ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទេសាភិបាល ធនាគារជាតិ ជំរុញ​លើកទឹកចិត្តមន្ត្រី​-​បុគ្គលិក​ទាំងអស់​ឱ្យ​បន្ត​អភិវឌ្ឍ​សមត្ថភាពជា​ប្រចាំ

2 ថ្ងៃ មុន

ខេត្តរតនគិរី​ ៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ និង​តែងតាំង នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ខេត្តរតនគិរី ក្រោម​អធិបតីភាព លោក​ជំទាវ​បណ្ឌិត ជា…

ខេត្តរតនគិរី​ ៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ និង​តែងតាំង នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ខេត្តរតនគិរី ក្រោម​អធិបតីភាព លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​ ១១ ខែមីនា ឆ្នាំ​ ២០២៥ នៅ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ខេត្តរតនគិរី​ ។

ក្នុង​ពិធី​នេះ លោក​ជំទាវ​ទេសាភិបាល មាន​ប្រសាសន៍​ថា ការ​កែសម្រួល​ភារកិច្ច​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បំពេញតម្រូវការ​របស់​ស្ថាប័ន តាម​រយៈ​ការ​នាំ​មក​នូវ​ជំនាញ និង​បទ​ពិសោធន៍​ថ្មី​បន្ថែម​ទៀត ដើម្បី​បន្ត​និរន្តរភាព​ការងារ និង​ប្រតិបត្តិការ​របស់​សាខា​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​រលូន​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត ​។ លោក​ជំទាវ​ក៏​បាន​យក​ឱកាស​នេះ​ណែនាំ​មន្ត្រី​-​បុគ្គលិក​សាខា​ខេត្តរតនគិរី ឱ្យ​ត្រៀមខ្លួន​សហការ​ក្នុង​ការ​ធ្វើ​អង្កេត​ទំនុកចិត្ត​ធុរកិច្ច (Business Confidence Survey) នៅ​ខេត្តរតនគិរី ដើម្បី​តាមដាន​ស្ថានភាព​នៃ​សកម្មភាព​សេដ្ឋកិច្ច​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ផង​ដែរ ​។

បន្ថែម​លើ​នេះ លោក​ជំទាវ​ក៏​បាន​ជំរុញ​លើកទឹកចិត្ត​មន្ត្រី​-​បុគ្គលិក​ទាំងអស់​ឱ្យ​បន្ត​អភិវឌ្ឍ​សមត្ថភាព​ជា​ប្រចាំ និង​ខិតខំ​បំពេញការងារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ចូលរួម​បង្កើន​សកម្មភាព​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន សំដៅ​លើកកម្ពស់​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត​ ៕ អត្ថបទសហការ