាប់​យក​សកម្មភាព​លឿន គ្រប់ចលនា​បាន​ល្អ​ឥត​ខ្ចោះ ​។​ ជាមួយនឹង​មុខងារ​ FlashSnap​ សម្រាប់​ថត​វត្ថុ ឬ​សកម្មភាព មាន​ចលនា ជាមួយនឹង​ប៊ូ​តុង​ថ្មី One-tap ដែល​ងាយស្រួល​ប្រើប្រាស់ ​ដែល​អនុញ្ញាត​ឱ្យ​អ្នកថត​យក​រូបភាព ​ដែល​ជាពេលវេលា​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​បាន​យ៉ាង​ឆាប់រហ័ស ​។

ស្មា​ត​ហ្វូ​ន​ស៊េរី​នេះ​ប្រើប្រាស់ AI ដើម្បី​បង្កើត​បដិវត្តន៍​ថ្មី​នៅ​ក្នុង​ការ​ថតរូប​ តាម​ស្មា​ត​ហ្វូ​នតា​មរយៈបច្ចេកវិទ្យា FlashSnap​ ។ ជាមួយ AI ជំនួយ​ដល់​មុខងារ FlashSnap បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវការ​ចាប់ផ្តើម​កាមេរ៉ា​និង​បន្ត​អភិវឌ្ឍន៍​មុន​ងារ​នេះ​ឲ្យ​កាន់តែ​ល្អ​ឥត​ខ្ចោះ​ខណៈ​ពេល​ដែល​យើង​មានមុខ​ងារ​ពិសេស​ៗ​ទៀត​ដូច​ជា AI បាន​កាត់​បន្ថយ​ព្រាល ​(Noise)​ លើ​រូបភាព និង AI​ ធ្វើ​ឱ្យ​រូបភាព​មានភាព​ច្បាស់លាស់​ជាង​មុន​ ។ លើស​ពី​នេះ​ទៅ​ទៀត AI បាន​ធ្វើការ​ជា​ច្រើន ដូច​គណនា​រូបភាព និង​ជ្រើសរើស​រូបភាព​ដោយ​ស្វ័យប្រវត្តិ ពេល​អ្នក​កំពុង​ថត ដើម្បី​ធានា​ថាលោក​អ្នក​ទទួល​បាន​រូបភាព សកម្មភាព​ប្លែក ​និង​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក ​។

One-Tap FlashSnap revolutionizes snapshot photography

TECNO CAMON 40 Pro បំពាក់​បច្ចេកវិទ្យា​AI​ថ្មី ឈានមុខ ក្នុង​វិស័យ​ថតរូប ជាមួយ កាមេរ៉ា​គោល 50MP ប្រើ​សេន​ស័​រ​របស់ Sony LYT-700 ដែល​អាច​ថតរូប​ល្អ​បំផុត​នៅទី​ងងឹត TECNO CAMON 40 Pro សេន​ស័​រ​នេះ​អាច​ស្រូប​ពន្លឺ​បាន​ច្រើន​ជាង 56.25% ធៀប​នឹង​គូប្រជែង ផ្តល់​មក​វិញ​នូវ​រូបភាព​ដ៏ច្បាស់លាស់ ពិសេស​អាច​ចាប់​យក​រូបភាព លឿន​ជាង 2600 ដង​ក្នុង​មួយ​ប្រ​ព្រិច​ភ្នែក ​។

ក្រៅពី One-Tap FlashSnap ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី TECNO CAMON 40 Pro ក៏​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នូវបទ​ពិសោធន៍​ថតរូប​ដ៏​អស្ចារ្យ​ ។ TECNO CAMON 40 Pro មានមុខ​ងារ​ថ្មី​ដូច​ជា កាមេរ៉ា​ថត​ប្លង់ទូលាយ Ultra-wide Angle, និង កាមេរ៉ា​មុខ 50MP ជាមួយ Auto Focus ហើយ​អាច​ថត​វី​ដេ​អូ 4K ជំនួយ​ដោយ​បន្ទះ​ឈី​ប Imaging Chip និង​ថតរូប​Selfie ជាមួយ​ប្លង់​ទូរ​លាយ ​។

ស្មា​ត​ហ្វូ​ន AI កម្រិត​ខ្ពស់​បំផុត​របស់ TECNO បទ​ពិសោធន៍ AI មិន​ធ្លាប់​មាន​ពី​មុន
ស្មា​ត​ហ្វូ​ន TECNO CAMON 40 Pro បំពាក់​ដោយ​ប​ច្ចេ​កេ​វិទ្យា AI ចុង​ក្រោយបង្អស់ ជាមួយ​មុខងារ AI ថ្មី​ៗ​ដែល​ជា​ជំនួយ​ដល់ ផលិតភាព​ការងារ គំនិត​បង្កើត​ថ្មី និង​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ធ្វើការ​របស់​អ្នក ។ TECNO AI បាន​នាំ​មក​នូវ​មក ជំនួយការ​ដែល​វៃឆ្លាត​ជាង​មុន សាក​សម​នឹង​អ្នក​ប្រើប្រាស់ ដោយ​ជំនួយ​ពី​បន្ទះ​ឈី​ប MediaTek Dimensity 7300 Ultimate Processor ដែល​ធ្វើ​ឲ្យ​ដំណើរ​AI កាន់តែ​លឿន ​។

TECNO AI makes life more creative, convenient and efficient for global users

TECNO CAMON 40 Pro កំណត់​ឡើង​វិញ​នូវ​ការ​ប្រាស្រ័យ​ទាក់ទង​ដែល​ជំរុញ​ដោយ AI ជាមួយ​ទូរស័ព្ទ ដំបូង​គេ​របស់​ពិភពលោក​ជាមួយនឹង​ជំនួយការ​ហៅ 360° AI Call Assistant ។ នេះ​រាប់​បញ្ចូល​ទាំង Call Noise Cancellation ការ​កាត់​សំឡេង​រំខាន​ពេល​ហៅ​ទូរស័ព្ទ ជា​ការ​ត្រួសត្រាយ​ផ្លូវ​ថ្មី​របស់ ​TECNO ដែល​ជា​ការ​ច្នៃប្រឌិត​ដំបូង​ក្នុង​បច្ចេកវិទ្យា​ថ្មី​ដែល​ប្រសើរ​ឡើង​រួម​ជាមួយ Call Translation នឹង​កា​របក​ប្រែជា​ច្រើន​ភាសា ​ក្នុង​ពេល​ហៅ​ទូរស័ព្ទ Auto Answer ឆ្លើយ​តប​ដោយ​ស្វ័យប្រវត្តិ​ភ្លាម​ៗ​ ដើម្បីការពារ​ពី​ការ​ខកខាន​ការ​ហៅ ទូរស័ព្ទ​សំខាន់​ៗ និង Call Summary សម្រាប់​ការ​កត់ត្រា​ការ​ហៅ​ទូរស័ព្ទជា​អត្ថបទ ​។

ស្មា​ត​ហ្វូ​ន​នេះ ថតរូប​ភាព​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ប្រកបដោយ​វិជ្ជាជីវៈ ជាមួយនឹង​លក្ខណៈពិសេស AI Imaging Creation ដ៏​ឆ្លាត​វៃ ថត​និង​ផលិត​រូបភាព​។ វា​ជា​លើក​ដំបូង​ដែល​បំពាក់ ​នូវបច្ចេកវិទ្យា Universal Tone សម្គាល់​ស្បែក​ពណ៌ ដែល​ត្រូវ​បាន​អាប់​ដេ​តរបស់​ TECNO​ ដោយ​អនុញ្ញាតឱ្យ​អ្នក​ប្រើប្រាស់​ថតរូប​ ដែល​ចាប់​រូបភាព ​ដែល​មាន​ពណ៌​ត្រឹមត្រូវ និង​សម​ស្រប​តាមសភាព​ស្បែក​របស់​លោក​អ្នក ។ AI Image Extender ក៏​ថ្មី​សម្រាប់​ស៊េរី TECNO CAMON 40 Pro ដែលអនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ពង្រីក​រូបថត និង​បង្កើន Detail ភាព​ច្បាស់​របស់​រូបភាព​។ ហើយ​យើង​ក៏ទទួល​បាន​មុខងារ​អាប់​ដេ​ត​ថ្មី​ៗ​របស់ AI Eraser 2.0, AIGC Portrait 2.0, AI Perfect Face និង AI Sharpness Plus ដែល​បង្កើន​ភាព​ច្នៃប្រឌិត និង​ភាព​ច្បាស់​នៃ​រូបភាព ​។

រួម​បញ្ចូល​ជាមួយនឹង​សមត្ថភាព AI កម្រិត​ខ្ពស់ TECNO AI ពង្រឹង​Eco System​ របស់​ខ្លួន​បន្ថែមទៀត​ ជាមួយនឹង​ភាព​ឆ្លាត​វៃ​ក្នុង​ការ​គណនា​របស់​AI​ ។ AI របស់ TECNO AI បង្កើន​ផលិតភាពប្រចាំ​ថ្ងៃ ជាមួយនឹង​លក្ខណៈ​ពិសេស​ដូច​ជា AI Writing សម្រាប់​ការ​បង្កើត​អត្ថបទ​ ដែល​មានខ្លឹមសារ​, Circle to Search ជាមួយ Google ដើម្បី​ស្វែងរក​វត្ថុ​អ្វីមួយ​តាម​អ៉ីនធឺណិត​ដោយ​គ្រាន់ តែ​អូស​ម្រាមដៃ​មួយនិង AI Translate ដែល​ផ្តល់​នូវ​ការ​បកប្រែ​ក្នុង​ពេល​ដំណាលគ្នា ដំបូង​បំផុត ជាមួយ​កាស​ប្ល៊ូ​ធូ​ស​នៅ​លើ Android ។ ស៊េរី​នេះ​ក៏​មានមុខ​ងារ Ella AI Assistant ជាមួយនឹង One-Tap Query ចុច​ម្តង​ដើម្បី​សួរ សំណួរ និង Ask Ella ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់ធ្វើការ​ហៅ​ទូរស័ព្ទ បង្កើត​កាលវិភាគ កំណត់​អត្តសញ្ញាណ​រូបភាព​ ឬ​អត្ថបទ ​។

ស្មា​ត​ហ្វូ​ន​កំពូល​ធន់ និង​ប្រព័ន្ធ​ការពារ​ទឹក​កម្រិត​ធ្ងន់ IP69

ស្មា​ត​ហ្វូ​ន​នេះ​មិន​ត្រឹមតែ​មានមុខ​ងារ​ឆ្លាត​វៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​លេចធ្លោ​ជាមួយនឹង​ការ​រចនា​ដ៏​រឹង​មាំ​និង​ប្រើប្រាស់​បាន​យូរ​របស់​វា​ដែល​ធានា​បាន​នូវ​ភាព​ជឿជាក់​ប្រើប្រាស់​បាន​យូរ​នៅ​ក្នុង​គ្រប់​ស្ថានភាព ​។

ជាមួយនឹង​ភាព​ធន់​នឹង​ធូលី និង​ទឹក IP68 និង IP69 TECNO CAMON 40 Pro ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទប់ទល់​នឹង​លក្ខខណ្ឌ​ធ្ងន់ធ្ងរ រួម​ទាំង​ការ​ប៉ះពាល់​នឹង​ទឹក​ក្តៅ​ផង​ដែរ​ ។ ដែល​ផ្តល់​នូវ​ភាព​ធន់​នឹង​ទឹក​ដែល​អាច​ទុកចិត្ត​បាន ​សម្រាប់​ការ​ការពារ​ប្រចាំ​ថ្ងៃ​ ។ បំពាក់​ដោយ​កញ្ចក់ Corning® Gorilla® Glass 7i, TECNO CAMON 40 Pro ផ្តល់​នូវ​ការ​ការពារ​ដ៏​ល្អ​ឥត​ខ្ចោះ​ពី ខ្សាច់​ធូលី រហូត​ដល់​សំណើម​ខ្ពស់ ឬ​អាកាសធាតុត្រជាក់​ខ្លាំង​ ។ ស្មា​ហ្វូ​ន​ទទួល​បាន​កម្រិត​ការពារ​ផ្កាយ ​៥ SGS 5-Star Certified និង​ការពារ 360 ដឺ​ក្រេ Drop Resistance ផ្តល់​នូវ​ការ​ការពារ​ដ៏​ល្អ​ឥត​ខ្ចោះ ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ​។ TECNO CAMON 40 Pro ក៏​ធានា​ផង​ដែរ​នូវ​ដំណើរការ​រលូន​រហូត 72 ខែ​ជាមួយនឹង
វិ​ញ្ញាប​ន​ប័ត្រ TÜV Rheinland ។

The CAMON 40 Series features a strong yet stylish design

មិន​ត្រឹមតែ​​ជា​ស្មា​ត​ហ្វូ​ន​កំពូល​ធន់ TECNO CAMON 40 Pro ទទួល​បាន​រចនា​ដ៏​ទាក់ទាញ រួម​បញ្ចូល ភាព​ទន់​សម័យ ។ TECNO CAMON 40 Pro ផ្តល់​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ក្នុង​ការ​កម្សាន្តជាមួយនឹង​អេ​ក្រង់ Ultra Bright AMOLED របស់​វា Speaker សម្លេង​២​គ្រាប់ និង Dolby Atmos ដែល​នាំ​មក​នូវ​ភាពយន្ដ លេង​ហ្គេ​ម និង​តន្ត្រី​ដ៏​ល្អ​ឥត​ខ្ចោះ ជាមួយ​ថាមពល​ថ្ម​ធំ​ជាង​មុន​របស់ TECNO CAMON 40 Pro ដែល​ប្រើប្រាស់​បាន​យូរ​ជាមួយនឹង​ភាព​ធន់​រយៈពេល 5 ឆ្នាំ និង​ទំហំ​ផ្ទុក​ដ៏​ធំ​រហូត​ដល់ 256GB + 8GB ។ TECNO CAMON 40 Pro មាន​ភាព​លេចធ្លោ​ជាមួយនឹង​ថាមពល​ថ្ម 5200mAh របស់​វា ដែល​គាំទ្រ​ដល់​ទៅ 45 Super Charge ។

TECNO CAMON 40 Pro គឺជា​ស្មា​ត​ហ្វូ​ន​ដែល​ពង្រឹង AI កម្រិត​ខ្ពស់​បំផុត​របស់ TECNO ដែល​មិន​ធ្លាប់​មាន CAMON 40 Series តំណាង​ឱ្យ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី និង​ឈានមុខ​គេ នៃ បច្ចេកវិទ្យា ​AI ​ដែល​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​បទ​ពិសោធន៍​ងាយស្រួល​ សម្រាប់​អ្នក​ប្រើប្រាស់​យ៉ាង​ពិតប្រាកដ​ ។ ក៏​ដូច​ជា​មុខងារ TECNO AI ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ប្រកបដោយផលិតភាព ការ​រួម​បញ្ចូល​គ្នា​ដ៏​លេចធ្លោ​ថ្មី​របស់ TECNO CAMON 40 Pro នៃ​សមត្ថភាព​ថតរូប​ភាព ដ៏​អស្ចារ្យ វា​នឹង​ក្លាយជា​កំពូល​ស្មា​ត​ហ្វូ​ន 5G ល្អ​បំផុត​ជាមួយ Ai ដ៏​សម្បូរ​បែប ថតរូប​ឥត​ខ្ចោះ​គ្រប់​ចលនា និង​ថតរូប​ក្រោម​ទឹក​ក្រោម​បាន តម្លៃ​ក្រោម 300 ដុល្លារ ​។

មតិ​របស់​សារ​ព​ត៌​មាន ​៖ ទូរស័ព្ទដែលមានលក្ខណៈល្អ​ច្រើន តែបែជាតម្លៃមិនគួរឱ្យជឿ ទាំងការថត និងការបំពាក់បច្ចេកវិទ្យាAI ពិតជាតម្រូវការសម្រាប់មនុស្សគ្រប់រូប និងតម្រូវការនាពេលបច្ចុប្បន្ន ។ អ្វីដែលពិសេសនោះគឺ ការធន់​នឹង​ទឹក ដែលអ្នកគ្រប់គ្នាអាចប្រើប្រាស់ទូរស័ព្ទម៉ូឌែលនេះក្រោមដំណក់ទឹកភ្លៀង តាមការពិសោធន៍ជាក់ស្តែងទូរស័ព្ទម៉ូឌែលនេះ ពិតជាដាក់ចូលទៅក្នុងទឹកហើយលើកយកមកវិញ គឺគ្មានបញ្ហានោះ ត្រឹមរយៈពេលខ្លីណាមួយ។

ជម្រើស​ពណ៌​បៃតង​, ខ្មៅ & ស ជាមួយ​តម្លៃ ៖
TECNO CAMON 40 Pro : $249 (​រ៉េ​ម 8+8GB ទំហំ​ផ្ទុក 256GB)
TECNO CAMON 40 Pro 5G : $269 (​រ៉េ​ម 8+8GB ទំហំ​ផ្ទុក 256GB)

គួរ​កត់​សម្គាល់ថា ក្រុមហ៊ុន TECNO ជា​ប្រេ​ន​ស្មា​ត​ហ្វូ​ន លំដាប់​ពិភពលោក និង​បច្ចេកវិទ្យា AI ប្រកបដោយភាព​ច្នៃប្រឌិត ដែល​កំពុង​កក្រើក​ទីផ្សារ​កម្ពុជា និង​ធ្វើ​ប្រតិបត្តិការ​ជាង​ ៧០​ ប្រទេស​លើ​សកលលោក ។

សូម​តាមដាន ហ្វេ​ស​បុក​ផេ​ក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]
ឬ ចូល​គ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub]
ដើម្បី​ទទួល ព​ត៌​មាន​ថ្មី និង រង្វាន់​ដ៏​ក៏​សន្ធឹកសន្ធាប់​ពី TECNO ៕ អត្ថបទសហការ