រាជធានីភ្នំពេញ ៖ កាលពីថ្មីៗនេះ បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំជាងគេមួយក្នុងប្រទេសកម្ពុជា បានប្រកាសពីកម្មវិធីបើកលក់ Pre-Sale នូវគម្រោងថ្មីសន្លាងរបស់ខ្លួន ឈ្មោះថា ភូមិមរកត ។ គម្រោងលំនៅឋានចម្រុះដ៏ថ្មីសន្លាងនេះ មានទីតាំងនៅភាគខាងត្បូងរាជធានីភ្នំពេញនឹងលេចរូបរាងឡើងនាពេលខាងមុខនេះ ជាមួយទីតាំងដ៏មានសក្ដានុពលឥតខ្ចោះ ដោយមានចរន្តផ្លូវតភ្ជាប់ខ្វាត់ខ្វែងនៅជុំវិញគម្រោងដូចជាមហាវិថីសម្ដេច ហ៊ុន នាង មហាវិថីសម្ដេច តេជោ ហ៊ុនសែន ផ្លូវ 371 និងផ្លូវសំខាន់ៗផ្សេងទៀត សុទ្ធសឹងតែជាសរសៃឈាមនៃចរន្តសេដ្ឋកិច្ច ។
ក្នុងកម្មវិធីការបើកលក់ Pre-Sale គម្រោងភូមិមរកតនៅថ្ងៃទី 15-16 ខែមីនា ឆ្នាំ 2025 ខាងមុខនេះ លោកអ្នកដែលមានបំណងចង់ស្វែងរកគេហដ្ឋានក្នុងតំបន់ដ៏មានសក្តានុពលផ្លូវ 60 ម៉ែត្រ លោកអ្នកនឹងទទួលបានឱកាសដ៏ចំណេញ ប្រូម៉ូសិនដ៏ពិសេសមុនគេ សំខាន់គឺអាចជ្រើសរើសទីតាំងផ្ទះល្អមុនគេតែម្តង ។
គម្រោងភូមិមរកតមានប្រភេទផ្ទះជាច្រើនជម្រើសសម្រាប់ការជ្រើសរើសរបស់លោកអ្នក ចាប់តាំងពីហ្សបហោស៍នៅលើផ្លូវធំ វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោលប្រណីតៗ និងមានអគារពាណិជ្ជកម្មស្ថិតនៅច្រកធំនៃគម្រោង ។
កម្មវិធីដ៏ពិសេសមិនគួរខកខាននេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 15-16 ខែមីនា ឆ្នាំ 2025 ខាងមុខនេះ មានទីតាំងនៅការិយាល័យលក់គម្រោងភូមិមរកត ។ លោកអ្នកនឹងទទួលបានការផ្តល់ជូនដ៏ចំណេញប្រូម៉ូសិនពិសេសៗមុនគេ ឱកាសចំណេញមិនធ្លាប់មាន ។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចជ្រើសរើសប្រភេទផ្ទះ និងទីតាំងបានមុនគេ ទទួលបានតម្លៃដំបូងដែលល្អបំផុត ។ បន្ថែមពីនេះ គ្រប់ប្រភេទផ្ទះនៅក្នុងគម្រោងផ្ទាល់គឺសុទ្ធតែមានសល់ទំហំដីកាន់តែធំ រចនាបទកាន់តែស៊ីវិល័យ កាន់តែស្កឹមស្កៃ និងមុខងារនៃផ្ទះកាន់តែប្រណីត ។
ចង់ដឹងថា កម្មវិធីការបើកលក់ Pre-Sale គម្រោងភូមិមរកតនេះមានអ្វីពិសេស ទទួលបាននូវការផ្ដល់ជូនដ៏ពិសេសអ្វីខ្លះទៅ ? សូមលោកអ្នកអញ្ជើញមកចូលរួមដល់ទីតាំងកម្មវិធី ដែលនឹងប្រព្រឹត្តទៅរយៈពេល 2ថ្ងៃ ចាប់ពីថ្ងៃនៅថ្ងៃទី 15-16 ខែមីនា ឆ្នាំ 2025 មានទីតាំងនៅការិយាល័យលក់គម្រោងភូមិមរកត ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី ប៉េង ហួត នៅគ្រប់ទីតាំងការិយាល័យ ឬទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Borey Peng Huoth ភូមិមរកត ឬទំនាក់ទំនងតាមទូរសព្ទលេខ ៖ 016 / 017 596 789 ៕ អតក្ថបទសហការ
សូមទស្សនាវីដេអូចខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ