ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិធីសាស្ត្រ​ងាយ​ៗ ដើម្បី​ឱ្យ​បងប្អូន​បង្កើត​គេង​បន្ទប់​រួម​គ្នា​ដោយ​ស្រួល !

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​គ្រួសារ​ជា​ច្រើន ដើម្បី​សន្សំ​សំចៃ និង​បង្កើត​កន្លែង​ទំនេរ​នៅ​ក្នុងផ្ទះ ការ​ឱ្យ​បងប្អូន​បង្កើត​គេង​បន្ទប់​រួម​គ្នា គឺជា​បញ្ហា​ដ៏​លំបាក​មួយ ហើយ​ការ​រៀបចំ​នេះ​ក៏​អាច​នាំ​មក​នូវ​បញ្ហា​ប្រឈម​ផ្ទាល់ខ្លួន​ផង​ដែរ ។ ជ​ខាងក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ សម្រាប់​គ្រួសារ​ជា​ច្រើន ដើម្បី​សន្សំ​សំចៃ និង​បង្កើត​កន្លែង​ទំនេរ​នៅ​ក្នុងផ្ទះ ការ​ឱ្យ​បងប្អូន​បង្កើត​គេង​បន្ទប់​រួម​គ្នា គឺជា​បញ្ហា​ដ៏​លំបាក​មួយ ហើយ​ការ​រៀបចំ​នេះ​ក៏​អាច​នាំ​មក​នូវ​បញ្ហា​ប្រឈម​ផ្ទាល់ខ្លួន​ផង​ដែរ ។ ជ​ខាងក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន ដើម្បី​ជួយ​ឱ្យ​កូន​របស់​អ្នក​ចែករំលែក​បន្ទប់​គេង​ដោយ​សប្បាយចិត្ត​រីករាយ ៖

១. បង្កើត​ព្រំដែន និង​ច្បាប់ ៖ មុន​ពេល​ដាក់​កូន​ឱ្យ​នៅ​ក្នុង​បន្ទប់​តែ​មួយ​រួម ការ​កំណត់ព្រំដែន និង​ច្បាប់ គឺ​ចាំបាច់​ដើម្បី​ចៀសវាង​ជម្លោះ ។ នេះ​រាប់​បញ្ចូល​ទាំង​ការ​បែងចែក​ចន្លោះ​ស្មើ​ៗ​គ្នា ការ​កំណត់​កន្លែង​ដាក់​សម្ភារ​ផ្ទាល់ខ្លួន និង​រៀបចំ​កាលវិភាគ​សម្រាប់​ការ​ប្រើប្រាស់​បន្ទប់ទឹក ឬ​ស្លៀកពាក់ ។ វា​ក៏​ចាំបាច់​ផង​ដែរ ដើម្បី​ឱ្យ​មានច្បាប់​ច្បាស់លាស់​ស្តី​ពី​ការ​គោរព​កម្មសិទ្ធិ និង​ឯកជន​ភាព​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។

២. ជំរុញ​ទំនាក់ទំនង ៖ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ទំនាក់ទំនង​បងប្អូន ។ ចូរ​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​និយាយ​គ្នា​ដោយ​បើកចំហរ និង​បង្ហាញ​ពី​គំនិត និង​អារម្មណ៍​របស់​ពួក​គេ ។ លើកទឹកចិត្ត​ពួក​គេ​ឱ្យធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា និង​ឈាន​ដល់​ការ​សម្របសម្រួល ។

៣. បង្កើត​កន្លែង​ផ្ទាល់ខ្លួន ៖ សូ​ម្បី​តែ​ពេល​ចែករំលែក​បន្ទប់​គេង​ក៏​ដោយ កូន​ម្នាក់​ៗ​ត្រូវ​តែ​មាន​កន្លែង​ផ្ទាល់ខ្លួន ដូច​ជា​គ្រែ​គេង តុ​សិក្សា សម្ភារ​តុបតែង​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ជាដើម ។ វា​ជួយ​បង្កើត​អារម្មណ៍​នៃ​ភាព​ជា​ម្ចាស់ និង​ឯកជន​ភាព ហើយ​អាច​ជួយ​កាត់​បន្ថយ​ជម្លោះ​ជុំវិញ​កន្លែង​ផ្ទាល់ខ្លួន ។

៤. ប្រកាន់ខ្ជាប់​នូវ​ទម្លាប់ ៖ ការ​មាន​ទម្លាប់​ល្អ​អាច​ជួយ​ឱ្យ​កុមារ​មាន​អារម្មណ៍​សុវត្ថិភាព និង
កាត់​បន្ថយ​ជម្លោះ ។ នេះ​រួម​បញ្ចូល​ទាំង​ការ​មាន​ម៉ោង​គេង​ទៀងទាត់ ពេលវេលា​ដែល​បាន​កំណត់​សម្រាប់​កិច្ចការ​ផ្ទះ ឬ​លេង និង​កាលវិភាគ​សម្រាប់​ការ​សម្អាត និង​រៀបចំ​កន្លែង​រួម​របស់​ពួក​គេ ។ ការ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​ល្អ​ក៏​អាច​ជួយ​បង្កើត​អារម្មណ៍​នៃ​សណ្តាប់ធ្នាប់ និង​ការ​ទទួលខុសត្រូវ​ផង​ដែរ ។

៥. លើកទឹកចិត្ត​ឯករាជ្យ​ភាព ៖ ការ​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​មាន​ឯករាជ្យ​ភាព​ក៏​អាច​ជួយ​កាត់​បន្ថយ​ជម្លោះ​ផង​ដែរ ។ ជា​ឧទាហរណ៍ បង្រៀន​ពួក​គេ​ពី​របៀប​រៀបចំ​គ្រែ​គេង​ផ្ទាល់ខ្លួន រើស​សម្លៀក​បំពាក់ និង​រៀបចំ​របស់របរ​របស់​ពួក​គេ ។ នេះ​មិន​ត្រឹមតែ​នាំ​ឱ្យ​មានការ​ទទួលខុសត្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​អំណាច​ដល់​ពួក​គេ​ក្នុង​ការ​គ្រប់គ្រង​កន្លែង​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ផង​ដែរ ។

៦. អត់ធ្មត់ ៖ ការ​អត់ធ្មត់ គឺ​មាន​សារៈសំខាន់​នៅ​ពេល​បងប្អូន​បង្កើត​បន្ទប់​គេង​រួម​គ្នា ។ វា​ជា​រឿង​សំខាន់​ក្នុង​ការ​យល់​ថា វា​អាច​ត្រូវការ​ពេលវេលា​ដើម្បី​ដំណើរការ​បាន​ល្អ​ប្រសើរ ។ ផ្តល់​ឱ្យ​កូន​របស់​អ្នក​នូវ​ឱកាស ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់​ពួក​គេ និង​ដោះស្រាយ​បញ្ហា​ដោយ​ស្ងប់ស្ងាត់ និង​ក្នុង​ន័យ​ស្ថាបនា ។ ត្រូវ​ចាំ​ថា ត្រូវ​សរសើរ​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចុះសម្រុង​គ្នា និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ កុំ​បាក់ទឹកចិត្ត​ដោយសារ​ការ​បរាជ័យ ឬ​ការ​ឈ្លោះប្រកែក​គ្នា ចូរ​បន្ត​អត់ធ្មត់ ហើយ​បន្ត​កសាង​កន្លែង​រស់នៅ​ប្រកបដោយ​ភាព​វិជ្ជមាន និង​ចុះសម្រុង​គ្នា​សម្រាប់​កូន​របស់​អ្នក ។ យូរ​ៗ​ទៅ ពួក​គេ​នឹង​រៀន​ដឹងគុណ យល់​អធ្យាស្រ័យ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បង្កើត​ចំណង​ពិសេស​ដែល​នឹង​ស្ថិតស្ថេរ​ពេញ​មួយ​ជីវិត ៕ ប្រភព ៖ wohum

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​មានកម្ម​វិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ម​តេ្ត​យ្យ ភាសា​អង់គ្លេស​សម្រាប់​កុមារ ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាសា​ចិន ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​ពិសេស ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា សេវាកម្ម​គាំទ្រ និង​កម្មវិធី​សិក្សា​បន្ថែម​សម្បូរ បែប​សម្រប​តាម​បំ​ណិ​ន​សតវត្សរ៍​ទី ២១ ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕