ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ កាន់តែ​ប្រសើរ​ ៖ វឌ្ឍនភាព​ផ្នែក​និរន្តរភាព​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា សម្រាប់​ឆ្នាំ​ ២០២៤

1 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២ ខែឧសភា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២ ខែឧសភា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា សម្រេច​បាន​សមិទ្ធិ​ផល​ជា​ច្រើន ជាមួយនឹង​ម​ហិ​ច្ឆិ​តា​ផ្នែក​និរន្តរភាព​របស់​ខ្លួន​សម្រាប់​ឆ្នាំ ២០២៤ ដោយ​បង្ហាញ​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​លើ​អាទិភាព​សំខាន់​ៗ​ទាំង​បី​របស់​ក្រុមហ៊ុន​រួម​មាន ​៖ និរន្តរភាព​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ប្រើប្រាស់​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ស្រប​តាម​យុទ្ធសាស្ត្រ​សកល “​ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ​” របស់​ក្រុមហ៊ុន ។

សមិទ្ធិ​ផល​គួរ​ឱ្យ​កត់សម្គាល់​ទាំងនោះ​រួម​មាន ​៖
•​ ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​បាន​ចំនួន ៩៧% (Scope ១ & ២) បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០២២
•​ ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹកជា​មធ្យម​ក្នុង​ចំនួន ២៤.៥% គិត​ចាប់តាំងពី​ឆ្នាំ ២០១៨
•​ ​រក្សា​កំណត់​ត្រា​គ្មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នៅ​កន្លែងធ្វើការ​ចាប់តាំងពី​ឆ្នាំ ១៩៩៦
•​ ​ផ្សព្វផ្សាយ​យុទ្ធនាការ “​បើ​ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ​” ទៅ​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ១០.៤ លាន​នាក់ ។

លោក Andy Hewson នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា​ ៖ “​នៅ​ឆ្នាំ​ ២០២៤ យើង​បាន​ប្រារព្ធ​ខួប ៣០ ឆ្នាំ​ចំពោះ​ការ​ធ្វើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នៅ​ប្រទេស​កម្ពុជា ​។ សមិទ្ធផល​ដ៏​ធំធេង​នេះ គឺជា​ការ​ក្រើនរំលឹក​អំពី​មហិច្ឆតា​រយៈពេល​វែង​របស់​យើង​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ ។​ ដោយសារ​តែ​ទឹកចិត្ត និង​ការ​ប្តេជ្ញា​ចិត្ត​របស់​បុគ្គលិក​យើង និង​ដៃគូ​សហការ យើង​មាន​មោទនភាព​ក្នុង​ការ​បន្ត​ខិតខំ​ធ្វើការ​ដើម្បី​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ដល់​បរិស្ថាន និង​សង្គម​របស់​យើង ​។​”

ទឹក​ដែល​ជា​ធនធាន​ដ៏​មាន​តម្លៃ និង​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុង​ការ​ផលិត​ស្រា​បៀរ កំពុង​ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ជាង​ពេល​ណា​ៗ​ទាំងអស់ ដោយ​ក្រុមហ៊ុន​បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹកជា​មធ្យម​ក្នុង​ចំនួន ២៤.៥% ពី ៣.៥១​ហ៊ិ​ច​តូ​លី​ត្រ​/​ហ៊ិ​ច​តូ​លី​ត្រ មក​ត្រឹម ២.៦​ហ៊ិ​ច​តូ​លី​ត្រ​/​ហ៊ិ​ច​តូ​លី​ត្រ គិត​ចាប់តាំងពី​ឆ្នាំ ២០១៨ រហូត​ដល់​ឆ្នាំ ២០២៤ ។ ទឹក​សំណល់​ទាំងអស់​ត្រូវ​បាន​សម្អាត​មុន​ពេល​បញ្ចេញ​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ធានា​ថា រោងចក្រ​ផលិត​ស្រា​បៀរ បាន​រួមចំណែក​ជួយ​អភិរក្ស​ប្រភព​ទឹក​ដែល​មានគុណ​ភាពល្អ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ប្រទេស​កម្ពុជា​ឱ្យ​នៅ​តែ​មាន​សភាព​ល្អ​ ។

និរន្តរភាព​បរិស្ថាន
នៅ​ឆ្នាំ ២០២៤ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បន្ត​បោះ​ជំហាន​ទៅ​មុខ​ដើម្បី​ឈាន​ទៅ​ដល់​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច បង្កើន​ច​ក្រា​វិស័យ​បរិស្ថាន និង​ការពារ​ប្រភព​ទឹក​ដែល​មានគុណ​ភាពល្អ និង​ធម្មជាតិ ​។

ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​បាន​ចំនួន ៩៧% (Scope ១ & ២) គឺ​សម្រេច​បាន​ដោយ​ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ និង​ប្រភព​ថាមពល​កកើត​ឡើង​វិញ ដែល​បាន​បំពេញ​តាម​កាតព្វកិច្ច​បរិស្ថាន​របស់​វិញ្ញាបនបត្រ​ថាមពល​កកើត​ឡើង​វិញ (I-REC)​ ។ ថាមពល​កំ​ដៅ គឺ​មាន​សារៈសំខាន់​នៅ​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​ផលិត​ស្រា​បៀរ​ដែល​រួម​មានការ​ដុត​កំ​ដៅ ការ​ផលិត និង​ការ​សម្អាត​ ។ នៅ​រោងចក្រ​ស្រា​បៀរ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ថាមពល​កម្ដៅ គឺ​ទទួល​បាន​ពី​រោងចក្រ​ជីវម៉ាស​ដែល​បាន​មក​ពី​ការ​បំប្លែង​អង្កាម​ដែល​ជា​កាក​សំណល់​នៃ​ដំណាំ​ស្រូវ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ជា​ថាមពល​កំ​ដៅ ។

លើស​ពី​នេះ​ទៀត ៩៨.៦% នៃ​កាក​សំណល់​សរុប​មិន​ត្រូវ​បាន​ចាក់ចោល​នៅ​កន្លែង​ចាក់សំរាម​នោះ​ទេ ពីព្រោះ​ក្រុមហ៊ុន បាន​ធ្វើការ​ជាមួយ​ដៃគូ​ក្នុងស្រុក​ដើម្បី​កែ​ច្នៃ​កាក​សំណល់ និង​បំប្លែង​កាក​សំណល់​ផលិត​ស្រា​បៀរ​ដែល​មាន​ដូច​ជា​ស្រូវ​សាលី និង​មេដំបែ​ទៅ​ជា​ចំណី​សត្វ ដែល​ការ​ធ្វើ​បែប​នេះ គឺជា​ការ​បង្កើន​ការ​ប្រើប្រាស់​ឡើង​វិញ​ក្នុង​កម្រិត​អតិបរមា​នៅ​ក្នុង​ផលិតកម្ម​របស់​ក្រុមហ៊ុន ​។

និរន្តរភាព​សង្គម
ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ប្តេជ្ញា​ចិត្ដ​លើកកម្ពស់ ភាព​ចម្រុះ សមធម៌ និង​បរិ​យា​ប័ន្ន​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ​របស់​ក្រុមហ៊ុន​។ ក្រុមហ៊ុន​ជឿជាក់​ថា​ក្រុមការងារ​ដែល​ពោរពេញ​ដោយ​ភាព​ចម្រុះ ជួយ​ជំរុញ​នវានុវត្តន៍ ធ្វើ​ឱ្យ​ប្រសិទ្ធភាព​ការងារ​កាន់តែ​ល្អ​ប្រសើរ និង​ជួយ​បង្កើន​ទំនាក់ទំនង​ប្រកបដោយ​អត្ថន័យ​ជាមួយ​បុគ្គលិក អ្នក​ប្រើប្រាស់ ក៏​ដូច​ជា​អតិថិជន​ ។

នៅ​ឆ្នាំ​ ២០២៤ ស្ដ្រី​ដែល​មាន​តួនាទី​ជា​គណៈ​គ្រប់គ្រង​មាន​ចំនួន ១៧% និង​ស្ដ្រី​ដែល​មាន​តួនាទី​ជា​ថ្នាក់ដឹកនាំ​មាន​ចំនួន ៣២% ។ តួលេខ​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​វឌ្ឍនភាព​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ផ្ដល់​ឱកាស​ស្មើ​ៗ​គ្នា​ដល់​បុគ្គលិក​នៅ​គ្រប់​កម្រិត​នៃ​ស្ថាប័ន ​។ ទោះបីជា​ក្រុមហ៊ុន​ទទួលស្គាល់​ថា នៅ​មានការ​ងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ ជា​ពិសេស​នៅ​កម្រិត​អ្នកគ្រប់គ្រង សមាសភាព​នៃ​ថ្នាក់ដឹកនាំ​បង្ហាញ​ពី​សន្ទុះ​ដ៏​វិជ្ជមាន​ឆ្ពោះទៅ​រក​មហិច្ឆតា ក្នុង​ការ​កសាង​កន្លែងធ្វើការ​មួយ​ដែល​ប្រកបដោយ​បរិ​យា​បន្ន និង​មាន​តុល្យភាព ​។ ក្រុមហ៊ុន បន្ដ​ប្តេជ្ញា​ចិត្ត​ជំរុញ​ភាព​ចម្រុះ សមធម៌ និង​បរិ​យា​បន្ន ដើម្បី​ធានា​ថា​បុគ្គលិក​ទាំងអស់​អាច​ទទួល​បាន​ភាព​រីក​ចម្រើន មានឱកាស​ដឹកនាំ និង​ទទួល​បាន​ភាព​ជោគជ័យ​ ។

លើស​ពី​នេះ​ទៀត ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​បន្ត​ដាក់​ចេញ​វិធានការ​ដើម្បី​ធានា​ថា និយោជិត​គ្រប់​រូប​ទទួល​បាន​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ការងារ​សមរម្យ​ដែល​ស្រប​តាម​ស្តង់ដារ​ក្នុង​ឧស្សាហកម្ម និង​គោលការណ៍​ប្រាក់​ឈ្នួល​ស្មើគ្នា​ ។

ក្រុមហ៊ុន ផ្ដល់​ការ​យកចិត្ដទុកដាក់​ខ្ពស់​លើ​សុវត្ថិភាព​នៅ​កន្លែងធ្វើការ​ដោយ​មាន​វប្បធម៌​សុវត្ថិភាព​ចាក់​ឫស​យ៉ាង​ជ្រៅ និង​ការ​ប្តេជ្ញា​ចិត្តជា​ប្រចាំ​ថ្ងៃ​របស់​បុគ្គលិក​គ្រប់​រូប​របស់​ក្រុមហ៊ុន​ក្នុង​ការ​ការពារ​ខ្លួនឯង​ផ្ទាល់ ក៏​ដូច​ជា​បុគ្គល​ដទៃ​ទៀត ​។ ក្រុមហ៊ុន ក៏​បាន​រក្សា​កំណត់​ត្រា​គ្មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នៅ​កន្លែងធ្វើការ​ចាប់តាំងពី​ឆ្នាំ ១៩៩៦ និង​ក៏​ទទួល​បាន​កំណត់​ត្រា ១,០៤១ ថ្ងៃ​នៃ​ការ​គ្មាន​ឧប្បត្តិហេតុ ។

ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​គាំទ្រ និង​រីក​ចម្រើន​ជាមួយ​សហគមន៍​មូលដ្ឋាន ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​អនុវត្ត​គម្រោង​ប្រកបដោយ​ភាព​ជោគជ័យ​ជា​ច្រើន​ដែល​មាន​ដូច​ជា ការ​ផ្តល់​អំ​ពូ​ល​ភ្លើង​បំភ្លឺ​ផ្លូវ ដំណើរការ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​តាម​ភូមិ​នៅ​ក្បែរ​ក្រុមហ៊ុន ការ​ចែក​កញ្ចប់​អំណោយ​ជូន​ក្រុម​គ្រួសារ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ និង​កម្មវិធី​ដាំ​ដើមឈើ​ដើម្បី​លើកកម្ពស់​និរន្តរភាព​បរិស្ថាន ។

ការ​ប្រើប្រាស់​ប្រកបដោយ​ការ​ទទួលខុសត្រូវ
ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រកបដោយ​ការ​ទទួលខុសត្រូវ និងតាម​រយៈ​ការ​ប្រើប្រាស់ ១០% នៃ​ថវិកា​របស់​ម៉ាក​យីហោ Heineken® សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រុមហ៊ុន​បាន​ផ្តួចផ្តើម​យុទ្ធនាការ “​បើ​ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ​” ដែល​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជាង ១០.៤ លាន​នាក់​នៅ​ឆ្នាំ ​២០២៤​ ។ យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​ដាក់​ចេញ​ឡើង​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ការ​ពិសា​ក្នុង​កម្រិត​សម​ស្រប និង​លើកទឹកចិត្ត​ការ​ប្រើប្រាស់​ប្រកបដោយ​ការ​ទទួលខុសត្រូវ ។

ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ក្រុមហ៊ុន Grab ដើម្បី​ធ្វើការ​សហការ និង​អប់រំ​អ្នកបើកបរ Grab ប្រមាណ​ជា​ ២០០ នាក់​នៅ​ឆ្នាំ ២០២៤​។ ភាព​ជា​ដៃគូ​នេះ ក៏​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ចំនួន ៤៨០,000 នាក់ និង​បាន​ប្រើប្រាស់​កូដ​បញ្ចុះតម្លៃ​សម្រាប់​ការ​ជិះ​ចំនួន ៣,២០០ ដង​ក្នុង​ឆ្នាំ ២០២៤ ​។

លោកស្រី Anne de Graaf នាយិកា​កិច្ចការ​សាជីវកម្ម​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ថ្លែង​ថា​៖ “​និរន្តរភាព និង​ទំនួល​ខុស​ត្រូវ នៅ​តែ​ជា​អាទិភាព​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​គាំទ្រ​មហិច្ឆតា​រយៈពេល​វែង​របស់​យើង​នៅ​ប្រទេស​កម្ពុជា​។ វឌ្ឍនភាព​នា​ពេល​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន បង្ហាញ​ថា​យើង​កំពុង​ដើរ​លើ​ផ្លូវ​ដែល​ស្រប​ទៅ​តាម​មហិច្ឆតា​របស់​យើង​ហើយ ប៉ុន្តែ​នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវធ្វើ​នៅ​ក្នុង​បេសកកម្ម​នេះ​។ យើង​នឹង​ខិតខំ​ធ្វើការ​រួម​គ្នា ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ ។​”

អំពី ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា
ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​នៅ​លើ​ពិភពលោក ដែល​ជា​ក្រុមហ៊ុនស្រា​បៀរ និង​ក្រុមហ៊ុន​វិនិយោគ​ឈានមុខ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ​១៩៩៤ ​។ ជាមួយ​គោលបំណង​បង្កើត​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ជំរុញ​ពិភពលោក​មួយ​កាន់តែ​ប្រសើរ​រ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ម៉ាក​យីហោ​ស្រា​បៀរ​ចំនួន ៥ រួម​មាន ស្រា​បៀរ Heineken® ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​។ ក្រុមហ៊ុន​មាន​និយោជិត​ប្រមាណ ៧០០​នាក់ និង​ផ្តល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ៦៦,០០០​នាក់​នៅ​ទូ​ទាំង​ច្រវាក់​ផលិតកម្ម​របស់​ខ្លួន​។ តាម​រយៈ​យុទ្ធសាស្ដ្រ «​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​បរិស្ថាន និង​ព្រមទាំង​សង្គម និង​ការ​ទទួលទាន​ដោយ​ការ​ទទួលខុសត្រូវ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​វេ​ប​សាយ heinekencambodia.com ​។

ចំណាំ ​៖ លទ្ធផល​និរន្តរភាព​ទាំងនេះ​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​ដោយ Rapid Genesis Sdn.Bhd. តាម​រយៈ​ការ​ចូលរួម​ការ​ធានា​មាន​កម្រិត​ដែល​ធ្វើ​ឡើង​ដោយ​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ​ស្តី​ពី​ការ​ចូលរួម​។ លទ្ធផល​និរន្តរភាព​ទាំងនេះ​បាន​គ្របដណ្តប់​លើ​សូចនាករ​ការ​អនុវត្ត​បរិស្ថាន​សំខាន់​ៗ រួម​មាន​សសរស្តម្ភ​និរន្តរភាព​ចំនួន​ ៣ ​ផ្នែក​៖ បរិស្ថាន សង្គម និង​ការ​ទទួលខុសត្រូវ​ចាប់ពី​ថ្ងៃ​ទី ១ ខែមករា ដល់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​ ២០២៤​ ៕ អត្ថបទសហការ