ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រក​ឃើញ​ជើង​ខ្លាំង ២ ក្រុម ពី​មណ្ឌល​ពោធិ៍សាត់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ ៤x៤ ទូ​ទាំងប្រទេសរដូវ​កាល​ទី ២ ​ត្រៀម​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រនៅ​រាជធានី​ភ្នំពេញ

2 ថ្ងៃ មុន

ខេត្តពោធិ៍សាត់​ ៖ ផ្តើម​រដូវ​កាល​ទី ២ ជាមួយ​ការ​ប្រកួត​បាល់ទះ​រយៈពេល ៣ ថ្ងៃ WURKZ Special Volleyball…

ខេត្តពោធិ៍សាត់​ ៖ ផ្តើម​រដូវ​កាល​ទី ២ ជាមួយ​ការ​ប្រកួត​បាល់ទះ​រយៈពេល ៣ ថ្ងៃ WURKZ Special Volleyball Cup 4×4 2025 បាន​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​លេខ ១ ប្រចាំ​មណ្ឌល​ពោធិ៍សាត់​ហើយ គឺ​បាន​ទៅ​លើ ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ​។

ក្រោម​ការ​ចូលរួម​ឧបត្ថម្ភ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ ៤x៤ ទូ​ទាំង​ប្រទេស WURKZ Special Volleyball Cup 4×4 Season 2 បាន​ចាប់ផ្តើម​ការ​ប្រកួត​ស​ប្តា​ហ៍​ដំបូង លើ​ទឹកដី​ខេត្តពោធិ៍សាត់ នា​ថ្ងៃ​ទី ០៧-០៩ ខែមីនា កន្លង​ទៅ ដោយ​មានការ​ចូលរួម​យ៉ាង​កុះករ​ពី​សំណាក់​បងប្អូន និង​ក្រុមកីឡា​បាល់ទះ​ជើង​ខ្លាំង​ទាំងអស់ ​។ ក្នុង​នោះ ម្ចាស់​ជ័យ​លា​ភី​លេខ ១ បាន​ទៅ​លើ​ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ទទួល​បាន​ពានរង្វាន់ និង​ទឹកប្រាក់ ១៥ លាន​រៀល​, ជ័យ​លា​ភី​លេខ ២ បាន​ទៅ​លើ​ក្លិប​បាល់ទះ​ជី​កសិករ​ណា​ណូ ទទួល​បាន​ប្រាក់​រង្វាន់ ៥ លាន​រៀល​ ។ ចំណែក​ជ័យ​លា​ភី​លេខ ៣ បាន​ទៅ​លើ​ក្លិប​បាល់ទះ​ខ្លា​កំណាច​កំពង់ឆ្នាំង ទទួល​បាន​ប្រាក់​រង្វាន់ ២ លាន​រៀល និង ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួល​បាន​ជ័យ​លា​ភី​លេខ ៤ រួម​ទាំង​ប្រាក់​រង្វាន់ ១ លាន​រៀល​ ។

ក្រុម​បាល់ទះ​ដែល​ទទួល​បាន​ជ័យ​លា​ភី​លេខ ១ និង​លេខ ២ នឹង​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ក្រោយ​រក​ឃើញ​ម្ចាស់​ពាន​នៅ​តាម​មណ្ឌល ៤ ទៀត ដោយ​ស​ប្តា​ហ៍​ក្រោយ​នេះ ដំណើរ​ស្វែងរក​ម្ចាស់​ពាន​តាម​ភូមិភាគ​នៅ​មណ្ឌល​ទី ២ របស់ WURKZ Special Volleyball Cup 4×4 Season 2 នឹង​មាន​វត្ត​មាននៅ​លើ​តារាង​បាល់ទះ ១០ មក​រា ខេត្តសៀមរាប ចាប់ពី​ថ្ងៃ​ទី ១៤-១៥-១៦ ខែមីនា ឆ្នាំ ២០២៥ វេលា​ម៉ោង ៧:៣០ ព្រឹក​តទៅ ​។

វើក ជា​អ្នក​ជំរុញ​កីឡាបាល់ទះ​កម្ពុជា​ឲ្យ​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេ​ម​!
វើក បង្កើន​ថាមពល​ឥត​ឈប់​ឈរ ​! ៕ អត្ថបទសហការ