ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្អែក​នេះ NEA នឹង​រៀបចំ​វេទិកា​ការងារ​ នៅ​វិទ្យស្ថាន​ជាតិ​ពហុបច្ចេកទេស​តេ​ជោ​សែន ​ដោយ​នាំ​យក​ឱកាស​ការងារ​ជាង ២​ពាន់​កន្លែង​សម្រាប់​យុវជន

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​តេ​ជោ​សែន និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ការងារ…

រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​តេ​ជោ​សែន និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជា​ជិ​វៈ នឹង​រៀបចំ​វេទិកា​ការងារ និង​ឱកាស​កម្មសិក្សា​ការងារ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ១៣ ខែមីនា ឆ្នាំ ​២០២៥ ស្អែក​នេះ នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​តេ​ជោ​សែន​ដែល​មា​នទី​តាំងនៅ​ខេត្តកណ្តាល ​។ វេទិកា​ការងារ​នេះ នឹង​នាំ​យក​ឱកាស​ការងារ​ថ្មី​បន្ថែម​ទៀត​ចំនួន ២០០២ កន្លែង ពី​ក្រុមហ៊ុន​ធំ​ៗ​ចំនួន ២៣ សម្រាប់​ផ្តល់​ជូន​យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ដើម្បី​ដាក់​ពាក្យ និង​សម្ភាស​ភ្លាម​ៗ​នៅ​មួយ​កន្លែង​ងាយស្រួល ​។

ក្រុមហ៊ុន​ធំ​ៗ​ទាំង ​២៣ ដែល​នឹង​ចូលរួម​ក្នុង​វេទិកា​ការងារ​នេះ មាន​ដូច​ជា​ ៖ ធនាគារ PRINCE BANK, ធនាគារ LOLC,​ក្រុមហ៊ុន VATTANAC, ក្រុមហ៊ុន S.N.K.R.P, ក្រុមហ៊ុន មេ​ហ្គា​លី​ស៊ី​ង​, មីក្រូហិរញ្ញវត្ថុ BAMBOO, ក្រុមហ៊ុន CHIP MONG BANK,​ធនាគារ​កា​ណា​ឌី​យ៉ា​, មីក្រូហិរញ្ញវត្ថុ មហានគរ​,​ក្រុមហ៊ុន MEKONGNET, KB BRASAC BANK, ក្រុមហ៊ុន O.M.I.D.A.S, ក្រុមហ៊ុន TRUMP, ក្រុមហ៊ុន វី​រៈ​បុត្រ​, ក្រុមហ៊ុន OcominKhmer,​ក្រុមហ៊ុន ROYAL GROUP, មីក្រូហិរញ្ញវត្ថុ AMK, ក្រុមហ៊ុន One Fraternity,​ក្រុមហ៊ុន GGEAR GROUP, អង្គការ DDD, ផ្សារ​ទំនើប LUCKY និង​ក្រុមហ៊ុន LEO PUMP ​។

ចំពោះ យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុង​តែ​ស្វែងរក​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់​ប្តូរ​ការងារ អាច​យក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់​ពាក្យ និង​សម្ភាស​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន​ទាំងនេះ​បាន ចាប់ពី​ម៉ោង ៨:០០​ព្រឹក ដល់​ម៉ោង ០៥:០០​ល្ងាច នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​តេ​ជោ​សែន ដែល​មា​នទី​តាំងនៅ​ផ្លូវជាតិ ​២១ ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ។

លោក គុយ សុខា មន្ត្រី​ផ្នែក Partnership នៃ​អង្គការ​ប្រព័ន្ធ​ទិន្នន័យ​កម្ពុជា ​(DDD) លើក​ឡើង​ថា លោក​ពិតជា​សប្បាយចិត្ត​ក្នុង​ការ​ចូលរួម​ជាមួយ NEA ពិសេស​សម្រាប់​កម្មវិធី​វេទិកា​ការងារ​នេះ ដើម្បី​ផ្តល់​ព័ត៌មាន​ពី​ទីផ្សារ​ការងារ និង​ឱកាស​ការងារ​ដល់​សិស្ស​/​និស្សិត​ ។ លោក​ក៏​បាន​អំពាវនាវ​ដល់​យុវជន​មក​ចូលរួម​ក្នុង​វេទិកា​ការងារ​នេះ​ឱ្យ​បាន​ច្រើន​កុះករ​ផង​ដែរ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​របស់ NEA តាម​រយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬ​គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ​) ៕ អត្ថបទសហការ