រាជធានីភ្នំពេញ ៖ ZO Motors Cambodia មានរោងចក្រដំឡើងរថយន្តអគ្គិសនីអាជីវកម្មដំបូងបំផុតនៅកម្ពុជា និងចែកចាយរថយន្តអគ្គិសនីអាជីវកម្មនៅកម្ពុជា ។ ថ្មីៗនេះ ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅកម្ពុជា បានបោះជំហានដ៏សំខាន់ក្នុងការផ្លាស់ទៅរកប្រព័ន្ធដឹកអ្នកដំណើរបៃតងដោយបានទិញ និងដាក់ឱ្យដំណើរការរថយន្តអគ្គីសនីពីក្រុមហ៊ុន Zo Motors Cambodia សម្រាប់ដឹកភ្ញៀវទេសចរណ៍ ។ ជំហាននេះបង្ហាញពីសន្ទុះនៃការប្រើប្រាស់រថយន្តអគ្គីសនីអាជីវកម្មនៅកម្ពុជា ដែលក្នុងនោះ ក្រុមហ៊ុន វីរៈប៊ុនថាំ កំពុងប្រើប្រាស់រថយន្តអគ្គិសនី ZM4 ប្រភេទ ១៤កៅអី ពីក្រុមហ៊ុន ZO Motors Cambodia ។
ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងវិស័យរថយន្តអគ្គិសនីប្រភេទអាជីវកម្មនៅកម្ពុជា, ZO Motors Cambodia មានមោទនភាពដោយបានចូលរួមកាត់បន្ថយការបំពុលបរិស្ថានដោយចំហេះប្រេងឥន្ធនៈពីយានយន្ត និងផ្ដល់ដំណោះស្រាយសន្សំសំចៃដល់សហគ្រិនជាច្រើនបង្វែរពីការប្រើប្រាស់រថយន្តប្រេងឥន្ធនៈមកប្រើប្រាស់ថាមពលស្អាតអគ្គិសនីវិញម្តង ។ ការផ្លាស់ប្តូររបស់ ក្រុមហ៊ុន វីរៈប៊ុនថាំ គឺជាសញ្ញាសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការកសាងទំនុកចិត្ត និងការពេញចិត្តលើរថយន្តអគ្គិសនីដែលផលិតក្នុងស្រុក ។
«យើងមានសេចក្ដីសោមនស្សរីករាយក្នុងការចូលរួមក្នុងការផ្លាស់ប្តូរបែបបទដឹកជញ្ជូននៅកម្ពុជា» លោក ចៅ វិនបូ នាយកប្រតិបត្តិរបស់ ZO Motors Cambodia បានលើកឡើងថា «តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន វីរៈប៊ុនថាំ យើងមិនត្រឹមតែបើកឱកាសសម្រាប់អនាគតរថយន្តអគ្គិសនីអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ជួយលើកកម្ពស់បរិស្ថានស្អាត និងអនាគតប្រកបដោយចីរភាពសម្រាប់ប្រទេសផងដែរ» ។
រថយន្តអគ្គិសនី ZM4 ដែលក្រុមហ៊ុន វីរៈប៊ុថាំ បានជ្រើសរើសនឹងជួយកាត់បន្ថយការចំណាយប្រេងឥន្ធនៈ កាត់បន្ថយបរិមាណការបំភាយកាបូនទៅកាន់បរិស្ថាន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការប្រចាំថ្ងៃដល់ក្រុមហ៊ុនផងដែរ។ ZO Motors Cambodia ដែលមានរោងចក្រដំឡើងរថយន្តអគ្គិសនីនៅខេត្តពោធិ៍សាត់ កំពុងជំរុញការផលិតក្នុងស្រុក ដើម្បីបំពេញតម្រូវការរថយន្តអគ្គិសនីអាជីវកម្មទូទាំងប្រទេស និងចែកចាយទៅក្នុងតំបន់អាស៊ីអគ្នេយ៍ ។
ជាមួយនឹងស្ថានីយបញ្ចូលថាមពលល្បឿនលឿនចំនួន ១៣៨ នៅទូទាំងប្រទេសកម្ពុជា ZO Motors Cambodia មានបំណងធ្វើឱ្យការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីអាចដំណើរការបានយ៉ាងរលូនសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ទូទៅ ។
គួរឱ្យដឹងផងដែរថា ZO Motors Cambodia គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាជីវកម្មដំបូងបំផុតនៅកម្ពុជា ដែលផ្ដល់ជម្រើសដល់សហគ្រិនចង់រកដំណោះស្រាយដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងលើកដម្កើងបរិស្ថានស្អាត ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ ៖ https://www.zo-motors.com/ ។
ទូរសព្ទលេខ៖ +855 18 651 9555 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ